មិនចង់ឲ្យចាស់ៗស្តីឲ្យ ពេលទៅដើរលេងខេត្តជាមួយស្នេហាគួរប្រើវិធី​៤នេះ

  • 2019-05-09 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រលាញ់​គ្នា​បាន​មួយ​រយៈ​ជឿ​ថា​គូ​ស្នេហ៍​ភាគ​ច្រើន​នឹង​មាន​គម្រោង​ទៅ​ដើរ​លេង​ខេត្ត​ជា​មួយ​គ្នា​។​ ប៉ុន្តែ​តាម​ប្រពៃ​ណី​របស់​ចាស់​ៗ​ពី​ដើម​គូស្នេហ៍​ដែល​មិន​ទាន់​រៀប​ការ​នឹង​គ្នា​ហើយ​ ទៅ​ដើរ​លេង​ខេត្ត​ឆ្ងាយ​ជា​មួយ​គ្នា​នឹង​ត្រូវ​បាន​អ្នក​ផង​រិះគន់​ថា​ខុស​ប្រពៃណី​ និង​ទំនៀម​ទម្លាប់​។​ បើ​ចង់​ទៅ​ពិត​មែន​គួរ​តែ​ដឹង​មុន​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ទើប​មិន​ត្រូវ​មាត់​ចាស់​ៗ ហើយ​បាន​សប្បាយ​។​

ពន្យល់​ចាស់​ៗ​នៅ​ផ្ទះ​ឲ្យ​យល់​ជា​មុន​សិន

គួរ​តែ​ចេះ​ពន្យល់​និង​និយាយ​ឲ្យ​ពីរោះ​ជា​មួយ​គាត់​។​ បើ​ចង់​ទៅ​ដើរ​លេង​ពិត​មែន​ត្រូវ​តែ​ហ៊ាន​និយាយ​ត្រង់​ទៅ​ត្រង់​មក​ជា​មួយ​គាត់​។​ គាត់​ក៏​យល់​ដែរ​ថា​អ្នក​មាន​អាយុ​ប៉ុណ្ណា​ហើយ ចេះ​គិត​ប៉ុណ្ណា​ហើយ​នោះ​។​​ សិន​ជា​អ្នក​ក្មេង​ពេក​នោះ​សម​ហើយ​ដែល​គាត់​មិន​អនុញ្ញាត​ឲ្យ​ទៅ​ អ្នក​ក៏​ត្រូវ​ស្ដាប់​គាត់​ដូច​គ្នា​ព្រោះ​អ្វី​ដែល​គាត់​ហាម​សុទ្ធ​តែ​ចង់​ឲ្យ​អ្នក​ល្អ​តែ​ប៉ុណ្ណោះ​។​ តែ​បើ​អ្នក​ធំ​ដឹង​ក្ដី​ហើយ​ចេះ​ការ​ពារ​ខ្លួន​ឯង​បាន​ហើយ​គាត់​នឹង​មិន​ឃាត់​នោះ​ទេ​ តែ​ដាច់​ខាត​កុំ​កុហក​គាត់​ឲ្យ​សោះ​។​

ហៅ​មិត្ត​ភក្តិ​ទៅ​ជា​មួយ​ដែរ

ផ្លូវ​ដែល​ល្អ​គួរ​តែ​បបួល​មិត្ត​ភក្តិ​ទៅ​ជា​មួយ​ដែរ​។​ ព្រោះ​វា​មើល​ទៅ​សមរម្យ​ជាង​ទៅ​តែ​ពីរ​នាក់​ ហើយ​ណា​មួយ​ក៏​បាន​ទាំង​សប្បាយ​ផង​ បើ​មាន​មិត្ត​ភក្តិ​ធ្វើ​រឿង​ឆ្កួត​ៗ​ជា​មួយ​គ្នា​ពេល​ទៅ​ដើរ​លេង​នោះ​។​ ភាគ​រយ​នៃ​ការ​យល់​ព្រម​របស់​ប៉ា​ម៉ាក់​របស់​អ្នក​ក៏​អាច​កើន​ឡើង​ច្រើន​ដែរ​។​

រៀប​គម្រោង​ទៅ​វិល​ល្ងាច

បើ​ថា​មិន​បាន​ទៅ​ខេត្ត​ណា​ឆ្ងាយ​ៗ​តែ​ពីរ​នាក់​ អ្នក​គួរ​តែ​រក​មើល​ខេត្ត​ណា​ដែល​នៅ​ជិត​ ហើយ​រៀប​គម្រោង​ទៅ​ត្រឹម​វិល​ល្ងាច​បាន​ហើយ​មិន​បាច់​ទៅ​ដាច់​យប់​ទេ​។​ ជ្រើស​រើស​កន្លែង​ណា​ដែល​មាន​បរិយាកាស​ល្អ​ ដោយ​គ្រាន់​តែ​ទៅ​ស្រូប​យក​ខ្យល់​ មើល​បរិយាកាស​ដែល​ប្លែក​ពី​ទីក្រុង​ ញ៉ាំ​អី​តិច​តួច​ហើយ​ក៏​ត្រលប់​មក​វិញ​មក​។​​

ប្រមូល​លុយ​គ្នា​ឲ្យ​ហើយ

រឿង​សំខាន់​នោះ​គឺ​ត្រូវ​តែ​មាន​លុយ​។​ អ៊ីចឹង​ត្រូវ​តែ​មាន​គម្រោង​ជួយ​គ្នា​សន្សំ​លុយ​ជា​មុន​ សម្រាប់​ថ្លៃ​ ឡាន​ អាហារ​ និង​កន្លែង​គេង​ជា​ដើម​៕

ចុចអាន៖ ចង់ឲ្យគូស្នេហ៍ចងចាំអ្នកក្នុងបេះដូងមិនងាយភ្លេច សាកវិធីងាយៗទាំងនេះ

ប្រភព៖ jelly ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម