រឿង​ទាំង​ ៣​ ដែល​មិន​គួរ​ជួយ​គេ​ទាល់​តែ​សោះ បើ​មិន​ចង់​យក​គ្រោះ​ដាក់​ខ្លួន

  • 2019-05-27 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​លោក​នេះ គ្មាន​អ្នក​ណា​អាច​មើល​ឃើញ​អនាគត​ឡើយ។ មាន​រឿង​ខ្លះ យើង​ជួយ​គេ មិន​ប្រាកដ​ថា​ទទួល​បាន​លទ្ធផល​ល្អ​នោះឡើយ រឿង​ខាង​ក្រោម​៣​នេះ គឺ​មិន​គួរ​លូក​ដៃ​ចូល​សោះ បើ​មិន​ចង់​នាំ​ទុក្ខ​ដាក់​ខ្លួន។

១. ហួស​ពី​សមត្ថភាព​ខ្លួន​ឯង

ពាក្យ​ចាស់​ពោល​ថា៖ ដៃ​ទាប​កុំ​ឈោង ស្រវា​ឱប​ភ្នំ​ ពិត​ជា​មិន​ខុស​ឡើយ។ យើង​ត្រូវ​ចេះ​ប៉ាន់​ស្មាន​កម្លាំង​ខ្លួន​ឯង។ នៅ​ពេល​ខំ​ព្យាយាម​ជួយ​គេ តែ​សមត្ថភាព​ខ្លួន​មិន​ដល់ មិន​ត្រឹម​តែ​នាំ​ទុក្ខ​ដល់​ខ្លួន​ឯង​នោះទេ គឺ​ថែម​ទាំង​នាំ​រឿង​ដល់​អ្នកដែល​ត្រូវ​ការ​ជំនួយ​ទៅ​ទៀត។

២. រឿង​អត់​បន្ទាន់

នៅ​ពេល​អ្នក​ជិតស្និទ្ធិ​កំពុង​ជួប​រឿង​លំបាក ការ​ដែល​ជួយ​គេ​ក្នុង​សមត្ថភាព​ខ្លួន​ឯង​មាន ជា​រឿង​ដែល​គួរ​ធ្វើ។ យ៉ាងណាក៏ដោយ គ្មាន​អ្នក​ណា​អាច​ផ្លាស់​ប្ដូរ​វាសនា​មនុស្ស​ម្នាក់​បាន​ឡើយ។ ការ​ដែល​គេ​កំពុង​ជួប​ឧបសគ្គ​អ្វី​មួយ គឺ​ជា​កម្ម​ដែល​គេ​រង។ ហើយ​ចំពោះ​រឿង​ដែល​គេ​កំពុង​ជួប តែ​មិន​បន្ទាន់​ខ្លាំង អ្នក​មិន​គួរ​លូក​ដៃ​ឡើយ ត្រូវ​ទុក​ឲ្យ​គេ​ដោះ​ស្រាយ ទើប​គេ​អាច​ធំ​ដឹង​ក្ដី​បាន។ ព្រោះយើង​អាច​ជួយ​គេ​បាន​ម្ដង មិន​​អាច​ជួយ​មួយ​ជីវិត​នោះ​ទេ។

៣. រឿង​មនោសញ្ចេតនា​គេ

រឿង​មួយ​ដែល​ដាច់​ខាត​មិន​ត្រូវ​លូក​ដៃ ចេះ​ដឹង​រឿង​គេ​នោះ​គឺ​រឿង​មនោសញ្ចេតនា។ ទោះ​បី​ជា​គេ​សុំ​យោបល់​អ្នក​អំពី​រឿង​ស្នេហា​គេ​ក៏​ដោយ ក៏​អ្នក​គួរ​បដិសេធ​មិន​បញ្ចេញ​យោបល់​ដែរ។ ព្រោះ​ប្រសិន​បើ​រឿង​ស្នេហា​គេ ប្រែ​ជា​ល្អ​ជាង​មុន គេ​គ្រាន់​តែ​អរគុណ​អ្នក​មូយ​ម៉ាត់ តែ​បើ​រឿង​ស្នេហា​គេ​បរាជ័យ នោះ​គេ​នឹង​គុំ​អ្នក​មួយ​ជីវិត​៕

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel