ទីតាំងពិសេស ៦ កន្លែងលើដងខ្លួនមនុស្សស្រីដែលប្រុសៗចាប់អារម្មណ៍ខ្លាំងមុនគេ

  • 2019-05-28 03:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិត​ណាស់​ សម្រស់​ខាង​ក្រៅ​របស់​មនុស្ស​ស្រី​នឹង​ក្លាយ​ជា​របស់​សំខាន់​មុន​គេ​ដែល​ទាក់​ទាញ​មនុស្ស​ប្រុស​។​ ប៉ុន្តែ​វា​មិន​ពិត​ទាំង​អស់​នោះ​ទេ​ ហើយ​បើ​អ្នក​កំពុង​​តែ​គិត​ថា​មនុស្ស​ប្រុស​ទាំង​អស់​គឺ​បែប​ហ្នឹង​គឺ​អ្នក​កំពុង​តែ​គិត​ខុស​ហើយ​។​ ការ​ពិត​ទៅ​ទោះ​បី​ជា​អ្នក​គ្មាន​មុខ​ស​ស្អាត​ និង​រូបរាង​ដ៏​ស្រស់​ស្អាត​ក៏​អ្នក​នៅ​តែ​អាច​ក្លាយ​ជា​ទី​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ប្រុស​បាន​ដែរ​។​ ហើយ​​ខាង​ក្រោម​នេះ​ជា​​កន្លែង​ពិសេស​ ៦​ យ៉ាង​លើ​ដង​ខ្លួន​មនុស្ស​ស្រី​ដែល​អាច​ទាក់​ចិត្ត​មនុស្ស​ប្រុស​ឲ្យ​​សារភាព​ស្រលាញ់​អ្នក​បាន​៖

ពណ៌​សក់

តាម​រយៈ​ការ​ស្រង់​មតិ​ពី​អ្នក​ជំនាញ​បាន​បង្ហាញ​ថា​ស្ត្រី​ដែល​សក់​ពណ៌​ទង់​ដែង​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​មនុស្ស​ស្រី​ដទៃ។​ ពួក​គេ​ត្រូវ​បាន​គេ​បុរស​ៗ​​អញ្ជើញ​ចូល​រាំ​ និង​ជជែក​គ្នា​។​ ទោះ​បី​ជា​យ៉ាង​ណា​មិន​មាន​ន័យ​ថា សក់​ពណ៌​ខ្មៅ​ ឬ​ពណ៌​ត្នោត​ និង​នារី​ដែល​មាន​ពណ៌​សក់​ផ្សេង​ៗ​ទៀត​មិន​គួរ​ឲ្យ​ទាក់​ទាញ​ក្នុង​ភ្នែក​អ្នក​ផ្សេង​នោះ​ទេ​។​ លើស​ពី​ពណ៌​សក់​ ក៏​នៅ​មាន​អត្តចរិត​ជា​ច្រើន​​​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ទាក់​ទាញ​នៅ​លើ​ខ្លួន​មនុស្ស​ស្រី​ដែរ។​ ​​

ទម្រង់​ដើម​ទ្រូង

មនុស្ស​ស្រី​ច្រើន​ណាស់​ដែល​មាន​ទំនុក​ចិត្ត​ជា​មួយ​នឹង​ដើម​ទ្រូង​ធំ​ និង​មាន​ភាព​ទាក់​ទាញ​។​ តាម​ពិត​ទៅ​ទំហំ​ដើម​ទ្រូង​ធំ​ល្មម​ក៏​នៅ​តែ​អាច​ទាក់​ចិត្ត​មនុស្ស​ប្រុស​បាន​ដែរ​។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​ទំហំ​នោះ​គឺ​រូប​រាង​របស់​ដើម​ទ្រូង​ទៅ​វិញ​ទេ​ ព្រោះ​​វា​​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​នារី​សុភាព​រាប​សារ​ក្នុង​ភ្នែក​មនុស្ស​ប្រុស​។

ក្លិន

តាម​រយៈ​ការ​ស្ទង់​មតិ​ជា​ច្រើន​បាន​បញ្ជាក់​ថា​ក្លិន​ខ្លួន​ក៏​អាច​ក្លាយ​ជា​សញ្ញា​នៃ​ការ​ទាក់​ទាញ​មួយ​ដែរ​។​ គេ​បាន​រក​ឃើញ​ថា​ក្លិន​ផ្កា​កុលាប​មាន​ចំនួន​នៃ​ការ​គាំ​ទ្រ​ខ្លាំង​បំផុត​។​ ចំពោះ​ក្លិន​ស្រាល​ៗ​គឺ​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ជាង​ក្លិន​ដែល​ខ្លាំង​ៗ​។​

មុខ​ក្មេង

ផ្ទៃ​មុខ​ដែល​ក្មេង​គឺ​បាន​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់​មនុស្ស​ស្រី។​ ពួក​គេ​ជា​មនុស្ស​ដែល​សុទិដ្ឋិនិយម​ រស់​នៅ​ដោយ​វិជ្ជមាន​ មាន​សុខភាព​ល្អ ជាង​អ្នក​ដទៃ​។​ ​

ភ្លៅ

ភ្លៅ​របស់​មនុស្ស​ស្រី​ក៏​ជា​កន្លែង​មួយ​ដែល​ទាក់​ទាញ​ដែរ​។​ ជំនួស​ឲ្យ​ការ​បង្ហាញ​ដើម​ទ្រូង​ និង​គូទ​ ជើង​ក៏​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ដែរ​។​ ក្រៅ​ពី​នេះ​ទំហំ​ភ្លៅ​ក៏​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ​។​

សំឡេង

មនុស្ស​ស្រី​ដែល​មាន​សំឡេង​ពីរោះ​ សូម្បី​តែ​សត្រូវ​ក៏​អាច​ទាក់​ទាញ​បាន​ដែរ​។​ តាម​រយៈ​ការ​ទំនាក់​ទំនង​ មនុស្ស​ស្រី​បែប​នេះ​គឺ​មាន​ជំនាញ​ណាស់​ ដោយ​ចេះ​ប្រើ​សំឡេង​តាម​ស្ថាន​ការ​ ហើយ​អាច​ធ្វើ​ឲ្យ​កាន់​តែ​មាន​មន្ត​ស្នេហ៍​៕

ចុចអាន៖ ជ្រើស​​​រើស​ពណ៌​​​ក្រេម​​មួយ​​​​​​ ដើម្បី​​ដឹង​​ថា​​​​​​​អ្នក​​​​ក្លាយ​​ជា​​មនុស្ស​​​​​ប្រភេទ​​ណា​​​​នា​២០​​ឆ្នាំ​​​​ខាង​​មុខ​ទៀត​

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា