មន្ត្រី​អគ្គិសនី​​ចិន​ត្រូវ​ពិន័យ​ក្រោយ​ចោល​កន្លែង​ធ្វើ​ការ​ទៅ​មើល​រឿង Avengers

  • 2019-05-17 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រធាន​នាយកដ្ឋាន​អគ្គិសនី​ចិន​មួយ​រូប​ត្រូវ​បាន​រង​ការ​ពិន័យ​ក្រោយ​ទៅ​មើល​កុន​ក្នុង​ម៉ោង​ធ្វើ​ការ​ជាមួយ​អ្នក​នៅ​ក្រោម​ឱវាទ​របស់​ខ្លួន។

កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​ប្រទេស​ចិន នៅ​ពេល​ក្រុម​ត្រួត​ពិនិត្យ​វិន័យ​របស់​បក្ស​ចុះ​មក​ត្រួត​ពិនិត្យ​វិន័យ​របស់​ទីស្នាក់ការ​មើល​ថែទាំ​អតិថិជន នៃ​ក្រុមហ៊ុន​អគ្គិសនី Hei He នៅ​ខេត្ត Hei Long Jiang បាន​ឃើញ​ថា នៅ​សល់​តែ​បុគ្គលិក​២​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​នៅ​ធ្វើ​ការ ដោយ​ទាំង​អស់​គ្នា​ដែល​នៅ​សល់​រួម​ទាំង​ប្រធាន​នាយកដ្ឋាន Zhang Dexin បាន​នាំ​គ្នា​ទៅ​មើល​កំពូល​ខ្សែ​ភាពយន្ត Avengers: Endgame អស់​ហើយ។

តាម​នោះ​ដែរ ក្រុម​ត្រួត​ពិនិត្យ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង ពួក​គេ​បាន​ចុះ​មក​ត្រួត​ពិនិត្យ​ភ្លាម​ៗ ហើយ​ពិត​ជា​ដូច​អ្វី​ដែល​គេ​ប្រាប់​ពិត​មែន​ថា គ្មាន​អ្នក​នៅ​ធ្វើ​ការ​ឡើយ។

ជា​លទ្ធផល លោក​ប្រធាន Zhang ត្រូវ​បាន​ពិន័យ និង​ត្រូវ​ប្ដូរ​កន្លែង​ធ្វើ​ការ​ផង​ដែរ។ រីឯ​នាយក​ជាន់​ខ្ពស់ លោក Han Dong ត្រូវ​សរសេរ​លិខិត​សូមទោស​ដែល​ត្រួត​ពិនិត្យ​មន្ត្រី​ខ្លួន​មិន​បាន​ល្អ និង​មិន​ឲ្យ​បញ្ហា​ខាង​លើ​កើត​ឡើង​ទៀត​ឡើយ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម