ទម្លាប់អាហារខោអាវខុសបច្ចេកទេសរាល់ថ្ងៃបែបនេះ អាចសម្លាប់គ្រួសារអ្នកបាន

  • 2019-05-03 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ទម្លាប់​ហាល​ខោអាវ​ដែល​អ្នក​តែង​អនុវត្ត ហើយ​គិត​ថា​គ្មាន​គ្រោះ​ថ្នាក់​អ្វី​សោះ​នោះ តាម​ការ​ពិត​កំពុង​ផ្ទុក​នូវ​ហានិភ័យ​យ៉ាង​ច្រើន។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​ហាល​ខោអាវ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ក្នុង​រដូវ​ក្ដៅ ដែល​អ្នក​អាច​កំពុង​អនុវត្ត​ខុស។

១.  ហាល​ខោអាវ​ខាង​បញ្រ្ចាស

អ្នក​ណា​ក៏​គិត​ថា​ហាល​ខោអាវ​ខាង​បញ្រ្ចាស​គឺ​ល្អ ព្រោះ​នឹង​ធ្វើ​ឲ្យ​ខោអាវ​ប្រើ​បាន​យូរ​ និង​ឆាប់​ស្ងួត តែ​តាម​ការ​ពិត នេះ​មិន​ត្រូវ​ទាំង​ស្រុង​ឡើយ។ នៅ​ពេល​យើង​ហាល​ខាង​បញ្ច្រាស ខាង​បញ្ច្រាស​នេះ​ហើយ ដែល​ជា​ផ្នែក​ដែល​ប៉ះ​នឹង​ស្បែក​របស់​យើង​ផ្ទាល់។

កំឡុង​ពេល​ហាល​នេះ នឹង​មាន​មេរោគ ក៏​ដូច​ជា​សត្វ​ល្អិត​​ដែល​មើល​មិន​ឃើញ​មក​ទុំ​លើ។ សម្រាប់​ផ្ទះ​ដែល​មាន​ដាំ​ដើម​ឈើ​ច្រើន​ទៀត​នោះ នឹង​រឹត​តែ​ជា​ជម្រក​ដ៏​ល្អ​សម្រាប់​សត្វ​ល្អិត។ នៅ​ពេល​យក​មក​ពាក់​លើ​ខ្លួន មេរោគ​នេះ​អាច​ជ្រាប​ចូល​ខ្លួន ឬ​សត្វ​ល្អិត​អាច​ទិច ឬ​ខាំ​បង្ករ​ឲ្យ​រមាស់ កន្ទួល​ជា​ដើម។

២. មិន​ពូត​ខោអាវ​មុន​ហាល

មនុស្ស​ជា​ច្រើន​គិត​ថា ពូត​ខោអាវ​មុន​ហាល​នឹង​ធ្វើ​ឲ្យ​ខោ​អាវ​ជ្រួញ ដូច​នេះ​ពួក​គេ​ទុក​ទឹក​ទាំង​ស្រុង ក្រោយ​លើក​ទឹក​ចុង​ក្រោយ​ដាក់​ហាល។ យ៉ាង​ណា​ក៏​ដោយ ការ​ហាល​បែប​នេះ គួប​ផ្សំ​នឹង​អាកាសធាតុ​ស្អុះ​ស្អាប់​ក្នុង​ខែ​ក្ដៅ នឹង​ធ្វើ​ឲ្យ​ខោអាវ​អ្នក​ក្លាយ​ជា​ជម្រក​ដ៏​ប្រពៃ​សម្រាប់​មេរោគ​ជា​ច្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើ​ហាល​ចំ​កន្លែង​មិន​មាន​ពន្លឺ​គ្រប់​គ្រាន់ ខោ​អាវ​របស់​អ្នក​នឹង​មាន​ក្លិន​ផ្អួល​ផង​ដែរ។

៣. ហាល​ខោអាវ​ពេល​យប់

ដោយ​សារ​តែ​គ្មាន​ពេល​ទំនេរ​ពេល​ថ្ងៃ ទើប​មនុស្ស​ជា​ច្រើន​ត្រូវ​បោក និង​ហាល​ខោអាវ​ពេល​យប់។ គួរ​ឲ្យ​សោក​ស្ដាយ​ នៅ​ពេល​យប់ ​សីតុណ្ហភាព​ធ្លាក់​ចុះ សំណើម​កើន​ឡើង ក៏​ជា​ពេល​ដែល​មេរោគ​គ្រប់​ប្រភេទ​ងាយ​កើត​បំផុត​ផង​ដែរ។ ការ​ហាល​ខោអាវ​ពេល​យប់ ក៏​ងាយ​ធ្វើ​ឲ្យ​ខោអាវ​ដុះ​ផ្សិត ស្នឹម និង​មាន​ក្លិន​ផ្អួល​​ថែម​ទៀត៕

ចុចអាន៖ ​​មេផ្ទះ​​​​​​សម័យ​​​​ថ្មី​ គួរ​​​​​​​​​ជៀស​​​កំហុស ​​​​​​៤​យ៉ាង​​​ពេល​​លាង​​បន្លែ ​ដែល​​អាច​បង្ក​​​​​គ្រោះ​​​ថ្នាក់​​​​​​ដល់​​សុខ​ភាព​

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម