ញ៉ាំអាហារ៤ប្រភេទនេះកាន់តែច្រើន កាន់តែឡើងមុនធំៗពេញមុខ

  • 2019-05-24 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ​មួយ​ចំនួន ​ពិត​ជា​រស​ជាតិ​ឆ្ងាញ់​ដែល​អន្ទង​ចិត្ត​អ្នក​ឲ្យ​ចង់​ទទួល​ទាន​កាន់​តែ​ច្រើន ។ ​ភ្លេច​ៗ​ខ្លួន​ក៏​អស់​មួយ​ចាន ហើយ​មួយ​ចាន​ទៀត​។ ​សម្រាប់​អ្នក​កើត​មុន ​មាន​​អាហារ​ខ្លះ ​មិន​គួរ​ទទួល​ទាន​នោះ​ទេ ព្រោះ​​កាន់​តែ​ញ៉ាំ​ច្រើន​កាន់​តែ​កើត​មុន។

១. សូកូឡា

មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​​ញ៉ាំ​សូកូឡា ​ព្រោះ​វា​មាន​រស​ជាតិ​ឆ្ងាញ់ ជាប់​មាត់​ជាង​រស​ជាតិ​ដទៃ។ ទន្ទឹម​នឹង​រស​ជាតិ​កាន់​តែ​ឆ្ងាញ់​នេះ ​សូ​កូ​ឡា​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​មុន​កាន់​តែ​រីក​​ធំ​លើ​ផ្ទៃ​មុខ ដោយសារ​វា​មាន​ផ្ទុក​​ជាតិ​ស្ករ​ច្រើន។ ​ដូច្នេះ​អ្នក​គួរ​បរិភោគ​តិច​តួច​បាន​ហើយ។

២. អាហារ​បំពង ឬ​ ចៀន

​អាហារ​ប្រភេទ​នេះ​បើ​អ្នក​កាន់​តែ​ញ៉ាំ ​កាន់​តែ​ឡើង​មុន​ច្រើន​លើ​ផ្ទៃ​មុខ ព្រោះ​វា​សំបូរ​ខ្លាញ់​។ ​មិន​តែ​ប៉ុណ្ណោះ ​ក៏​អាច​ធ្វើ​ឲ្យ​ធាត់​បាន​ដែរ ។

៣. នំប៉័ង

ដោយសារ​តែ​នំ​ប៉័ង​មាន​ផ្ទុក​សារ​ធាតុ​ម្យ៉ាង​គឺ Gluten ​ដែល​អាច​ធ្វើ​ឲ្យ​រលាក​ដល់​ប្រព័ន្ធ​រំ​លាយ​អាហារ និង​មាន​ទុក្ខ​ទោស​ដល់​ផ្ទៃ​មុខ​ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​កើត​មុន។ ​មាន​មនុស្ស​មិន​តិច​ទេ ចូល​ចិត្ត​ញ៉ាំ​អាហារ​ពេល​​ធ្វើ​ដំណើរ ជំនួស​ឲ្យ​ការ​ញ៉ាំ​បាយ ម្ហូប ដែល​កាន់​តែ​ញ៉ាំ​នំ​ប៉័ង​ច្រើន​ កាន់​តែ​ធ្វើ​ឲ្យ​ងាយ​កើត​មុន​ យ៉ាង​ងាយ​ស្រួល។

៤. គ្រឿង​ស្រវឹង

គ្រឿង​ស្រវឹង​ សុទ្ធ​តែ​កំពូល​ភេសជ្ជៈ​បណ្ដាល​ឲ្យ​កើត​មុន​យ៉ាង​លឿន​បំផុត។ នៅ​ពេល​អ្នក​​ស្រាបៀរ​ច្រើន អ្នក​តែង​ឈឺ​បត់​ជើង​តូច ហើយ​ពេល​បត់​ជើង​តូច​កាន់​ទេ​ច្រើន ​ជាតិ​ទឹក​ក្នុង​ខ្លួន​ក៏​កាត់​បន្ថយ​ដែរ ដែល​​នេះ​ហើយ​​ធ្វើ​ឲ្យ​អាច​កើត​មុន​បាន ព្រោះ​បាត់​សារជាតិ​ទឹក​ច្រើន​ក្នុង​ខ្លួន។ មិន​ត្រឹម​ប៉ុណ្ណឹង វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក ថែម​ទៀត។

ចុចអាន៖ ​មេរោគខ្លាំង! របស់១០យ៉ាងមិនត្រូវប្រើចូលគ្នាដាច់ខាត ទោះមនុស្សជិតស្និទ្ធយ៉ាងណាក៏ដោយ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម