កូន​ភ្លោះ​រៀបការ​ក្នុង​ថ្ងៃ​តែ​មួយ ធ្វើ​ឲ្យ​កូន​កំលោះ​វង្វេង​កូន​ក្រមុំ

  • 2019-05-24 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​វង្វេង​អី វង្វេង​បាន កុំ​ឲ្យ​តែ​វង្វេង​ប្រពន្ធ តែ​រឿង​នេះ​ត្រូវ​បាន​កើត​ឡើង​ចំ​ថ្ងៃ​រៀបការ​តែ​ម្ដង ដោយ​សារ​តែ​កូន​ភ្លោះ​ស្រី​សម្រេច​ចិត្ត​ចូល​រោងការ​ក្នុង​ថ្ងៃ​តែ​មួយ។

ពិធី​មង្គលការ​គឺ​ជា​កាលៈទេសៈ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន ដែល​មិន​អាច​បំភ្លេច​បាន។ តែ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​ស្វាមី​របស់​អ្នក​មើល​មិន​ស្គាល់​អ្នក​នៅ​ក្នុង​ថ្ងៃ​ពិសេស​នេះ?

កាល​ពី​ពេល​ថ្មី​ៗ​នេះ បង​ប្អូន​ភ្លោះ​ស្រី​ស្អាត​មួយ​គូ​នៅ​ខេត្ត Hainan ប្រទេស​ចិន​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល សម្រេច​ចិត្ត​រៀបការ​ក្នុង​ថ្ងៃ​តែ​មួយ។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​នោះ​គឺ ប្ដី​របស់​នាង​ទាំង​២​បាន​ច្រឡំ​ប្រពន្ធ​របស់​ខ្លួន ដោយ​សារ​អ្នក​ទាំង​២​បាន​សម្រេច​ចិត្ត​តែង​ខ្លួន​ដូច​គ្នា​ពី​ក្បាល​ដល់​ជើង។

តាម​នោះ​ដែរ នៅ​ពេល​ត្រូវ​ដឹក​ដៃ​កូន​ក្រមុំ​ឡើង​វេទិកា ស្វាមី​របស់​អ្នក​ទាំង​២​បាន​ដឹក​ដៃ​ច្រឡំ​មនុស្ស នៅ​ពេល​ឃើញ​បង​ប្អូន​ស្រី​នេះ​សើច​ដាក់​គ្នា ទើប​ប្ដី​ទាំង​២​ដឹង​ថា​ខ្លួន​ច្រឡំ​ប្រពន្ធ​ហើយ៕

ចុចអាន៖​ ត្រូវ​ទះ​៥២​កំផ្លៀង​ ព្រោះ​មិន​ទិញ​ទូរសព្ទ​ថ្មី​ឲ្យ​មិត្ត​ស្រី​ ក្នុង​ថ្ងៃ​ពិសេស

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម