៤ វិធី Update ម៉ូដសក់ងាយៗ អស់លុយតិច តែស្អាតប្លែក
- 2019-05-08 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធី Update ម៉ូដសក់ងាយៗ អស់លុយតិច តែស្អាតប្លែក
ជាមួយ៤វិធីតុបតែងសក់ខាងក្រោមនេះ ទោះបីជាមិនត្រូវចំណាយពេលក៏ដូចជាថិវការច្រើនក៏ដោយ ក៏អ្នកនៅតែទទួលបានរូបសម្បត្តិស្អាតប្លែក។
១. ចងថែមកន្សែងសម្រាប់សក់ចង និងសក់បួង
កូនកន្សែងតូចៗ ក្រៅពីយកមកប្រើដើម្បីរុំក វាក៏អាចធ្វើជាគ្រឿងតុបតែងសក់បានយ៉ាងស្អាត ដោយគ្រាន់តែយកមកចងនៅសក់ចងចងកន្ទុយសេះ និងសក់បួងជាការស្រេច។ ដើម្បីទទួលលទ្ធផលកាន់តែគាប់ចិត្ត អ្នកអាចជ្រើសយកកន្សែងដែលមានពណ៌ស្រស់ ឬស្រាលដូចពណ៌សជាដើម។
២. គាបដង្កៀបតូចៗ
បើចង់រៀនតាមស្ដាយខ្លួនរបស់សិល្បការិនី តែមិនចង់ឲ្យឡូយឆាយហួសហេតុពេក អ្នកអាចតុបតែងសក់របស់ខ្លួនដោយបន្ថែមដង្កៀបតូចៗ ចូកនៅសងខាងសក់ ដើម្បីជាចំណុចលេចធ្លោ។ ដាក់ដង្កៀបនៅជិតសៀតថ្កាចំនួន២ ទៅ៣ដើម្បីទទួលបានលទ្ធផលល្អបំផុត។ ចំពោះម៉ូដនេះ អ្នកមិនអាចលោភលន់ពេកឡើយ ព្រោះបើគាបច្រើនពេក នឹងមើលទៅរញ៉រញ៉ៃ។
៣. ពាក់មួក Baret
អាចសង្កេតឃើញថាមួក Baret កំពុងទទួលបានប្រជាប្រិយភាពខ្លាំងជាទីបំផុត។ ដើម្បីឲ្យទាន់សម័យកាល អ្នកអាចជ្រើសរើសមួកប្រភេទនេះមួយដែលមានពណ៌សមនឹងសម្បុរ ក៏ដូចជាសម្លៀកបំពាក់ដែលពាក់នៅថ្ងៃនោះ ដើម្បីញ៉ាំងឲ្យសក់កាន់តែទទួលបានការចាប់អារម្មណ៍។
៤. ចូកវ៉ែនតាសម្រាប់សក់ត្រឹមស្មា
អ្នកកាត់សក់ម៉ូដកូរ៉េ ឬត្រឹមស្មា អាចបត់បែនម៉ូដសក់របស់ខ្លួនថែមមួយកម្រិតទៀត ដោយគ្រាន់តែចូកវ៉ែនតាការពារកម្ដៅថ្ងៃបន្ថែមជាការស្រេច។ អ្នកអាចប្រើវ៉េនតាសាមញ្ញដូចជាវ៉ែនតាអត់កញ្ចក់ ដើម្បីមើលទៅកាន់តែក្មេងជាងវ័យ៕
ចុចអាន៖ ម៉ូដសក់មូរតិចៗប្រះស្មាទៅដល់ណាក៏មិនស៊ាំដែរ