ពេល​ខ្លះ​មាត់​ថា​ចង់​តែ​ដាច់​គ្នា​ឲ្យ​ចប់ តែ​ចិត្ត​មិន​ដាច់​ទាល់​តែ​សោះ

  • 2019-05-09 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 39

ចន្លោះមិនឃើញ

គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​ចង់លែង​ប្ដី។ ខ្ញុំ​បាន​ឮ​ពាក្យ​នេះ​ជាង​១០​ដង​មក​ហើយ តែ​លើក​ណា​ក៏​គាត់​ធ្វើ​មិន​បាន​ដែរ ដោយ​សារ​នៅ​ស្រលាញ់ ដោយសារ​កូន ដោយ​សារ​កិត្តិយសខ្លួន​ឯង។

“ធុញ​ខ្លាំង​ណាស់ ចង់​តែលែង​មនុស្ស​ប្រុស​អាក្រក់​នោះ​ឲ្យ​បាត់​ៗ”។ និយាយ​គឺ​ស្រួល​ខ្លាំង​ណាស់ តែ​សួរ​ថា​អ្នក​ធ្វើ​បាន​ប៉ុន្មាន​នាក់? មាត់​ចេះ​តែ​និយាយ​ថា​បែក តែ​ចិត្ត​នៅ​តែ​អាល័យ បែក​មិន​កើត​។ មនុស្ស​ស្រី​គឺ​អ៊ីចឹង ហត់នឿយ ធុញទ្រាន់ ឈឺចាប់ ត្អូញត្អែរ​ បាន​ត្រឹម​តែ​មាត់ តែ​ក្នុង​ចិត្ត​គឺ​ដាច់​មិន​បាន​ជា​ដាច់​ខាត។

រូបតំណាង

បង​ស្រី​ណាត់​ជួប​ខ្ញុំ​ម្ដង​ទៀត លើក​នេះ​គាត់​ក៏​ប្រាប់​ថា​នឹង​លែង​ប្ដី។ គាត់​ថា​គាត់​ហត់​ខ្លាំង​ណាស់​នឹង​ចរិត​ដើរ​លេង​រហេតរហូត ប៉ៅឡែ​គ្មាន​ដឹង​ទិស​តំបន់​របស់​ប្ដី​ខ្លួន។ ចាប់​ពី​ថ្ងៃ​គាត់​គ្មាន​ការងារ​ធ្វើ​មក បង​ស្រី​បង​ទូន្មាន​គាត់​ច្រើន​ដង​ហើយ តែ​គាត់​ស្ដាប់​មិន​ចូល​ឡើយ។ គាត់​ប្រាប់​ថា​គាត់​មិន​ចង់​ធ្វើ​ការ​ឲ្យ​គេ មិន​ចង់​ឲ្យ​គេ​បញ្ជារ​លើ​ក្បាល។

ដោយ​ហេតុ​នេះ​ហើយ បង​ស្រី​ក៏​ប្រើ​លុយ​សន្សំ​របស់​ខ្លួន​ទាំង​អស់​ដើម្បី​បើក​ហាង​ជួសជុល​អគ្គសនីមួយ​ឲ្យ​ប្ដី។ ដោយ​សារ​តែ​ត្រូវ​ជំនាញ​ខ្លួន ពី​ដំបូង​គាត់​ក៏​ស្រលាញ់​ការងារ​នេះ​ដែរ។ បាន​តែ​មួយ​រយៈ ចរិត​ប៉ោឡែ​របស់​គាត់​ចាប់​ផ្ដើម​ដូច​ចាស់​ដដែល។

រូបតំណាង

ពេល​គ្មាន​ភ្ញៀវ គាត់​បបួល​មិត្តភ័ក្ដិ​មក​ផឹក​ស្រែក​ច្រៀង​ពេញ​ហាង ធ្វើ​ឲ្យ​អ្នក​មក​ជួសជុល​មិន​ហ៊ាន​ចូល។ លុយ​មាន​តែ​គ្មាន​ចំណូល​មួយ​រៀល។ ផឹក​យូរ​ៗ ក៏​ផ្ទូះ​រឿង​វាយ​គ្នា​ជាមួយ​មិត្តភ័ក្ដិ បង​ស្រី​ត្រូវ​ដើរ​ខ្ចី​លុយ​ដើម្បី​ជូន​គាត់​ទៅ​ពេទ្យ។ ពេល​នោះ​ដែរ បង​ស្រី​បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​លែង​ឲ្យ​ដាច់។ ស្អែក​ឡើង​ប្ដី​លួង​តែ​ប៉ុន្មាន​ម៉ាត់ ក៏​ត្រូវ​គ្នា​វិញដដែល។

រូបតំណាង

គាត់​គិត​ថា​នៅ​មាន​កូន​ទៀត ទើប​មិន​អាច​លែង​បាន។ ជីវិត​នៅ​តែ​វិលចុះវិលឡើង​នៅ​កន្លែង​ដដែល គ្មាន​ច្រក​ចេញ។ មាត់​ចេះ​តែ​និយាយ​ចង់​បែក​គ្នា​មិន​ចេះ​តិច​ដង តែ​បើ​ឲ្យ​បែក​មែន គឺ​មិន​កើត​ឡើយ។

ខ្ញុំ​មិន​​ញុះ​ញង់​ឲ្យ​មនុស្ស​ស្រី​បែក​គ្នា​នឹង​ប្ដី ឬ​សង្សារ​ឡើយ ព្រោះ​ជម្រើស​គឺ​ស្ថិត​លើ​ខ្លួន​ឯង យក​មួយ​ណា​ដែល​គិត​ថា​ខ្លួន​សុភមង្គល​ និង​ធូរស្រាល​គឺ​បាន​ហើយ៕

ចុចអាន៖ មនុស្ស​ស្រី​លើក​លែង​ឲ្យ​ប្ដី​ក្បត់​លើក​ទី​១​​ គឺ​ចិត្តទូលាយ តែ​លើក​ទី​២​គឺ​ល្ងង់

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម