ស្រលាញ់​ខ្លាំង​​ពេក នារី​ជប៉ុន​​ចាក់​សម្លាប់​មិត្ត​ប្រុស​ចោល

  • 2019-05-27 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជន​រងគ្រោះ ក៏​ត្រូវ​ជា​សង្សារ​របស់​អ្នក​បង្ក​ហេតុ​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ តែ​មិន​ទាន់​ពេល ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ​តូក្យូ ប្រទេស​ជប៉ុន។

កាល​ពី​សប្ដាហ៍​មុន​នេះ ប៉ូលិស​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​បាន​រាយការណ៍​ថា បាន​ចាប់​បាន​នារី​ម្នាក់ អាយុ​២១​ឆ្នាំ​ពី​បទ​សម្លាប់​សង្សារ​ខ្លួន​ឯង នៅ​កន្លែង​ដែល​នាង​ស្នាក់ ក្នុង​តំបន់ Shinkuju ទីក្រុង​តូក្យូ។

នៅ​ពេល​ប៉ូលិស​មក​ដល់​កន្លែង​កើត​ហេតុ ខ្លួន​ប្រាណ​របស់​នារី​ខាង​លើ​ប្រឡាក់​សុទ្ធ​តែ​ឈាម ហើយ​នាង​ក៏​បាន​សារភាព​ភ្លាម​ៗ​ផង​ដែរ​ថា​ខ្លួន​សម្លាប់​គេ ព្រោះ​ស្រលាញ់​ខ្លាំង​ពេក៖ "ខ្ញុំ​គ្មាន​ជម្រើស​ណា​ផ្សេង ក្រៅ​ពី​សម្លាប់​គាត់​នោះ​ឡើយ"។

អ្នក​បង្ក​ហេតុ​​ឈ្មោះ Yuka Takaoka វ័យ​២១​ឆ្នាំ គ្មាន​ការងារ​ច្បាស់លាស់ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា បាន​ធ្វើ​សកម្មភាព​នៅ​ម៉ោង ៣:៥០​នាទី ហើយ​សង្សារ​នាង​មាន​វ័យ​ចន្លោះ​ពី​២៥ ដល់​៣០ឆ្នាំ។ ក្រោយ​ពេល​ត្រូវ​ចាក់​ដោយ​កាំបិត​ធ្វើ​ម្ហូប​នោះ លោក​បាន​រត់​ចេញ​ក្រៅ​ឲ្យ​គេ​ជួយ តែ​ដោយ​សារ​ហូរ​ឈាម​ច្រើន​ពេក លោក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​តែ​ម្ដង។

នារី​ជា​សង្សារ​បាន​បន្ថែម​ថា ខ្លួន​ប្រុង​សម្លាប់​ខ្លួន ក្រោយ​សម្លាប់​មិត្ត​ប្រុស តែ​ប៉ូលិស​មក​ទាន់៕

ចុចអានបន្ត៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម