រូបមន្ត​​ធ្វើ​សាច់​ជ្រូក​អាំង​​​ប្រឡាក់​ខ្ទិះ​​បែប​ថៃ មើល​ទុក​ធ្វើ​ញ៉ាំ​ក៏​បាន ធ្វើ​លក់​ក៏​បាន

  • 2019-05-08 07:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ប្រទេស​ថៃ​ អាជីព​លក់​សាច់​ជ្រូក​អាំង​​ គឺ​ជា​អាជីព​មួយ​ដែល​អាច​សាង​ចំណូល​បាន​យ៉ាង​ល្អ ដោយ​សារ​សាច់​ជ្រូក​អាំង​ និង​បាយ​ដំណើប​គឺ​ជា​អាហារ​ពេល​ព្រឹក​ដែល​គេ​ពេញ​និយម​ខ្លាំង។ បច្ចុប្បន្ន​សាច់​ជ្រូក​អាំង​បែប​នេះ​ក៏​ចាប់​ផ្ដើម​មាន​លក់​នៅ​ខ្មែរ​យើង ហើយ​ក៏​មាន​ការ​និយម​ចូល​ចិត្ត​ច្រើន​ដែរ ដោយ​សារ​វា​មាន​រសជាតិ​ពិសេស​ប្លែក​ជាង​សាច់​ជ្រូក​ធម្មតា។

សម្រាប់​អ្នក​កំពុង​ស្វែង​រក​រូបមន្ត​ធ្វើ​សាច់​ជ្រូក​អាំង​នេះ កញ្ញា​នឹង​ចែក​រំលែក​ជូន​នៅ​ខាង​ក្រោម ដោយ​ប្រិយមិត្ត​អាច​រៀន​​​ធ្វើ​ញ៉ាំ​ខ្លួន​ឯង​ក៏​បាន ឬធ្វើ​លក់​ក៏​បាន​ដែរ៖

គ្រឿង​ផ្សំ​៖

១. សាច់​ជ្រូក (សាច់​លាយ​ខ្លាញ់តិចៗ) ១គីឡូក្រាម

២. ខ្ទឹម​ស ៨-៩កំពឹស

៣. ឫស​វ៉ាន់ស៊ុយ ៣ ឫស

៤. ម្រេច​គ្រាប់​ស កន្លះ​ស្លាបព្រាកាហ្វេ

៥. ម្រេច​ខ្មៅ កន្លះ​ស្លាបព្រាកាហ្វេ

៦. ស្ករ​ត្នោត ៤ស្លាបព្រាបាយ

៧.​ ស្ករ​ស ១ស្លាបព្រាបាយ

៨. ខ្ទិះ​ដូង កន្លះ​ចាន​គោម

៩. អំបិល កន្លះ​ស្លាបព្រាកាហ្វេ

១០. ទឹក​ស៊ីអ៊ីវ ២ស្លាបព្រាបាយ

១១. ប្រេង​ខ្យង ២ស្លាបព្រាបាយ

១២. ទឹក​ស៊ីអ៊ីវ​ខាប់ ១ស្លាបព្រាបាយ

១៣. ម្សៅ​ឆា ១ស្លាបព្រាកាហ្វេ

១៤. ប្រេងឆា ¼ ចាន​គោម

វិធី​ធ្វើ​៖

១. យក​សាច់​ជ្រូក​​ដែល​ត្រៀម​ទុក​ទៅ​​ក្លាសេ​ក្នុង​ទូ​ទឹក​ទឹក​កក ដោយ​ដាក់​នៅ​កន្លែង​កក​ចំនួន ៣​ម៉ោង​មុន​​យក​មក​ហាន់​ទំហំ​​តាម​ចូល​ចិត្ត។

២. បន្ទាប់​មក​យក​គ្រឿងទេស​​ផ្សេង​ៗ​មក​បុក​ រួច​ហើយ​ចាក់​​លាយ​ជាមួយ​ខ្ទិះ​និង​គ្រឿង​ផ្សេង​ៗ​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ (ទុក​ខ្ទិះ​ខ្លះ​សម្រាប់​លាប​សាច់​ជ្រូក​តាម​ក្រោយ​ផង)។

៣. យក​សាច់​ជ្រូក​ដែល​ត្រៀម​ទុក​មក​ប្រឡាក់​ជាមួយ​គ្រឿង​ផ្សំ​ រួច​ទុក​ចោល​មួយ​យប់។

៤. ក្រោយ​ប្រឡាក់​បាន​មួយ​យប់​ហើយ អាច​យក​សាច់​មក​ដោត​ចង្កាក់។

៥. បន្ទាប់​មក យក​ទៅ​អាំង​​​ដោយ​ចាំ​លាប​ខ្ទិះ​បន្ថែម​​តិច​ៗ​​ទាំង​សង​ខាង រហូត​ដល់​ឆ្អិន (អាំង​ឲ្យ​ឆ្អិន​ល្មម​ៗ កុំ​អាំង​យូរ​ពេក​ព្រោះ​នឹង​ធ្វើ​ឲ្យ​សាច់​ទៅ​ជា​រឹង) ៕

ប្រភព៖ postsod ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម