ផ្កា​រី​ក​ដើម្បី​រោយ មនុស្ស​ជួប​គ្នា​ក៏​ដើម្បី​ព្រាត់

  • 2019-05-27 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពួក​យើង​ធ្លាប់​ស្បថស្បែរ​នឹង​គ្នា ធ្លាប់​កាន់​ដៃ​គ្នា​ឆ្លង​កាត់​ព្យុះភ្លៀង​មិន​តិច។ យុវភាព​ក៏​សឹង​តែ​ចំណាយ​​ជាមួយ​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ តែ​ចុង​បញ្ចប់​ក៏​មិន​អាច​ដើរ​ដល់​ចំណុច​បញ្ចប់​ដែល។

បង​ថា​​ បង​ហត់​ហើយ ត្រូវ​តែ​បញ្ឈប់​នៅ​ត្រង់នេះ។ ខ្ញុំ​ក៏​ហត់ ក៏​ពិបាក​ចិត្ត ក៏​ចង់​ដោះដៃ​ដែរ តែ​មិន​ដាច់​ចិត្ត។ រាល់​ដង​ដែល​រំលឹក​ពី​អនុស្សាវរីយ៍​ចាស់ ខ្ញុំ​តែង​គិត​ថា ឧបសគ្គ​ជា​ច្រើន​នៅ​ឆ្លង​ផុត តែ​ម៉េច​ក៏​ពេល​នេះ​ត្រូវ​ដោះ​ដៃ​ទៅ​វិញ?

រឿង​ស្នេហា ប្រសិន​បើគ្រាន់​តែ​ស្រលាញ់​គ្នា ប្រាកដ​ជា​មិន​ហត់​ឡើយ។ បង​ធ្លាប់​ប្រាប់​ខ្ញុំ​ដូច​នេះ ព្រោះ​បង​ជឿ​ថា​ ឲ្យ​តែ​មាន​ខ្ញុំ​នៅ​ក្បែរ គឺអាច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង​ គ្មាន​អ្វី​អាច​ផ្ដួល​យើង​បាន​ទេ។

តែ​គួរ​ឲ្យ​ស្ដាយ ទូក​ជិះ​សមុទ្រ​ធំ​ល្វឹងល្វើយ​ប៉ុណ្ណា​ក៏​មាន​ចំណត ស្រលាញ់​គ្នា​យូរ​ប៉ុណ្ណា​ក៏​មាន​កន្លែង​ត្រូវ​ឈប់។ ទោះ​បី​ជា​ត្រូវ​ដើរ​ចេញ ក៏​ប្រហែលជា​ចេញ​ទាំង​ស្នាម​ញញឹម ព្រោះ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ជា​មនុស្ស​ដែល​ខ្ញុំ​ធ្លាប់​ស្រលាញ់​អស់​ពី​ចិត្ត។

តែ​ប្រហែល​ជា​ខ្ញុំ​ខុស​ហើយ ព្រោះ​លទ្ធផល​ចុង​ក្រោយ គឺ​ខ្ញុំ​ជា​អ្នក​ទទួល​រង​ទាំង​អស់។ អ្វី​ដែល​ខ្ញុំ​ស្ដាយ​បំផុត គឺ​មិន​មែន​បាត់បង់​រូប​បង​ទេ តែ​ស្ដាយ​យុវភាព​ដ៏​ខៀវ​ស្រងាត់​ធ្លាប់​ចំណាយ​នឹង​គ្នា តែ​ពេល​នេះ​នៅ​តែ​សល់​តែ​ផ្ទៃ​មេឃ​ងងឹត​ស្លុប៕

ចុចអានបន្ត៖

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម