​​​​ក្បាល​ពោះ​​​រាប​​ស្មើ​​​ដូច​​​ប្រាថ្នា ​​តាម​​ក្បាច់​​ហាត់​ប្រាណ​​​ងាយៗ​​មុន​ពេល​​ចូល​គេង

  • 2019-05-28 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​រាល់​​ថ្ងៃ​​មុន​ពេល​​ចូល​គេង​​ តើ​​​​អ្នក​​ចូល​​ចិត្ត​ធ្វើ​អ្វី​​​ខ្លះ​​? ​​លេង​​​ហ្គេម មើល​​ទូរទស្សន៍​ ​​​ឬ​​​​​លេង​​​​ហ្វេសប៊ុក​?

​​បើ​អ្នក​​​ពិត​ជា​​​​ចង់​​​បាន​​​​ក្បាល​ពោះ​​​​​រាប​​​ស្មើ​​​​​​​មែន គួរ​​​ឆ្លៀត​​ពេល​​​​​ ប្រមាណ​​​​​១០​​នាទី​​​ ក្នុង​មួយ​​​ថ្ងៃ​​​ ដើម្បី​​​​ហាត់​​​ប្រាណ​​​តាម​​ក្បាច់​​​​ងាយ​​ៗ​​ទាំង​នេះ​​​វិញ​​​ប្រសើរ​​​ជាង​​​​។ ​​​ព្យាយាម​​​​ទៅ ​​មិន​​​​យូរ​ទេ​ អ្នក​នឹង​ទទួល​​បាន​លទ្ធផល​​ជាទី​​គាប់​​​ចិត្ត​​​​​​។

​​ក្បាច់​ទី​​​១​៖ ធ្វើ​​​បែប​នេះ​​​ក្នុង​​​​រយៈ​​ពេល​​​​​២០​វិ​នាទី ​​​សម្រាក​​បន្តិច​​​​​ទើប​​​​​ធ្វើ​​បន្ត​ទៀត​​ឲ្យ​បាន​​​​​២​​​​​​​​​​ជុំ​​​​​។ ​​​​

​​​​​​​​​​​ដៃ​​ទាំង​ពីរ​​​​​ត្រូវ​​​​ដាក់​​ឲ្យ​​ត្រង់​​​​ជាប់​​​​នឹង​​កម្រាល​​​ ​​ហើយ​​លើក​​​​ជើង​​​​​​​​​​​ទាំង​​ពីរ​​​ឡើង​​​​​ ដក​​​ដង្ហើម​​​​​ចេញ ​​​​ពេល​​ទម្លាក់​ជើង​​មក​​​វិញ ត្រូវ​​​​ដក​​​​​​ដង្ហើម​​​​​​ចូល។ ​​​​​​​ដាច់​​​ខាត​​កុំ​​​បន្ទន់​​​ជង្គង់​​​ឲ្យ​​សោះ​​​​​​​​​​​​​​ ហើយ​​​ពេល​​​ទម្លាក់​​ជើង ក៏​​​មិន​​​​​​​​​​​​​​​​​​ត្រូវ​​ឲ្យ​​ប៉ះ​នឹង​​ការ៉ូ​​ដែរ​។

​ក្បាច់​ទី​​​២​៖ ធ្វើ​​​បែប​នេះ​​​ក្នុង​​​​រយៈ​​ពេល​​​​​២០​វិ​នាទី ​​​សម្រាក​​បន្តិច​​​​​ទើប​​​​​ធ្វើ​​បន្ត​ទៀត​​ឲ្យ​បាន​​​​​២​​​​​​​​​​ជុំ​​​​​។

ដៃ​​ទាំង​ពីរ​​​​​ត្រូវ​​​​ដាក់​​ឲ្យ​​ត្រង់​​​​ជាប់​​​​នឹង​​កម្រាល​​ ​​ពេល​​លើក​​​ជើង​​​​ម្ខាង​​ឡើង ​​ត្រូវ​​​​ដក​ដង្ហើម​​​​​​ចូល ពេល​​​​ទម្លាក់​​​ចុះ​​​​​វិញ ត្រូវ​ដក​​​ដង្ហើម​​​​​ចេញ​ ផ្លាស់​​ប្តូរ​​​​​ជើង​​ទាំង​​​​សង​​ខាង​ទៅ​វិញ​​ទៅ​មក ហើយ​​​​មិន​​​ត្រូវ​​​​ឲ្យ​​​ជើង​​​​ប៉ះ​នឹង​​ការ៉ូ​​​​ទេ​​​។​​​​​​​

​ក្បាច់​ទី​​​៣​៖ ធ្វើ​​​បែប​នេះ​​​ក្នុង​​​​រយៈ​​ពេល​​​​​២០​​វិនាទី ​​​សម្រាក​​បន្តិច​​​​​ទើប​​​​​ធ្វើ​​បន្ត​ទៀត​​ឲ្យ​បាន​​​​​២​​​​​​​​​​ជុំ​​​​​។

​​​ច្រត​​​​កែង​​ដៃ​ទាំង​​​​សង​​​​ខាង​​​​​​​ទៅ​​នឹង​​​​កម្រាល ដើម្បី​​​​​​​​បង្ហើប​​​​​ខ្នង​​ឡើង​​​។ ​​​​​​​ក​​និង​​​ក្បាល​​ត្រូវ​​​​​​​​ដាក់​​​​​​​ត្រង់​​​ស្មើ​​​​ស្រប​នឹង​​​ក្បាល​​ពោះ​​។ ​​​ធ្វើ​​​​​ចលនា​​​​​​​​ ដោយ​​ផ្លាស់​​​​ប្តូរ​​ជើង​​ទាំង​​​​សង​​ខាង​​ទៅ​វិញ​ទៅ​​មក។ ដក​​​ដង្ហើម​​​​​ចេញ ​​​​ពេល ពេល​​ដាក់​​​ជើង​​​ត្រង់ ហើយ ដក​​​​​​ដង្ហើម​​​​​​ចូល​ពេល​​​​​​លើក​​ជើង​​​ឡើង។ ​​​​​​​​ដាច់​ខាត​​​​​​​កុំ​​​​ទប់​​​ដង្ហើម​​​ហើយ​​មិន​​​ត្រូវ​​​​ឲ្យ​​​ជើង​​​​ប៉ះ​នឹង​​ការ៉ូ​​​​ទេ​​។

​ក្បាច់​ទី​​​៤​៖ ធ្វើ​​​បែប​នេះ​​​ក្នុង​​​​រយៈ​​ពេល​​​​​២០​​វិនាទី ​​​សម្រាក​​បន្តិច​​​​​ទើប​​​​​ធ្វើ​​បន្ត​ទៀត​​ឲ្យ​បាន​​​​​២​​​​​​​​​​ជុំ​​​​​។ ​​

ច្រត​​​​កែង​​ដៃ​ទាំង​​​​សង​​​​ខាង​​​​​​​ទៅ​​នឹង​​​​កម្រាល ដើម្បី​​​​​​​​បង្ហើប​​​​​ខ្នង​​ឡើង​​​។ ​​​​​​​ក​​និង​​​ក្បាល​​ត្រូវ​​​​​​​​ដាក់​​​​​​​ត្រង់​​​ស្មើ​​​​ស្រប​នឹង​​​ក្បាល​​ពោះ​​។ លើក​​​​​​​​​​​ជើង​​​​ទាំង​​ពីរ​ឡើង ​​​​​​​​​​អ្នក​​​​នឹង​​មាន​​អារម្មណ៍​​ថា​​​​​​​​​ត្រង់​​​ផ្នែក​​ក្បាល​ពោះ​​​​​រាង​តឹង​​ណែន​​​​។ ​​​​ដក​​​​ដង្ហើម​​​​ចេញ​​ពេល​​​កន្ធែក​ជើង​​ទាំង​​ពីរ​​​ចេញ​ពី​គ្នា ​​​ហើយ​​​ដក​​​ដង្ហើម​​​​​​ចូល ពេល​​​​​បង្រួម​​​ជើង​មក​​​​វិញ​​​​​​។

​ក្បាច់​ទី​​៥៖ ធ្វើ​​​បែប​នេះ​​​ក្នុង​​​​រយៈ​​ពេល​​​​​២០​​វិនាទី ​​​សម្រាក​​បន្តិច​​​​​ទើប​​​​​ធ្វើ​​បន្ត​ទៀត​​ឲ្យ​បាន​​​​​២​​​​​​​​​​ជុំ​​​​​។

​​​​​​ច្រត​​​​​កែង​​​ដៃ​​​ទៅ​នឹង​​​​​​​កម្រាល ផ្អោប​​​ម្រាម​​ដៃ​​​​ចូល​គ្នា ​​​ដាក់​​​​ក​​​​​ឲ្យ​​​​ត្រង់​​​​ជាមួយ​នឹង​​​ឆ្អឹង​​​ខ្នង​​​​​​​​​​​ ចង្កេះ ​​ត្រគាក​​​​​​​​និង​​​ជើង​​​​។ ផ្អៀង​​​​ចង្កេះ​​​ទៅ​​​ឆ្វេង​​​​ទៅ​​​ស្តាំ (ដូច​ក្នុង​​​រូប​ភាព​)។ ​ត្រូវ​​​​ដក​​​​ដង្ហើម​​​ចេញ​​ចូល​​ឲ្យ​​បាន​ទៀង​ទាត់​។

​ក្បាច់​ទី​​៦៖ ធ្វើ​​​បែប​នេះ​​​ក្នុង​​​​រយៈ​​ពេល​​​​​២០​វិនាទី ​​​សម្រាក​​បន្តិច​​​​​ទើប​​​​​ធ្វើ​​បន្ត​ទៀត​​ឲ្យ​បាន​​​​​២​​​​​​​​​​ជុំ​​​​​។

ច្រត​​ដៃ​​ទាំង​ពីរ​​​​ឲ្យ​​​​ត្រង់​​​ ដាក់​​​​ក​​​​​ឲ្យ​​​​ត្រង់​​​​ជាមួយ​នឹង​​​ឆ្អឹង​​​ខ្នង​​​​​​​​​​​ ចង្កេះ ​​ត្រគាក​​​​​​​​និង​​​ជើង​​​​។ ដក​​​ដង្ហើម​​​​ចេញ ពេល​​​លើក​​​ជង្គង់​​ឡើង ​​ហើយ​​​​​​​​​​​​ដក​​​​​ដង្ហើម​​​​​​ចូល​​​​​​​​​​​​​ ពេល​​​​​​​​លា​​ជើង​​​ត្រង់​វិញ​។ ​​​ហាម​​មិន​​​ឲ្យ​​​​ជង្គង់​​ ប៉ះ​ជាមួយ​នឹង​​កែង​​​​ដៃ​។​

​ក្បាច់​ទី​​៧៖ ធ្វើ​បែប​នេះ​​​ក្នុង​​​​រយៈ​​ពេល​​​​​២០​វិនាទី ឲ្យ​​បាន​​ពីរ​ជុំ​។

​​​​​​​ត្រូវ​​​​ដាក់​​​​កែង​​​ដៃ​​​​​​​​​ប៉ះ​​​នឹង​​​កម្រាល​​ ដើម្បី​​ទប់​​​លំនឹង​​​​ដល់​​​​​ដង​​​ខ្លួន​ទាំង​​មូល​​​​​។ ដាក់​​​​ក​​​​​ឲ្យ​​​​ត្រង់​​​​ជាមួយ​នឹង​​​ឆ្អឹង​​​ខ្នង​​​​​​​​​​​ ចង្កេះ ​​ត្រគាក​​​​​​​​និង​​​ជើង។ ដាច់​​​​ខាត​​កុំ​​​បន្ទន់​​​ចង្កេះ​​​​​​​ចុះ​​​​​។​​​​​ ​​​ ចុចអានបន្ត៖

​​​​​​​

ប្រភព៖ liekr ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម