ចង់​ចាន​ក្បាន​ប្រឡាក់​ប្រេង​ខ្លាញ់​ច្រើន​យ៉ាង​ណាក៏​ស្អាត​ភ្លឹងជាមួយ​វិធី​លាង​ចាន​ទាំង​នេះ

  • 2019-05-07 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់​ពី​ពេល​នេះ​តទៅ ប្រសិន​បើ​អ្នក​ភ្លេច​ខ្លួន​ហើយ​អស់​សាប៊ូ​លាង​ចាន គឺ​លែង​បារម្មណ៍​ទៀត​ហើយ ដោយ​អាច​ប្រើ​រូប​មន្ត​ទាំង​នេះ​មក​ជំនួស ហើយ​អាច​ទទួល​បាន​លទ្ធផល​ល្អ​ជាង​ទៀត​ផង។

១. លាង​ដោយ​ទឹក​ក្ដៅអ៊ុនៗ ឬ​ទឹក​ពុះ

ចំពោះ​ខ្ទះ និង​ឆ្នាំង​ដែល​ប្រឡាក់​ប្រេង​ខ្លាញ់​យូរ ប្រសិន​បើ​លាង​ជាមួយ​ទឹក​ត្រជាក់​ធម្មតា​អាច​មិន​ជ្រះ​​ និង​ស្អាត​ទាំង​ស្រុង​ឡើយ។ ក្នុង​ករណី​នេះ អ្នក​អាច​លាង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ឌ​ៗ ឬ​ចំពោះ​ចាន​ឆ្នាំង​ដែល​ប្រឡាក់​ប្រេង​ខ្លាញ់​យូរ អ្នក​អាច​ជាមួយ​ទឹក​ពុះ​សិន​មុន​នឹង​លាង នោះ​ប្រេង​ខ្លាញ់ និង​របូត​ចេញ​ដោយ​ខ្លួន​ឯង នៅ​ពេល​ប៉ះ​ទឹក​ពុះ។

២. ទឹក​ខ្មេះ

ទឹក​ខ្មេះ​គឺ​ជា​គ្រឿង​ផ្សំ​ដែល​អាច​រក​ឃើញ​ក្នុង​គ្រប់​ផ្ទះ​បាយ​ទាំង​អស់។ ក្រៅ​ពី​ធ្វើ​ម្ហូប ទឹក​ខ្មេះ​ក៏​ជា​ភ្នាក់​ងារ​លាង​ជម្រះ​ចាន​ឆ្នាំង​បាន​យ៉ាង​ល្អ។ អ្នក​គ្រាន់​តែ​​ចាក់​ទឹក​ខ្មេះ​២ ៣​ស្លាប​ព្រា​ចូល​រាវ​លាង​ចាន​ និង​ត្រាំ​ចោល​បន្តិច ក្រោយ​មក​ដុះ​ថ្នម​ៗ នោះ​ជាតិ​រអិល​​នឹង​ចេញ​ដោយ​ងាយ។

៣. Baking Soda

អ្នក​ណា​ក៏​ដឹង​ដែរ​ថា Baking Soda ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​សម្អាត​យ៉ាង​ទូលំទូលាយ។ មិន​ត្រឹម​តែ​លាង​ចាន​ឆ្នាំង​​យ៉ាង​ស្អាត​ទេ ជាតិ​កាត់​ក្នុង Baking soda អាច​សម្លាប់​មេរោគ​ដែល​ទុំ​លើ​ចាន​ឆ្នាំ​ង​របស់​អ្នក​ផង​ដែរ។

៤. ក្រូច​ឆ្មា

យើង​អាច​សង្កេត​ឃើញ​ថា នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន ស្ទើរ​តែ​១០០​%​ទៅ​ហើយ​ដែល​សាប៊ូ​លាង​ចាន ត្រូវ​បាន​ផ្សំ​ឡើង​ដោយ​ក្រូច​ឆ្មា។ ដូច​នេះ​ហើយ ប្រសិន​បើ​អ្នក​ប្រើ​ផ្លែ​នេះ​មក​លាង​ចាន ប្រសិទ្ធិភាព​នឹង​កើន​ទ្វេ​ដង។ វិធី​ប្រើ​ក៏​ងាយ​ដូច​គ្នា ដោយ​អ្នក​គ្រាន់​តែ​ច្របាច់​ក្រូច​យក​ទឹក​ទៅ​លាយ​ក្នុង​កូន​ចាន​មួយ រួច​មក​ប៉ុង​មក​លាង​ជា​ការ​ស្រេច។ ចង់​ប្រេង​ខ្លាញ់​រឹង​ក្បាល​យ៉ាង​ណា​ក៏​មិន​អាច​ទប់​ឈ្នះ​ដែរ៕

ចុចអាន៖ អាហារ ១១ មុខនេះតិចច្រឡំដាក់ក្នុងទូទឹកកក ដឹងតែខូចខ្ទេចហ្មង

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម