មនុស្សស្រីនឹងកើតមានភាពខុសគ្នា ៤ យ៉ាងពេលឈានដល់វ័យ ២០ និង ៣០ ឆ្នាំ

  • 2019-05-16 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​មាន​ធ្លាប់​ឆ្ងល់​ទេ​ថា​តើ​អ្នក​នឹង​ក្លាយ​ទៅ​ជា​បែប​ណា​នៅ​ពេល​ដែល​ឆ្លង​ផុត​វ័យ​ ២០ ឆ្នាំ​?​ ហើយ​នេះ​ជា​អ្វី​ដែល​អ្នក​រាយការណ៍​ជនជាតិ​អាមេរិក​ម្នាក់​បាន​ចែក​រំលែក​ពី​ភាព​ខុស​គ្នា​ដែល​នាង​បាន​ដឹង​ នៅ​ពេល​ដែល​នាង​យក​វ័យ​ ៣០​ ប្រៀប​ធៀប​ទៅ​នឹង​កាល​ពី​ ១០​ ឆ្នាំ​មុន​។​

ជីវិត​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​រាប់​មិន​អស់

ពេល​ដែល​ខ្ញុំ​មាន​អាយុ​ ២០​ ឆ្នាំ​ ខ្ញុំ​ពិត​ជា​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​មិត្ត​ភក្តិ​ច្រើន​ណាស់​។​ ពួក​យើង​ទើប​តែ​រៀន​ចប់​ មាន​ការ​ងារ​ធ្វើ​ ថែម​ទាំង​​នៅ​លីវ​ទៀត​ ហើយ​កំពុង​តែ​រៀន​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ។​​ ពួក​យើង​សើច​សប្បាយ​ ធ្វើ​ឆ្កួត​ ធ្វើ​ឡប់​ជាមួយ​គ្នា​ ហើយ​ពេល​ខ្លះ​ក៏​យំ​ជា​មួយ​គ្នា​ក៏​មាន​។​

ប៉ុន្តែ​ឥឡូវ​ នៅ​ពេល​វ័យ​ ៣០​ ឆ្នាំ​ ខ្ញុំ​និង​មិត្ត​ភក្តិ​មាន​ពេល​នៅ​ជា​មួយ​គ្នា​តិច​បំផុត​។​ ខ្ញុំ​រៀប​ការ​រួច​ ហើយ​ក៏​ក្លាយ​ជា​ម្ដាយ​គេ​ទៀត ធ្វើ​ការ​ក្រៅ​ម៉ោង​ ហើយ​រស់​នៅ​ជាយ​ក្រុង​ទៀត​។​ មិត្ត​ខ្ញុំ​នៅ​លីវ​នៅ​ឡើយ​ ធ្វើ​ការ​ ៦០​ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ ហើយ​រស់​នៅ​ក្នុង​ទី​ក្រុង។​ អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ជីវិត​ផ្ទាល់​ខ្លួន​ ម្នាក់​ៗ​ផ្ដោត​លើ​តែ​ការងារ​ អ្នក​ខ្លះ​ទើប​រៀប​ការ​ហើយ​ក៏​លែង​គ្នា​ … នៅ​ខាង​ក្រៅ​ពួក​គេ​ទាំង​អស់​គឺ​ខុស​ពី​ខ្ញុំ​ លើក​លែង​តែ​អាយុ​ទេ​។​ ប៉ុន្តែ​មាន​ការ​ពិត​មួយ​ដែល​ខ្ញុំ​ខុស​ពី​ពួក​គេ​ដាច់​តែ​ម្ដង​។​ ពួក​គេ​និង​ខ្ញុំ​ មាន​បទពិសោធន៍​ខុស​គ្នា​ក្នុង​ជីវិត​។​ ខ្ញុំ​បាន​ដឹង​ថា​ស្នេហា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អារម្មណ៍​ សីលធម៌​ និង​បញ្ញា​គួប​ផ្សំ​គ្នា​។​

​​សម្ពាធ​កាន់​តែ​ច្រើន​ ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង

បើ​អ្នក​គិត​ថា​វ័យ​ ២០​ ឆ្នាំ​របស់​អ្នក​គ្រាន់​តែ​ជា​វ័យ​ដែល​អ្នក​កំពុង​តែ​ធ្វើ​តេស្ត​សាក​ល្បង​ អ៊ីចឹង​វ័យ​ ៣០ ឆ្នាំ​ជា​វ័យ​ដែល​អ្នក​ត្រូវ​ចេញ​សម្ដែង​ពិត​ប្រាកដ​ហើយ​។​ ភាព​បរាជ័យ​ពី​មុន​គួរ​តែ​បំភ្លេច​ចោល​ ឥឡូវ​ដល់​ពេល​ហើយ​ដែល​ត្រូវ​រៀប​ចំ​ព្រឹត្តិការណ៍​ឲ្យ​ជីវិត​ជា​មួយ​នឹង​ដៃ​គូ​ដៃ​គូ​ដែល​យល់​ពី​ខ្លួន​ឯង​ច្បាស់​ រៀប​ការ​ បង្កើត​កូន​ ទិញ​ផ្ទះ​ ហើយ​សាង​សុភមង្គល​ឲ្យ​គ្រួសារ​។​

អ្នក​ដែល​មិន​ទាន់​បាន​ជួប​ព្រឹត្តិការណ៍​បែប​នេះ​ក្នុង​ជីវិត​នឹង​មាន​អារម្មណ៍​ថា​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។ ពួក​គេ​ទាំង​នោះ​កំពុង​តែ​មាន​សម្ពាធ​ ហើយ​អាច​នឹង​កំពុង​តែ​ប្រកួត​ប្រជែង​ជាមួយ​មិត្ត​ភក្តិ​ក៏​ថា​បាន​។​ នៅ​អាយុ​ ២០​ អ្នក​អាច​ចាត់​ទុក​កំហុស​ខ្លួន​ឯង​ដូច​ជា​រឿង​កំប្លែង​ធម្មតា​បាន​ តែ​ចូល​ដល់​វ័យ​ ៣០​ ហើយ​ អ្វី​គ្រប់​យ៉ាង​គឺ​មិន​ដូច​ពី​មុន​ទេ​។​

​​​ផ្លាស់​ប្ដូរ​ការ​យល់​ដឹង​បាន​ច្រើន​ជាង​មុន

នៅ​អាយុ​ ២០​ឆ្នាំ​ ខ្ញុំ​ចំណាយ​ពេល​ទំនេរ​ទាំង​អស់​ទៅ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​។​ ខ្ញុំ​ដើរ​លេង​ដោយ​គ្មាន​នឿយ​ហត់​ ញ៉ាំ​របស់​ថ្លៃ​ៗ​ ចាយ​លុយ​ជា​ច្រើន​លើ​សម្លៀក​បំពាក់​ កាបូប​ ស្បែក​ជើង​ … ខ្ញុំ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ ដោយ​មិន​បាន​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពិត​ប្រាកដ​។​

​តែ​ឈាន​ដល់​អាយុ​ប៉ុណ្ណេះ​ ខ្ញុំ​បាន​ដឹង​គ្រប់​យ៉ាង​ច្បាស់​ជាង​មុន​។​ ដែល​ធ្វើ​ឲ្យ​ជីវិត​ល្អ​ប្រសើរ​ ជួយ​ខ្ញុំ​កំណត់​បាន​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​ពិត​ប្រាកដ​។​

វា​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​។​ ហើយ​វា​ក៏​ធ្វើ​ឲ្យ​វ័យ​ ៣០​ ឆ្នាំ​របស់​ខ្ញុំ​សប្បាយ​ច្រើន​ជាង​កាល​ពី​ ១០​ ឆ្នាំ​មុន​។​

​​​សម្រាប់​ស្ត្រី​ អាយុ​ ៣០​ ឆ្នាំ​ជា​វ័យ​ដែល​មាន​តម្លៃ​បំផុត

នៅ​ពេល​ដែល​អ្នក​មាន​អាយុ​ ២០​ ឆ្នាំ​អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ថាមពល​ខ្លាំង​ក្លា​និង​មាន​សុខភាព​ល្អ​។​ នៅ​ពេល​ដែល​អ្នក​ឃ្លាន​អ្នក​នឹង​មិន​ស្ទាក់​ស្ទើរ​ញ៉ាំ​នំ​ដែល​ធ្វើ​ឲ្យ​​អ្នក​ធាត់​ទេ​ ក​អ្នក​ក៏​មិន​ឈឺ​ដែរ​ទោះ​បី​ត្រូវ​អង្គុយ​អស់​ពេល​ ១២​ ម៉ោង​ក៏​ដោយ​ ហើយ​អាច​ពាក់​ខោ​ដែល​រឹប​ៗ​បាន​ទៀត​។​ ប៉ុន្តែ​នៅ​ពេល​ដែល​ឈាន​ដល់​វ័យ​ ៣០​ អ្វី​ៗ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​។​ អ្នក​មិន​មែន​​ចាស់​ពេក​ទេ​ ប៉ុន្តែ​មាន​ស្នាម​ជ្រួញ​ខ្លះ​នៅ​លើ​ថ្ងាស​របស់​អ្នក​។​ អ្នក​នឹង​មិន​អាច​ស្លៀក​ពាក់​បាន​ស្រួល​ និង​និយាយ​បាន​ច្រើន​ដូច​មុន​ទេ​។​

​គ្មាន​អ្វី​ត្រូវ​បដិសេធ​បាន​ទេ​ដែល​ថា​នៅ​ពេល​ដែល​ស្ត្រី​ចូល​ដល់​វ័យ​ ៣០ ឆ្នាំ​ អាយុ​ក្លាយ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​។​ អ្នក​កំពុង​តែ​ចាស់​ទៅ​ៗ​ហើយ​ ហើយ​អ្នក​ក៏​កំពុង​តែ​ប្រឆាំង​នឹង​ការ​ឈាន​៕​​

ចុចអាន៖ ជីវិតអ្នក Single នឹងមានន័យបំផុតបើបានធ្វើរឿង ១០ យ៉ាងនេះ​

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម