៦វិធី ជួយស្រីៗយើងពីការឈឺចាប់ស្ទើរដាច់ខ្យល់ ពេលមករដូវម្ដងៗ

  • 2019-05-03 08:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាការៈ​នៃ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​តែង​កើត​មាន​លើ​ស្ត្រី​ភាគ​ច្រើន។ បាន​ន័យ​ថា មាន​នារី​តិច​ភាគ​រយ​ណាស់​ដែល​​មាន​សំណាង​មិន​ធ្លាប់​ដេក​ថ្ងូរ​ឈឺ​ចាប់​ក្នុង​​ថ្ងៃ​នោះ​ម្ដងៗ។ អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​ប្រហែល​យល់​អារម្មណ៍​នេះ​ហើយ ហើយ​គ្នា​យើង​មួយ​ចំនួន​ក៏​ជ្រើស​រើស​វិធី​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ដើម្បី​ឱ្យ​បាន​ធូរ​ស្បើយ​ខ្លះ តែ​ការពិត​វា​គឺ​ជា​រឿង​មិន​ល្អ​ទាល់​តែ​សោះ​សម្រាប់​សុខភាព ជា​ពិសេស​អ្នក​នៅ​លីវ​ ឬ​មាន​វ័យ​ចំណាស់​អាច​បង្ក​​ផល​ប៉ះពាល់​រយៈ​ពេល​ទៅ​ថ្ងៃ​មុខ។

អ៊ីចឹង ​ថ្ងៃ​នេះ ​កញ្ញា​នឹង​បង្ហាញ​វិធី​ធម្មជាតិ​ដែល​អាច​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​ទាំង​អស់​នេះ ហើយ​អាច​នៅ​រក្សា​បាន​សុខភាព​ល្អ​ដដែល​ដូច​ខាង​ក្រោម៖

ចុចអាន៖ គួរ​ជៀស​វាង​អ្វី​ខ្លះ​​អំឡុង​ពេល​មក​រដូវ?

១. ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន

ដូច​ដឹង​ស្រាប់​ហើយ ទឹក​មាន​សារសំខាន់​ណាស់​ដល់​សុខភាព​មនុស្ស​យើង។ ជាពិសេស​សម្រាប់​ថ្ងៃ​មក​រដូវ ការ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​អាច​ជួយ​ការពារ​ការ​ផ្ទុក​ជាតិ​ទឹក​ច្រើន​ជ្រុល​ក្នុង​រាងកាយ។ ជា​លទ្ធផល អ្នក​នឹង​អាច​ជៀស​ផុត​ពី​អារម្មណ៍​តឹង​ពោះ​ពេក ហើយ​មិន​គួរ​ញ៉ាំ​ទឹក​ត្រជាក់​ទេ គួរ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ ដើម្បី​​ជួយ​សម្រួល​ចរន្ត​ឈាម ជួយ​ឱ្យ​សាច់​ដុំ​បាន​សម្រាក និង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន។

សម្រាប់​អ្នក​ដែល​មិន​សូវ​ចូល​ចិត្ត​ញ៉ាំ​ទឹក​ផ្ទាល់ អាច​​រើស​វិធី​ញ៉ាំ​​​បន្លែ ផ្លែ​ឈើ​ស្រស់ៗ​ដែល​មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន​ក៏​បាន ដូច​ជា ឪឡឹក ត្រសក់ សាឡាដ សារី ឬ​ពពួក​បឺរី​ក៏​បាន។

២. ប្រើ​របស់​ក្ដៅ​ស្អំ

អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​ទីក្រុង​ឡុងដ៍​បាន​អះអាង​ថា កម្ដៅ​៤០ អង្សា​សេ​អាច​ការពារ​នារី​យើង​ពី​អាការៈ​ឈឺចាប់​ពេល​មក​រដូវ​បាន។ វេជ្ជបណ្ឌិត King ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​ឱ្យ​ដឹង​ថា អាការៈ​ឈឺ​ចាប់​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​កាត់​បន្ថយ​ដំណើរ​ការ​​នៃ​ចរន្ត​ឈាម ឬ​ឈាម​រត់​មិន​បាន​ស្រួល ហើយ​​ជា​លទ្ធផល​​វា​បណ្ដាល​ឱ្យ​ខូច​ជាលិកា​សំខាន់ៗ។

អ្វី​ដែល​កាន់​តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​តាម​រយៈ​ការ​ស្រាវជ្រាវ​នេះ​គឺ គេ​រក​ឃើញ​ថា កម្ដៅ​អាច​ជួយ​សម្រាល​ការ​ឈឺ​ចាប់​បាន​ដូច​ការ​ប្រើ​ថ្នាំ​អ៊ីចឹង​ដែរ។ វា​នឹង​​ជួយ​រាំង​ស្ទះ​សរសៃ​ប្រសាទ​ដែល​បង្កើត​ឱ្យ​មាន​ការ​ឈឺ​ចាប់ ហៅ​ថា P2X3។ ដូច្នេះ​ហើយ រាល់​ពេល​មាន​ការ​ឈឺចាប់​ក្នុង​ថ្ងៃ​មក​រដូវ​នេះ ចូរ​យក​ដប​ទឹក​ក្ដៅ​ឧណ្ហៗ ឬ​ប្រដាប់​ស្អំ​មក​ដាក់​លើ​ពោះ មិន​យូរ​ប៉ុន្មាន អាការៈ​ឈឺ​ចាប់​នឹង​បាត់​ទៅ​បន្តិច​ម្ដងៗ។

៣. ដេក​អង្កញ់ខ្លួន

មិន​បាច់​ប្រាប់​ថា​មាន​ប្រសិទ្ធភាព​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន ក៏​នារី​យើង​ភាគ​ច្រើន​ធ្វើ​រឿង​នេះ​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង ​ព្រោះ​តែ​ការ​ឈឺ​ចាប់​នៅ​ត្រង់​តំបន់​ពោះ​នេះ​ធ្វើ​ឱ្យ​ពិបាក​ទ្រាំ​ពេក។ តាម​ការ​បង្ហាញ​របស់​ពេទ្យ​ជំនាញ កាយវិការ​បែប​នេះ​អាច​ជួយ​ឱ្យ​សាច់​ដុំ​ពោះ​បាន​សម្រាក ដែល​អាច​កាត់​បន្ថយ​​ភាព​ឈឺ​បាន​មួយ​កម្រិត។ ទោះ​បី​វា​ប្រហែល​មិន​អាច​ជួយ​បាន​ច្រើន​ដូច​វិធី​ផ្សេង​ទៀត តែ​ការ​ធ្វើ​ផ្គួប​គ្នា​ជាមួយ​ការ​ស្អំ​ទឹក​ក្ដៅ ​ក៏​អាច​ជួយ​ឱ្យ​ឆាប់​បាន​ផល។

៤. ម៉ាស្សា​ពោះ

ការ​ម៉ាស្សា​ដោយ​ប្រេង​អាច​ជួយ​​ឱ្យ​អាការៈ​ឈឺចាប់​ស្រាកស្រាន្ត​បាន។ ខាង​ក្រោម​នេះ​ អ្នក​អាច​អនុវត្ត​ការ​ម៉ាស្សា​ដោយ​ខ្លួន​ឯង​បាន៖

-ដាក់​បាត​ដៃ​​ទាំង​ពីរ​នៅ​ចំ​កណ្ដាល​ពោះ ហើយ​ចាប់​ផ្ដើម​អូស​​ដេញ​ទៅមក​ជា​រង្វង់ សង្កត់​ថ្នមៗ​លើ​ក្បាល​ពោះ​បាន​ហើយ។ ចលនា​ដំបូង​នេះ​ធ្វើ​ចុះ​ឡើង​៣០​ដង។

-បន្ទាប់​មក​យក​ដៃ​ចង្អុល​ទាំង​ពីរ​ចុច​ត្រង់​ផ្ចិត ហើយ​អូស​ទៅ​​ផ្នែក​ខាង​ក្រោម​ពោះ​ថ្នមៗ​ជា​រាង​បេះដូង។ ធ្វើ​បែប​នេះ​ចុះ​ឡើង ពី​លើ​ចុះ​ក្រោម ពី​ក្រោម​ឡើង​មក​លើ​វិញ ហើយ​អូស​ទៅ​ចំហៀងៗ​ឱ្យ​បាន​២-៣០​ដង។

-ដាក់​​បាត​ដៃ​ទាំង​ពីរ​ទៅ​ខ្នង ក្រោម​ឆ្អឹង​ជំនី​វិញ។ ចាប់​ផ្ដើម​អូស​ចុះ​មក​ក្រោម​ថ្នមៗ យឺតៗ រហូត​ដល់​ផ្នែក​កញ្ចូញ​គូទ។ ធ្វើ​បែប​នេះ​ចុះ​ឡើង​ៗ​ឱ្យ​បាន​៣០​ដង។

-ត្រដុស​ផ្នែក​ខាង​ក្រោម​ពោះ​ដោយ​ប្រើ​ដៃ​ទាំង​ពីរ​ឱ្យ​បាន​៣០​ដង។

-ក្ដាប់​ដៃ​ហើយ​យក​មក​ម៉ាស្សា​អូស​ចុះ​ឡើងៗ​លើ​ពោះ​ឱ្យ​បាន​៣០​វិនាទី។

គួរ​បញ្ជាក់​ថា ដើម្បី​ឱ្យ​ការ​ម៉ាស្សា​កាន់​តែ​ងាយ​ស្រួល និង​ឆាប់​បាន​ផល គួរ​ធ្វើ​ដោយ​ប្រើ​ប្រេង​លាប​ជាមួយ​ផង។

៥. រឿង​លើ​គ្រែ

នេះ​បង​កញ្ញា​និយាយ​សម្រាប់​អ្នក​មាន​គ្រួសារ​ហើយ​ទេ​ណា! អ្នក​នៅ​លីវ​មិន​បាច់​ធ្វើ​ក៏​បាន​ដែរ! ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា អារម្មណ៍​ពុះ​កញ្ជ្រោល​ពេល​រួម​ភេទ​ជាមួយ​មនុស្ស​ដែល​យើង​ស្រលាញ់​អាច​ជួយ​រំញោច​ប្រព័ន្ធ​ប្រសាទ កាត់​បន្ថយ​អារម្មណ៍​តាន​តឹង ភាព​ឈឺ​ចាប់ អាការៈ​ឈឺក្បាល និង​បង្កើន​ការ​ចងចាំ។

ជាង​នេះ​ទៅ​ទៀត ការ​គេង​ជាមួយ​គ្នា​នេះ​អាច​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​រដូវ​បាន​ឆាប់​ជាង​មុន បាន​ន័យ​ថា​​ចរន្តឈាម​ដែល​បញ្ចេញ​ឈាម​រដូវ​ចេញ​មក​ដំណើរ​ការ​បាន​ស្រួល និង​ឆាប់​អស់ ដោយ​សារ​ភាព​កន្ត្រាក់​​ពេល​ដល់​ចំណុច​កំពូល​នោះ។ អ៊ីចឹង​ហើយ ទើប​អ្នក​មាន​គ្រួសារ​ច្រើន​តែ​មក​រដូវ​តិច​ថ្ងៃ​ជាង​មុន។

ចុចអាន៖ កាត់បន្ថយការឈឺចាប់ពេលមករដូវដោយវិធី ៤ យ៉ាង

៦. គេង​ឱ្យ​បាន​គ្រប់គ្រាន់

ការ​គេង​ក៏​ជា​រឿង​សំខាន់​ដែល​រាងកាយ​ត្រូវ​ការ​មិន​អាច​ខ្វះ​បាន។ ប៉ុន្តែ​​ក្នុង​ថ្ងៃ​មក​រដូវ ស្រីៗ​ពិបាក​គេង​ឱ្យលក់​ស្រួល​ដូច​ថ្ងៃ​ធម្មតា​ណាស់ ព្រោះ​តែ​អាការៈ​ឈឺ​ពោះ ឈឺ​ក្បាល ចុក​ស្រពន់​ដៃ​ជើង រមួល​ក្រពើ អារម្មណ៍​មិន​នឹងន​ជាដើម។ ដូច្នេះ​ដើម្បី​​ជួយ​ឱ្យ​ការ​គេង​មិន​សូវ​ជួប​ការ​លំបាក​ទៀត អ្នក​ជំនាញ​បាន​ណែនាំ​ឱ្យ​គេង​ដូច​ពេល​នៅ​ជា​ទារក​ក្នុង​ផ្ទៃ ព្រោះ​កាយវិការ​នេះ​នឹង​ជួយ​ឱ្យ​សាច់​ដុំ​ត្រង់​បរិវេណ​ពោះ​​​បាន​សម្រាក និង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​ដូច​រៀបរាប់​នៅ​ចំណុច​ខាង​លើ​ស្រាប់​ហើយ៕

អត្ថបទ៖ សរ សុគន្ធី