ស្រីៗបើបានមានសញ្ញាទាំងនេះ បង្ហាញថាអ្នកជួបស្នេហ៍ពិតហើយ

  • 2019-05-06 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហាពិតមិន​មែន​ចប់​ដូច​ក្នុង​ខ្សែ​ភាព​យន្ត​បែប​រ៉ូមែនទិក​​ ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ក្រោម​ពន្លឺ​ភ្លើង​ទៀន​ទេ​​ ប៉ុន្តែ​ពួក​គេ​ត្រូវ​ចេះ​ស្រលាញ់​គ្នា​មើល​ថែ​គ្នា​ និង​ស៊ូ​ទ្រាំ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​រាល់​ថ្ងៃ។​ មនុស្ស​ស្រី​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ទន់​ខ្សោយ​ជាង​មនុស្ស​ប្រុស​ទោះ​បី​មើល​ទៅ​នាង​រឹង​មាំ​ប៉ុណ្ណា​ក៏​ដោយ​។​ នាង​ឆាប់​ជឿ​ពាក្យ​ផ្អែម​ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ត្រូវ​បាន​ប្រុស​ៗ​ភាគ​ច្រើន​ធ្វើ​បាប​ផ្លូវ​ចិត្ត​បាន​ងាយ​។​ ប៉ុន្តែ​បើ​ស្នេហា​អ្នក​កំពុង​តែ​លេច​ចេញ​សញ្ញា​ដូច​ខាង​ក្រោម​នេះ​ហើយ​ ប្រាកដ​ណាស់​អ្នក​កំពុង​តែ​ជួប​ស្នេហ៍​ពិត​ហើយ​៖​

អ្នក​ទុក​ចិត្ត​គាត់

ពិត​ណាស់​ ការ​ទុក​ចិត្ត​គ្នា​ជា​រឿង​ដ៏​សំខាន់​បំផុត​ក្នុង​ទំនាក់​ទំនង​។​ នៅ​ពេល​ដែល​នរណា​ម្នាក់​ធ្វើ​ឲ្យ​បាត់​បង់​ការ​ទុក​ចិត្ត​នោះ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​។​ ទុក​ចិត្ត​កាន់​តែ​ខ្លាំង​ អ្នក​នឹង​ខ្វល់​ពី​គ្នា​កាន់​តែ​ច្រើន​ ការ​ឈឺ​ចាប់​នឹង​កើត​មាន​ពេល​ដែល​ការ​ទុក​ចិត្ត​ត្រូវ​បាន​បំផ្លាញ​ ហើយ​នឹង​បន្សល់​ទុក​ស្នាម​របួស​គួរ​ឲ្យ​ខ្លាច​។​ អ៊ីចឹង​ហើយ​បើ​អ្នក​រក​បាន​បុរស​ម្នាក់​ដែល​អ្នក​អាច​ទុក​ចិត្ត​បាន​ ១០០%​ ហើយ​ អ្នក​រក​បាន​ស្នេហ៍​ពិត​ហើយ​។​

គាត់​មាន​ចំណុច​វិជ្ជមាន​ចំពោះ​ជីវិត​អ្នក​ច្រើន​ជាង​អវិជ្ជមាន

ស្នេហា​គឺ​ជា​ការ​ខ្វាក់​ភ្នែក​ ដូច​នេះ​វា​ពិបាក​នឹង​រក​ឃើញ​ចំណុច​អវិជ្ជមាន​របស់​គាត់​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ្នក​ណាស់​។​ ប្រាកដ​ណាស់​ អ្នក​ខ្លះ​នឹង​គាំ​ទ្រ​អ្នក​ រិះ​គន់​អ្នក​ដើម្បី​ស្ថាបនា​ និង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​រឿង​ជា​ច្រើន​ តែ​មាន​អ្នក​ខ្លះ​ទៀត​នឹង​ស្វែង​កំហុស​របស់​អ្នក​ដោយ​គិត​តែ​អវិជ្ជមាន។​ តាម​ពិត​ទៅ​គេ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ឈឺ​ចាប់​ ហើយ​បើ​សិន​ជា​បុរស​ម្នាក់​នោះ​ជា​មនុស្ស​បែប​ហ្នឹង​ អ្នក​គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ ពី​ព្រោះ​នៅ​ក្បែរ​មនុស្ស​បែប​ហ្នឹង​មាន​តែ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​តែ​ប៉ុណ្ណោះ​។​

គាត់​ជឿ​អ្នក​ និង​ជំរុញ​អ្នក​ឲ្យ​ជឿជាក់​លើ​ខ្លួន​ឯង

ការ​ស្វែង​រក​​ស្នេហា​ពិត​ធ្វើ​ឲ្យ​អ្នក​បង្កើត​រឿង​ពីរ​ខុស​គ្នា​រវាង​ការ​ពិត​ និង​សុបិន​។​ បុរស​ដែល​ល្អ​បំផុត​គឺ​ជា​ប្រុស​ម្នាក់​ដែល​លើក​ទឹក​ចិត្ត​អ្នក​ និង​ធ្វើ​រឿង​ឲ្យ​ល្អ​ប្រសើរ​ឡើង​ជា​មួយ​គ្នា​។​ កុំ​ភ្លេច​ថា​កាដូ​ដ៏​ល្អ​បំផុត​របស់​បុរស​ផ្ដល់​ឲ្យ​មនុស្ស​ស្រី​គឺ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ល្អ​ប្រសើរ​។ ​

គាត់​គ្មាន​ហេតុផល​ជំទាស់​ទេ​ពេល​អ្នក​ត្រូវ​ការ​អ្វី​មួយ

តើ​គាត់​ជា​មនុស្ស​ដែល​ចាំ​តែ​ពឹង​ផ្អែក​លើ​អ្នក​មែន​ទេ​?​ តើ​មិន​មែន​នៅ​ក្បែរ​អ្នក​តែ​ពេល​អ្នក​សប្បាយ​ចិត្ត​ទេ​មែន​ទេ​?​ តែ​គាត់​តែង​តែ​នៅ​ក្បែរ​ពេល​ដែល​អ្នក​ជួប​រឿង​ពិបាក​បំផុត​ឬ​?​ មនុស្ស​ប្រុស​ខ្លះ​ចាប់​អារម្មណ៍​តែ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​គេ​តែ​ប៉ុណ្ណោះ​ ជំនួស​ឲ្យ​អ្វី​ដែល​អ្នក​មាន​ន័យ​សម្រាប់​គេ​។​

អ្នក​ទាំង​ពីរ​ចែក​រំលែក​គោល​ដៅ​ និង​ការ​ចូល​ចិត្ត​ក្នុង​ជីវិត​ដូច​គ្នា

នេះ​ជា​រឿង​សំខាន់​ពេល​ដែល​មនុស្ស​​ជា​ច្រើន​មើល​ទៅ​ឆ្ងាយ​ជា​មួយ​គ្នា​ពេល​ស្រលាញ់​គ្នា​។​ វា​មិន​ងាយ​ស្រួល​ទេ​ពេល​ដែល​ស្រលាញ់​មនុស្ស​មនុស្ស​ម្នាក់​ទាំង​ដែល​មិន​យល់​ពី​គាត់​ និង​មិន​ដឹង​ថា​គាត់​ត្រូវ​ការ​និង​ចង់​បាន​អ្វី​ពិត​ប្រាកដ​ក្នុង​ជីវិត​។​ កុំ​ភ្លេច​ថា​អ្នក​នឹង​ជួប​រឿង​លំបាក​ដែល​ត្រូវ​រស់​នៅ​ជា​មួយ​នរណា​ម្នាក់​ពេញ​មួយ​ជីវិត​ ពេល​ដែល​ផ្លូវ​ដែល​អ្នក​ទាំង​ពីរ​រើស​ដើរ​ខុស​គ្នា​។​

អ្នក​ហើយ​និង​គាត់​ស្រលាញ់​គ្នា​យ៉ាង​ជ្រាល​ជ្រៅ

បើ​សិន​ជា​អ្នក​ទាំង​ពីរ​សម​គ្នា​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ បើ​សិន​ជា​គាត់​មិន​ស្រលាញ់​អ្នក​ ការ​រៀប​ការ​នឹង​ក្លាយ​ជា​គ្មាន​ន័យ​សូម្បី​តែ​បន្តិច​សោះ​។​ បុរស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ​ម្នាក់​នឹង​តែង​តែ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ក្នុង​ថ្ងៃ​ដែល​អាក្រក់​បំផុត​ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​គឺ​ជា​មនុស្ស​ស្រី​ពិត​ប្រាកដ​ម្នាក់​សម្រាប់​គាត់​៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម