ងាយៗ! មេឃក្តៅអ៊ីចឹងមករៀនធ្វើការ៉េមផ្លែឈើត្រជាក់ៗទុកញ៉ាំ
- 2019-05-06 04:15:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗ! មេឃក្តៅអ៊ីចឹងមករៀនធ្វើការ៉េមផ្លែឈើត្រជាក់ៗទុកញ៉ាំ
ផ្អែមៗ ហើយត្រជាក់ៗទុកចោលក្នុងទូទឹកកកឲ្យត្រជាក់ហើយយកមកញ៉ាំ ធានាថាម្នាក់ៗញ៉ាំគ្មានឲ្យសល់ក្នុងថង់ទេ។ រូបមន្តងាយជាមួយនឹងផ្លែឈើ ទឹកក្រូច យកមកធ្វើជាការ៉េមទុកញ៉ាំ ហើយមានប្រយោជន៍ទៀត។
គ្រឿងផ្សំ
ទឹកក្រូច ទឹកទំពាំងបាយជូរ ទឹកផ្លែទទឹម ទឹកប៉ោម និងផ្លែឈើដាក់តាមចំណូលចិត្ត ហើយត្រូវចិតជាជំនិតតូចៗ។
របៀបធ្វើ
១. ច្រកផ្លែឈើចូលក្នុងថង់ ដោយបរិមាណស្មើៗគ្នា
២. ចាក់ទឹកផ្លែឈើចូលក្នុងថង់រហូតដល់ពេញមាត់ថង់
៣. ចង់មាត់ថង់ឲ្យណែន ទុកក្នុងទូទឹកកកនៅកន្លែងកកឲ្យបាន ៣ ទៅ ៤ ម៉ោងជាការស្រេច៕
ចុចអាន៖ អាហារ ១១ មុខនេះតិចច្រឡំដាក់ក្នុងទូទឹកកក ដឹងតែខូចខ្ទេចហ្មង