ដើមដៃធំសុទ្ធតែខ្លាញ់ យារធ្លាក់ប្រែជាតូចស្រឡូន ដោយលំហាត់ប្រាណងាយៗនេះ

  • 2019-05-08 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម​ដៃ​ធំ សាច់​ឡើង​ជ្រាយ​ដូច​មបបរ​គឺ​ជា​​ក្ដី​ព្រួយ​បារម្ភ​យដ៏​ធំ​របស់​មនុស្ស​ស្រី​ជា​ច្រើន។ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បា​ត់សោភណ្ឌភាព​នោះ​ទេ វា​ធ្វើ​ឲ្យ​យើងបាត់​ប​ង់​ភាព​ជឿជាក់​ផង​ដែរ។ ដើម្បី​ទទួល​បាន​ដើម​ដៃ​តូច​ស្រឡូន​ស្អាត ដោយ​មិន​ចាំ​បាច់​ចំណាយ​ច្រើន ស្រី​អាច​រៀន​តាម​លំហាត់​ខាង​ក្រោម​បាន។

១. ធ្វើ​លំហាត់​ប្រាណ

ធ្វើ​លំហាត់​ប្រាណ​ដើម​ដៃ​ជា​រៀង​រាល់​ព្រឹក​គឺ​ជា​តិចនិក​ធ្វើ​ឲ្យ​ស្រក​ខ្លាញ់​ដើម​ដៃ​បាន​ល្អ​ និង​រហ័ស​បំផុត។ លំហាត់​ប្រាណ​បែប​ងាយ​ៗ​ដូច​ជា ត្រដាង​ដៃ​ឲ្យ​អស់ រួច​ផ្អឹប​វិញ​ឲ្យ​ស្មើ​គ្នា ហើយ​លា​ចេញ​វិញ​គឺ​ជា​លំហាត់​រំលាយ​ខ្លាញ់​​បាន​យ៉ាង​ល្អ។

២. បំប៉ន​ដោយ​បន្លែ​សាច់

ប្រភេទ​សាច់​សុទ្ធ​ល្អ​ដូច​ជា​សាច់​គោ​ សាច់ត្រី​សមុទ្ធ​សុទ្ធ​តែ​ជា​ប្រភេទ​អាហារ​ដែល​ជួយ​ឲ្យ​សាច់​បាន​ហាប់​ណែន​ទាំង​អស់។ បន្ថែម​ការ​ទទួល​ទាន​សាច់​សុទ្ធ និង​បន្លៃ​ស្រស់ និង​កាត់​បន្ថយ​ការ​ញ៉ាំ​ចំណី​កំប៉ិកកំប៉ុក ព្រម​ទាំង​សាច់​ខ្លាញ់ និង​ធ្វើ​ឲ្យ​សាច់ ជា​ពិសេស​ដើម​ដៃ​បាន​ហាប់​ណែន និង​មិន​ជ្រាយ។

៣. គេង​ឲ្យ​បានគ្រប់​គ្រាន់

អ្នក​អាច​នឹង​មិន​ជឿ តែ​កំឡុង​ពេល​យើង​គេង គឺ​ជា​ពេល​ដែល​រាង​កាយ​យើង​រំលាយ​ខ្លាញ់​បាន​ច្រើន​ជាង​ពេល​​ភ្ញាក់។ ដូច​នេះ​ហើយ ដើម្បី​រក្សា​ឲ្យ​ជាតិ​ខ្លាញ់​មិន​លើស​ក្នុង​ខ្លួន អ្នក​ត្រូវ​គេង​ឲ្យ​បាន​គ្រប់​ពី ៧ ទៅ​ ៨​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ។ ការ​គេង​គ្រប់​គ្រាន់​នឹង​ធ្វើ​ឲ្យ​សាច់​របស់​អ្នក​ហាប់​ណែន​ល្អ៕

ចុចអាំន៖ ​​មិន​​ចង់​​​​​ឲ្យ​​​​​​​​បែក​​​​​​សង្វារ​អាក្រក់​​​មើល​​​​​ ក្នុង​អំឡុង​ពេល​​ពរ​ពោះ​ គួរ​​​ដឹង​​​វិធី​​ការពារ​​ងាយៗ​ទាំង​​នេះ​​​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម