ការពិត ១៣ យ៉ាងដែលអ្នកត្រូវដឹងពេលចូលដល់អាយុ ២០ ឆ្នាំ

  • 2019-05-27 03:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​នៅ​ពី​ក្មេង​រស់​នៅ​ជា​មួយ​ម៉ាក់​ប៉ា​ស្រួល​ណាស់​ដឹង​តែ​ទទួល​បាន​ការ​ស្រលាញ់ ការ​ថ្នាក់​ថ្នម​ពី​គ្រួសារ​ និង​ការ​ផ្គត់ផ្គង់​។​ រស់​នៅ​ដឹង​តែ​មាន​អ្នក​ស្រលាញ់​ច្រើន​ និង​ស្ដាប់​តែ​ការ​ទូន្មាន​របស់​ប៉ា​ម៉ាក់​តែ​ប៉ុណ្ណោះ​។ តែ​នៅ​ពេល​ដែល​ធំ​ដឹង​ក្ដី​ឡើង​មាន​រឿង​ច្រើន​ណាស់​ដែល​អ្នក​គួរ​តែ​ដឹង​ ជា​ពិសេស​ការពិត​ទាំង​ ១៣ ក្នុង​សង្គម​ដែល​អ្នក​ត្រូវ​តែ​ដឹង​ពេល​ឈាន​ដល់​អាយុ​ ២០​៖

១. ការ​រៀន​នៅ​សាកល​វិទ្យាល័យ​ងាយ​ស្រួល​ជាង​អ្វី​ដែល​អ្នក​គិត​ឆ្ងាយ​ណាស់

២. បទ​ពិសោធន៍​ការ​ងារ​សំខាន់​ជាង​សញ្ញាប័ត្រ​

៣. ទំនាក់​ទំនង​រឹត​តែ​សំខាន់​ជាង​សញ្ញាប័ត្រ​ គួប​ផ្សំ​នឹង​បទ​ពិសោធន៍​ការ​ងារ​ថែម​ទៀត

៤. អ្នក​នឹង​មាន​ការ​សោក​ស្ដាយ​ចំពោះ​រឿង​ដែល​បាន​ធ្វើ​កាល​ពី​មុន

៥. គ្មាន​នរណា​ម្នាក់​ក្រៅ​ពី​គ្រួសារ​អ្នក​បារម្ភ​ពី​អ្នក​នោះ​ទេ​

៦. អ្នក​អាច​ផ្លាស់​ប្ដូរ​បាន​ច្រើន​ជាង​អ្នក​គិត

៧. សុំ​យោបល់​ពី​ប៉ា​ម៉ាក់​របស់​អ្នក​ ហើយ​ស្ដាប់​គាត់

៨. ពេល​ខ្លះ​ប៉ា​ម៉ាក់​របស់​អ្នក​អាច​ទាយ​ដឹង​ពី​អនាគត​ នោះ​ហៅ​ថា​បទពិសោធន៍​ជីវិត​ដែល​លោក​ទាំង​ពី​មាន​ តែ​អ្នក​គ្មាន

៩. មាន​រឿង​ខ្លះ​អ្នក​ពូ​កែ​ធ្វើ​ តែ​កុំ​ធ្វើ​ឲ្យ​គេ​ទទេ​ៗ​ឲ្យ​សោះ

១០. បើ​សិន​ជា​អ្នក​ចង់​ប្រើ​ពេល​វេលា​ខ្លួន​ឯង​ទៅ​លើ​អ្វី​មួយ​ ត្រូវ​តែ​ប្រាកដ​ថា​វា​ជា​រឿង​ដែល​មាន​ប្រយោជន៍

១១. កុំ​វាយ​តម្លៃ​អ្វី​មួយ​ ឬ​នរណា​ម្នាក់​ បើ​សិន​ជា​អ្នក​មិន​បាន​ឆ្លង​កាត់​រឿង​ដូច​គេ​ទេ

១២. ពេល​ដែល​ពិបាក​បំផុត​នឹង​មក​ដល់​ អ្នក​គួរ​តែ​ចេះ​កែ​ប្រែ​​វា​ឲ្យ​មាន​តម្លៃ

១៣. នឹង​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​មក​ ហើយ​ចេញ​ទៅ​វិញ​ពី​ជីវិត​អ្នក តែ​អ្នក​ត្រូវ​តែ​រស់​ក្នុង​ជីវិត​ខ្លួន​ឯង​ នោះ​ទើប​ល្អ​បំផុត​៕

ប្រភព៖ InsightOpps

ចុចអាន៖ ស្រីៗពេលមានចរិត ៨ យ៉ាងនេះបង្ហាញថាអ្នកជានារីចាស់ទុំហើយ

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម