​​មិន​​​​​​បាច់​ភ័យ​ខ្លាច​​​​​ថា​​​ស្អុយ​​​ខ្លួន​​​​​លើ​​​​គេ​​​​​​​ ​គួរ​​​ដឹង​​តិចនិក​​​​​​​​​​បាញ់​​ទឹក​​អប់​​​​​​​​ជាប់​​​​ពេញ​​មួយ​​​ថ្ងៃ​

  • 2019-05-10 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​ធុញ​​​នឹង​​​ដាក់​ទឹក​​អប់​​តាម​​​ខ្លួន​​ណាស់​​​មែន​​​ទេ​​​? ​​​​​​​​បាញ់​​​​​​បាន​តែ​​​ប៉ុន្មាន​​​​ម៉ោង​​​​សោះ​ ក្លិន​​​​ក៏​​​ចាប់​​ផ្តើម​​​​​ហើរ​​​​​​អស់​​​​រលីង​​។ បើ​អ្នក​​ពិត​ជា​​ជួប​ប្រទះ​​​​​​​បញ្ហា​​​ទាំង​​នេះ​​មែន ឈប់​​​បារម្ភ​​​ទៀត​​ទៅ ឲ្យ​​​​​តែ​​​​​​​​​​​​​​​​​​​​ដឹង​​​តិចនិក​​​​​​​​​​ បាញ់​​តែ​​ម្តង​​​​​ គឺ​​​​​​​​​​ជាប់​​បាន​​ពេញ​​​មួយ​​​​​ថ្ងៃ​ហើយ​​​​ មិន​​បាច់​​ភ័យ​​​ខ្លាច​ថា​​​​​​​​​​​​​​មាន​​ក្លិន​​​ខ្លួន​​​​​លើ​​អ្នក​​ដទៃ​​នោះ​ទេ​។

​​១. បាញ់​​ត្រង់​​កន្លែង​ជីពចរ​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រង់​​​​​​​កន្លែង​​​នេះ​​​​​​​​​ស្បែក​​​​មាន​​​​កម្តៅ​​​​​​​​​ហើយ​​​ឈាម​​​​​​​​​​​​បាន​​ធ្វើ​​​ចលនា​​​នៅ​ក្រោម​​ស្បែក​​​ ធ្វើ​​​​ឲ្យ​​​​​​​​​ទឹក​​អប់​​ឆាប់​​ជ្រាប​​​ចូល​​ជាប់​​ក្លិន​​បាន​​យូរ​ ជាង​​កន្លែង​​​​​​ដទៃ​​ទៀត​​។​

​​​​​​​​​​​​២. ​លាប​​​​​​ Vaselineមុន​​​​​​​​បាញ់​​​​​​​ទឹក​​អប់​​​​​​

​​​​​​​​​​​​​​​អ្នក​​អាច​​​​លាប​​ជា​​ប្រភេទ​​​ ​​​ចាហួយ​​ឬ​​​ឡេ​​​ណា​​ដែល​គ្មាន​​ក្លិន​​​ត្រង់​​​កន្លែង​​ដែល​​​​បាញ់​​ទឹក​​អប់​​ ទើប​​អាច​​ធ្វើ​​ឲ្យ​​​ស្បែក​​​មាន​​ជាតិ​​​ប្រេង​​​ ​​ហើយ​​​​​​​​​​ក្លិន​​ទឹក​​​​​​​អប់​​​​​​​នឹង​​​​ស្អិត​​ជាប់​​​​​​​​​ជាង​​​​​​​ស្បែក​​​​​ដែល​​​​ស្ងួត​​​ចែស​។​

​​​​៣. ​​​​​បាញ់​​ពី​​​​ចម្ងាយ​​​​

​​​​​​វិធី​​​​​​នេះ​​ពិសេស​​​បំផុត​​​សម្រាប់​​​​មនុស្ស​​​​​​​​​​ស្រី​​​​​​​​​​​​ដែល​​​​​​​ចូល​​ចិត្ត​​​​​​​​​​​​​ប្រើ​​ប្រភេទ​​​​ទឹក​​អប់ Eau de ឬ មាន​​​​ក្លិន​​​​​​​​​​​​​​ក្រអូប​​​​​​ខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរ​​​​​​​​បាញ់​​​​​ឲ្យ​​ឆ្ងាយ​​​​​​​​​​​​​ពី​​​ខ្លួន​​​​​​​​​​​​​​​​​ប្រហែល​១៥​​​​សង់ទីម៉ែត្រ ទើប​​មិន​​ឈួល​​​​ខ្លាំង​​​​​​​​​​ហើយ​​​ជាប់​​​បាន​​​​​យូរ​​ទៀត​។​​​​

​​​​​៤. ​​​​បាញ់​ភ្លាមៗ​​បន្ទាប់​​ពី​​ងូត​ទឹក​​រួច​​​​​​​​​​

​​ពេល​​​ដែល​​​​ស្បែក​​​​​​​​មាន​​​ជាតិ​ទឹក​​​ ត្រូវ​​​​បាញ់​​​ទឹក​​អប់​​ត្រង់​​កន្លែង​ជីពចរ​​​​​ទាំង​អស់​​​នៅ​​លើ​​​រាង​​កាយ ​​​ព្រោះ​​​​​​​​​​​ស្បែក​​មាន​​សំណើម​​​ធ្វើ​​ឲ្យ​ទឹក​​អប់​​​ជាប់​​​បាន​យូរ​ជាង​​​​ស្បែក​​ស្ងួត​។​

​​​​​​៥​. ​បាញ់​ទឹក​​​អប់​​​លើ​​ក្រាស់​​​សិត​​​​​សក់​​​

​​​​​​​នេះ​​​​ជា​​​​វិធី​​មួយ​​​ផ្សេង​ទៀត ​​​​​​​​​​​​​​​ដើម្បី​​​ជួយ​​​ឲ្យ​ទឹក​​អប់​​ជាប់​​​ក្លិន​​បាន​​យូរ​​ ដោយ​​​​ពុំ​​​ចាំ​បាច់​​​​បាញ់​​លើ​​​សក់​​​​​​​​​​នោះ​​ទេ​។ ​​ដំបូង​​គ្រាន់​​​​តែ​​បាញ់​​​​​​​ទឹក​អប់​​​​​​​​បាញ់​នៅ​​លើ​​ក្រាស់​​ ​​បន្ទាប់​​​​​​​​​​​មក​​​​យក​​​​វា​ទៅ​​​សិត​​លើ​​សក់ ​​​​​​​​​​នោះ​​​​​អ្នក​​​​នឹង​​អាច​​​ការពារ​​​ជាតិ​​អាល់កុល​​​​ក្នុង​​ទឹក​អប់​​មិន​​​ឲ្យ​​​​ប៉ះ​​​​​ផ្ទាល់​​​​នឹង​​សក់​​​​​​។

​​​​​​​​​​​​៦. ​​​កុំ​​ញី​ក​​ដៃ​​​​​បន្ទាប់​​ពី​​បាញ់​​​រួច​​

​​​​​​​​អ្នក​​​ដែល​​មាន​​​ទម្លាប់​​ធ្វើ​បែប​​នេះ គួរ​​ផ្លាស់​​ប្តួរ​​​ចេញ​​​​វិញ​​ទៅ​​​​​ ព្រោះ​​​​​ការ​​ញី​​​​ទឹក​​អប់​​លើ​​​​​ក​​​ដៃ​​​​ ​ធ្វើ​​​ឲ្យ​​ក្លិន​​ឆាប់​​​​ហើរ​​​​ចេញ​​​​​​​​ខ្លាំង​ណាស់​។ ​​​​​​​​​វិធី​​ល្អ​​​គឺ​​​​​​ត្រូវ​​យក​​​​​​​​​​​​​​​ម្រាម​​ដៃ​​​​​​ទៅ​​​តប់​​​​ថ្នម​​ៗ​​​​​គ្រប់​​គ្រាន់​​​​​ហើយ​។​

​​​​៧. កុំ​​ទុក​​ទឹក​អប់​​​​​​​​នៅ​​កន្លែង​​​​​មាន​សំណើម​​​

​​​​​​​​​​ជាតិ​​សំណើម​​​នឹង​​ធ្វើ​​​ឲ្យ​​​​​​ទឹក​អប់ បាត់​​បង់​​គុណភាព ហួត​​ និង​​​​​​​​អស់​ក្លិន​​​​​។ ​​​​​​​​​​​​​​​​​​​​​ជាពិសេស​​​អ្នក​​​ដែល​​​​ចូល​​​ចិត្ត​​​​​​ទុក​​ទឹក​អប់​​​​​​​​​​​​​​​​​​ក្នុង​​បន្ទប់​​​​​​ទឹក​ គួរ​​ប្តូរ​​មក​​​​​ទុក​​​ក្នុង​​​បន្ទប់​​គេង​​​​​​​​ ​ដែល​​​​​​​​​​មិន​​ត្រូវ​​​​ពន្លឺ​ព្រះ​​អាទិត្យ​​​​​​​​​ល្អ​​​​​ជាង​​៕​​​​​​​​​​​​​​​

​​​​​​​​​​​

​​​​​​​​​​​ ​​​​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម