មានអ្នកណាយល់ទេ ញ៉ាំច្រើនណាស់ដែរ តែរាងស្គមដូចគេបង្អត់បាយ

  • 2019-05-09 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​មាន​អ្នក​ណា​យល់​ពី​ជម្រៅ​ចិត្ត​នៃ​អ្នក​ដែល​ស្គម​ពី​កំណើត​នោះ? បើ​និយាយ​ពី​សាច់​ញ៉ាំ​វិញ ច្រើន​ជាង​អ្នក​ធាត់​ប៉ុន្មាន​ដង​ទៅ​ទៀត តែ​រាង​សុទ្ធ​តែ​ឆ្អឹង ចេញ​ក្រៅ​ម្ដង​ៗ គេ​ស្មាន​តែ​អ្នក​ផ្ទះ​បង្អត់​បាយ។

នៅ​លើ​លោក​នេះ មនុស្ស​ត្រូវ​បែងចែក​ជា​២​ក្រុម​ដោយ​ឡែក​នោះ​គឺ ក្រុម​អ្នក​ញ៉ាំ​តិច​យ៉ាង​ណា ឬ​គ្រាន់​តែ​ស្រូប​ខ្យល់​អាកាស​ក៏​ធាត់។ និង​មួយ​ក្រុម​ទៀត​គឺ​ទោះ​ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏​មាន​តែ​ស្បែក​គ្រប​ឆ្អឹង។ ខណៈ​ក្រុម​អ្នក​ធាត់​អាច​មាន​លទ្ធភាព​ដើម្បី​សម្រក​គីឡូ​នោះ អ្នក​ដែល​ស្គម​ពី​កំណើត និង​មាន​រាង​បែប​មិន​ឡើយ​គីឡូ គឺ​ទោះ​បី​ជា​ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏​​មិន​មាន​សាច់​មាន​ឈាម​នឹង​គេ​ដែរ។

ពេល​ខ្លះ​ឮ​គេ​ថា ស្គម​ពាក់​អី​ក៏​ស្អាត​ក៏​លួង​ចិត្ត​ខ្លួន​ឯង​បាន​បន្តិច តែ​តាម​ការ​ពិត​មិន​ដូច​នេះ​ឡើយ ព្រោះ​នៅ​ពេល​ស្គម​ពេក ស្លៀក​អ្វី​ក៏​ចេញ​ឆ្អឹង ថែម​ទាំង​ត្រូវ​គេ​ថា​រាប​ដូច​ថ្នល់​ជាតិ​ទៀត។ អ្នក​ស្គាល់​គ្នា​យូរ​មិន​ថា​អី​ទេ តែ​បើ​ជួប​អ្នក​ទើប​ស្គាល់​គេ​ស្មាន​តែ​មាន​ជម្ងឺ​ប្រចាំ​កាយ​ទៀត ព្រោះ​ឃើញ​ស្គម​ពេក។ ឃើញ​គេ​មាន​សាច់​ឈាម ថ្ពាល់​ឡើង​ស៊ី​ជម្ពូ បាន​ត្រឹម​តែ​លួច​ច្រណែន។

ឃើញ​ដូច​នេះ មិត្ត​ភ័ក្ដិ​ក៏​ប្រាប់​ឲ្យ​សាក​ប្រើ​ថ្នាំ​ឡើង​គីឡូ តែ​គួរ​ឲ្យ​ស្ដាយ ចង់​ថ្នាំ​ធ្លាក់​ពី​ឋាន​លើ​ទៀត​ក៏​គ្មាន​ប្រសិទ្ធភាព។​ ​ផល​លំបាក​មួយ​ទៀត​ដែល​អ្នក​ស្គម​ខ្លាំង​តែង​ប្រទះ​នោះ​គឺ ពិបាក​រក​ទិញ​ខោអាវ។ បើ​ខោអាវ​ស្លៀក​ត្រូវ​មាន​តែ​ខោអាវ​កូន​ក្មេង។ មិន​ហ៊ាន​និយាយ​ប្រាប់​គេ​ទៀត ព្រោះ​ខ្លាច​គេ​សើច​ខ្មាស​គេ។ តែ​ក៏​មិនដឹង​ធ្វើ​យ៉ាង​ម៉េច បើ​វាសនា​យើង​កើត​មក ឡើង​គីឡូ​នឹង​គេ​មិន​បាន​ទៅ​ហើយ៕

ចុចអាន៖ រឿង ១០ យ៉ាងស្រីៗចូលចិត្តធ្វើណាស់តែខ្លាចគេដឹង​

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម