មានតែ ៤ ចំណុចនេះអ្នកនឹងក្លាយជាកំពូលមនុស្សស្រីក្នុងភ្នែកប្រុសៗ

  • 2019-05-09 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 411

ចន្លោះមិនឃើញ

មិន​មែន​ចាំ​បាច់​ទាល់​តែ​មាន​សម្រស់​ស្អាត​​ដូច​ព្រះនាង​ ស្លៀក​សម្លៀក​បំពាក់​ថ្លៃ​ៗ​ ជិះ​ឡាន​ទំនើប​ៗ មាន​ឪពុក​ម្ដាយ​ជា​អ្នក​មាន​មុខ​មាត់​ក្នុង​សង្គម​ទើប​ក្លាយ​ជា​ទី​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ប្រុស​នោះ​ទេ​។​ មាន​តែ​ ៤​ ចំណុច​នេះ​អ្នក​ក៏​អាច​ក្លាយ​ជា​កំពូល​មនុស្ស​ស្រី​នៅ​ក្នុង​ចិត្ត​និង​ភ្នែក​របស់​ប្រុស​ហើយ​៖​

១. មាន​សមត្ថភាព​

មិន​ថា​នៅ​សាលា​ឬ​កន្លែង​ធ្វើ​ការ​គ្មាន​នរណា​ដែល​ថា​មើល​រំលង​អ្នក​ដែល​មាន​សមត្ថភាព​នោះ​ទេ​។​ បើ​អ្នក​ជា​មនុស្ស​ស្រី​ទៀត​បុរស​មិន​តិច​ទេ​ដែល​តែង​តែ​លួច​សរសើរ​មនុស្ស​ស្រី​ដែល​មាន​សមត្ថភាព​នោះ​។​ មិន​ថា​ក្នុង​ចំណោម​ស្រី​ស្អាត​ប៉ុន្មាន​រយ​អ្នក​ទេ​​ អ្នក​នៅ​តែ​អាច​ពន្លេច​ខ្លួន​ចេញ​មក​ឲ្យ​ស៊ី​ដាច់​គេ​ជា​មួយ​នឹង​សមត្ថភាព​ដ៏​ពូកែ​របស់​គេ​បាន​។​

២. រឹង​មាំ​និង​ឯករាជ្យ

មនុស្ស​ស្រី​រឹង​មាំ​ហ្នឹង​ហើយ​ដែល​មនុស្ស​ប្រុស​ចូល​ចិត្ត​ និង​ចង់​ទាក់​ទង​បំផុត​។​ ដោយ​សារ​តែ​នាង​មិន​ដែល​មាន​គំនិត​ថា​ចង់​ពឹង​ពាក់​នរណា​ម្នាក់​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នាង​ឡើយ​។​ មិន​ថា​ជួប​បញ្ហា​អ្វី​ តូច​ឬ​ធំ​ប៉ុណ្ណា​ នាង​អាច​ដោះ​ស្រាយ​ និង​សម្រេច​ចិត្ត​បាន​ដោយ​ខ្លួន​ឯង​។​ នាង​មិន​ធ្វើ​ទន់​ជ្រាយ​និង​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ប្រុស​ៗ​ដាច់​ខាត​។​ មនុស្ស​ស្រី​បែប​នេះ​ក៏​មិន​ងាយ​នឹង​ជឿ​មនុស្ស​ប្រុស​ងាយ​ដែរ​។​

៣. មិន​ស្អាត​តែ​លើ​កញ្ចក់​ទូរសព្ទ និង​ខាង​ក្រៅ

បើ​​ស្អាត​ត្រូវ​ស្អាត​ចេញ​ពី​ចិត្ត​ ស្អាត​ទាំង​រូប​ ស្អាត​ទាំង​ការងារ​ និង​មារយាទ​។​ មិន​មែន​ស្អាត​តែ​ក្នុង​ account facebook ឬ instargram តែ​ក្នុង​ផ្ទះ​ និង​កន្លែង​គេង​មើល​មិន​យល់​ទេ​។​ ត្រូវ​ចាំ​ថា​សម្រស់​អាច​ទាក់​ចិត្ត​បុរស​បាន​លឿន​តែ​វា​មិន​ឋិតថេរ​បាន​យូរ​ទេ​ មាន​តែ​មារយាទ​ប៉ុណ្ណោះ​ដែល​ទាក់​ចិត្ត​មនុស្ស​ប្រុស​ឲ្យ​នៅ​ជា​មួយ​អ្នក​បាន​ពេញ​មួយ​ជីវិត​។​

៤. រក​លុយ​បាន​ដោយ​ខ្លួន​ឯង

ចំណុច​ចុង​ក្រោយ​នេះ​​គឺ​សំខាន់​ខ្លាំង​បំផុត​។​ គ្មាន​នរណា​ម្នាក់​ហ៊ាន​មើល​ងាយ​អ្នក​​បាន​ឡើយ​ពេល​ដែល​អ្នក​​អាច​ចិញ្ចឹម​ខ្លួន​ឯង​បាន​ រស់​នៅ​ដោយ​ខ្លួន​ឯង​បាន​ដោយ​មិន​ពឹង​អ្នក​ដទៃ​។​ ត្រូវ​តែ​យក​ឈ្នះ​ពី​ពាក្យ​ថា​មនុស្ស​ស្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​។​ មនុស្ស​ស្រី​ទាន់​សម័យ​ជា​មនុស្ស​ស្រី​ដែល​មិន​លា​ដៃ​សុំ​លុយ​ប្ដី​ចាយ​ទៀត​នោះ​ទេ​ត្រូវ​ចាំ​។​ មនុស្ស​ស្រី​ប្រភេទ​នេះ​ហើយ​ដែល​បុរស​ណា​ក៏​សរសើរ​ និង​តាម​រក​មិន​តិច​នាក់​ទេ​។

ចុចអាន៖ ទន្ទេញ ៩ ចំណុចនេះឲ្យជាប់ក្នុងចិត្ត បើអ្នកកំពុងតែស៊ូទ្រាំជាមួយបញ្ហាជីវិតតែម្នាក់ឯង

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម