អានអត្ថបទនេះហើយ អ្នកនឹងរកឃើញដៃគូជីវិតពិតរបស់អ្នក

  • 2019-05-30 07:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​នរណា​ជា​ដៃ​គូ​ជីវិត​ពិត​ប្រាកដ​របស់​អ្នក???

ម៉ាក់? ប៉ា? ប្តី/ប្រពន្ធ? មិត្ត​ល្អ? កូន​ប្រុស? កូន​ស្រី?

ឬ​អ្នក​ដទៃ​...???

ដៃ​គូ​ជីវិត​ពិត​ប្រាកដ​របស់​អ្នក​គឺ​ជា​រាង​កាយ​របស់​អ្នក

អ្នក​និង​រាង​កាយ​របស់​អ្នក​នៅ​ជា​មួយ​គ្នា​តាំង​ពី​ជីវិត​អ្នក​ចាប់​ផ្ដើម​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ។

អ្នក​ពេញ​ចិត្ត​ជា​មួយ​នឹង​ទំនាក់​ទំនង​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ល្អ​ចំពោះ​អ្នក​...

តែ​អ្នក​ក៏​ដើរ​តួ​យ៉ាង​សំ​ខាន់​ជា​មួយ​នឹង​រាង​កាយ​របស់​អ្នក​ដែរ​។

អ្វី​ដែល​អ្នក​ធ្វើ​ចំពោះ​រាង​កាយ​របស់​អ្នក​គឺ​ជា​ទំ​នួល​ខុស​ត្រូវ​ ហើយ​វា​នឹង​តប​ស្នង​មក​អ្នក​វិញ។ អ្នក​កាន់​តែ​ខ្វល់​ពី​រាង​កាយ​កាន់​តែ​ខ្លាំង​ រាង​កាយ​របស់​អ្នក​នឹង​មើល​ថែ​អ្នក​កាន់​តែ​ខ្លាំង​វិញ​ដូច​គ្នា។

អ្វី​ដែល​អ្នក​ញ៉ាំ​...

អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ឲ្យ​សម...

វិធី​ដែល​អ្នក​ប្រើ​រំ​សាយ​ស្ត្រេស​...

ការ​សម្រាក​ដែល​អ្នក​បាន​ឲ្យ​ទៅ​រាង​កាយ...

នឹង​សម្រេច​ពីរ​បៀប​ដែល​រាង​កាយ​របស់​អ្នក​ឆ្លើយ​តប​ទៅ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក។​ 

សូម​ចាំ​ថា​រាង​កាយ​របស់​អ្នក​គឺ​ជា​អា​ស័យដ្ឋាន​អចិន្ត្រៃយ៍​ដែល​អ្នក​កំពុង​រស់​នៅ​។

តើ​រាង​កាយ​របស់​អ្នក​ត្រូវ​ការ​អ្វី? ការ​ស្រលាញ់ ការ​មើល​ថែ ការ​គោរព ការ​គួរ​សម ភាព​ទន់​ភ្លន់ ភាព​ស្មោះ​ត្រង់

រាង​កាយ​របស់​អ្នក​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​អ្នក។

ដោយ​សារ​...

អ្នក​គឺ​ជា​ដៃ​គូ​ជី​វិត​ពិត​របស់​អ្នក​...!!!

ចុចអាន៖ អាយុ​​​​ច្រើន​​​​​​ប៉ុន​​ណា ​​​​​​ក៏​​​​​​​​​​​​អាច​​​​​រស់​នៅ​​​​​​សប្បាយ​​​​​​​​ដូច​​​​​​ក្មេង​ ឲ្យ​​​តែ​​​ចេះ​​​អនុវត្ត​​​វិធី​​ទាំង​នេះ

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម