អ្នក​ជិត​ការ​ត្រូវ​ម៉ាច់​ហ្មង! ពិព័រណ៍​អាពាហ៍ពិពាហ៍​មក​វិញ​ជាមួយ​រង្វាន់​ពិសេសៗមិន​ធម្មតា

  • 2019-05-22 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​កាល​រៀប​ចំ​ពិធី​មង្គលការ​ជិត​មក​ដល់​ទៀត​ហើយ ឯ​ ពិព័រណ៍​អាពាហ៍ពិពាហ៍​កម្ពុជា​២០១៩ ​ក៏​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​ផ្ដល់​ជូន​នូវ​ដំណឹង​ល្អៗ ជា​មួយ​តម្លៃ​ពិសេស​ពី​កញ្ចប់​សេវា​រៀប​អាពាហ៍ពិពាហ៍​ជា​ច្រើន។

កម្មវិធី​នេះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ២៩-៣០​ មិថុនា​២០១៩ នៅ​ជាន់​ទី​ ៣ នៃ​​ផ្សារ​ទំនើប​ Aeon Mall Sen Sok City ដោយ​​ត្រៀម​រួច​ជា​ស្រេច​​នូវ​ការ​ផ្ដល់​​ជូន​​រង្វាន់ និង​ការ​បញ្ចុះ​តម្លៃ​ជា​ច្រើន​​លើស​មុនៗ សម្រាប់​អ្នក​ចូល​រួម​​​​ដូចជា៖

  • Free កាដូ​ចំនួន ៨៨៨ ដល់​គូ​ស្នេហ៍​ដែល​គ្រោង​រៀបការ​នា​ពេល​ឆាប់ៗ
  • ឱកាស​ទទួល​បាន​ការ​ក្រេប​ទឹក​ឃ្មុំ​នៅ​សណ្ឋាគារ​សុខា​ដោយ​ឥត​គិត​ថ្លៃ
  • ភ្លក់​អាហារ​ពិសេសៗ​ សម្រាប់​ពិធី​មង្គលការ
  • ឱកាស​ជ្រើស​រើស​ និង​ប្រៀបធៀប​តម្លៃ​កញ្ចប់​សេវា​រៀបអាពាហ៍ពិពាហ៍​ដែល​អ្នក​ពេញ​ចិត្ត​ដោយ​ផ្ទាល់
  • ទទួល​បាន​ព័ត៌មាន និង​តិចនិក​ក្នុង​ការ​រៀប​ពិធី​អាពាហ៍ពិពាហ៍​
  • ជិះ Grab ដោយ​សុវត្ថិភាព​ទាំង​ទៅ​ និង​មកកម្មវិធី

Wedding Fair Cambodia រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន 360 Events ដែល​ធ្លាប់​សាង​ភាព​ជោគជ័យ​លើ​ការ​រៀបចំ​ពិព័រណ៍​ជា​ច្រើន​តាំង​ពី​ឆ្នាំ ២០១៦ មក។ ​លើក​នេះ កម្មវិធី​ប្រមូល​ផ្ដុំ​សោយ​សេវា​នានា​ដូចជា ថត​រូបភាព-​វីដេអូ ហាង​នំ ហាង​តុប​តែង​ផ្កា សណ្ឋាគារ និង​ភោជនីយដ្ឋាន​សរុប​ជាង​ ៥០ ស្តង់​ដែល​​នឹង​រង់​ចាំ​អតិថិជន​ទាំង​អស់​ចូល​រួម​ទិញ និង​ប្រើប្រាស់​ជា​មួយ​ការ​បញ្ចុះ​តម្លៃ និង​ការ​ថែម​ជូន​​ជា​ច្រើន។

សម្រាប់​ម្ចាស់​អាជីវកម្ម​នានា​ដែល​​បំណង​ចង់​ជួល​​ស្តង់​ដើម្បី​បង្ហាញ​ពី​សេវា​កម្ម​ និង​លក់​ផលិតផល​របស់​ខ្លួន ក៏​អាច​ចូល​រួម​បាន​ផង​ដែរ ដោយ​ក្នុង​នោះ​អ្នក​នឹង​ទទួល​បាន​ឱកាស​ពិសេសៗ​ដូចជា៖

  • ដាក់​បញ្ចេញ​នូវ​ផលិតផល ឬ​សេវា​​ថ្មីៗ​របស់​ខ្លួន
  • ចាប់​យក​អតិថិជន​ថ្មីៗ​តាម​រយៈ​ការ​ផ្ដល់​ជូន​នូវ​ផលិតផល​សម្រេច​សាកល្បង ឬ​ការ​បញ្ចុះ​តម្លៃ
  • ឆក់​បាន​ឱកាស​បង្ហាញ​ខ្លួន​ក្នុង​ផ្សារ​ទំនើប Aeon Mall
  • អាច​ណែនាំ​ឲ្យ​អតិថិជន​ទាំង​ថ្មី និង​ចាស់​ស្គាល់​ច្បាស់​ពី​ផលិតផល​ខ្លួន
  • សាង​ទំនាក់​ទំនង​ជាមួយ​យីហោ​ផ្សេង​ទៀត​ក្នុង​ការ​សហការ​លក់​ជា​ដើម។

បើ​មាន​ចំណាប់​អារម្មណ៍​សូម​ទាក់ទង​មក​៖

  • អ៊ីម៉ែល៖ 360ads.events@gmail.com
  • លេខទូរសព្ទ៖ 011 46 99 59/ 010 514 143
  • Facebook៖ Wedding Fairs Cambodia

ក្រៅ​ពី​នោះ សម្រាប់​​ចង់​រក​ទំនិញ​​ល្អៗ​ដើម្បី​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​​សម្បូរ​ដោយ​ការ​បញ្ចុះ​តម្លៃ អាច​រង់​ចាំ​ចូល​រួម​ពិព័រណ៍​នារី​សម័យ​ថ្មី Ladies' Fair បាន។ ព្រោះ​ពិព័រណ៍​​នេះ ​នឹង​​មក​ដល់​នៅ​ថ្ងៃ ៩-១០-១១ ​សីហា ​២០១៩ នេះ នៅ​ Daylight និង Lively Plazas ផ្សារ​ទំនើប Aeon Mall Phnom Penh។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ 360 Events

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម