កុំរៀបការនឹងមនុស្សដែលអ្នកត្រូវការ សូមរៀបការនឹងមនុស្សអ្នករស់ខ្វះមិនបាន

  • 2019-05-02 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពួក​យើង​បាន​ឆ្លង​ផុត​ហើយ សម័យកាល​ដែល​ប៉ា​ម៉ាក់​ជា​អ្នក​តម្រូវគ្រប់​យ៉ាង​តាំង​ពី​រឿង​ជីវិត​អាពាហ៍ពិពាហ៍ ដូច​នេះ​ហើយ យើង​មាន​សិទ្ធិ​ពេញ​លេញ​រើស​មនុស្ស​ដែល​ខ្លួន​ចង់​រៀបការ​ជាមួយ។ អ៊ីចឹង​ត្រូវ​យក​មនុស្ស​ដែល​ខ្លួន​រស់​ខ្វះ​មិន​បាន។

រូបតំណាង

មនុស្ស​យើង​ងាយ​ច្រឡំ​រវាង​អ្វី​ដែល​ខ្លួន​ត្រូវ​ការ អ្វី​ដែល​ខ្លួន​ចង់​បាន​និង​អ្វី​ដែល​ខ្លួន​​មិន​អាច​រស់​ខ្វះ​បាន នោះ​គឺ​ជា​បី​យ៉ាង​ដែល​ខុស​គ្នា​ស្រឡះ និង​ស្ថិត​នៅ​បី​កម្រិត​ខុស​គ្នា។

អ្វី​ដែល​អ្នក​ចង់​បាន​គ្រាន់​តែ​ជា​អ្វី​ដែល​មួយ​រំពេច នៅ​ពេល​ណា​មួយ​អ្នក​នឹង​ភ្លេច​ពី​វា និង​ចង់​បាន​អ្វី​មួយ​ផ្សេង​ទៀត។ អ្វី​ដែល​អ្នក​ត្រូវ​ការ គឺ​អាច​ជួយ​អ្នក​បាន ជួយ​ដោះ​ស្រាយ​អ្នក​នៅ​ក្នុង​គ្រា​លំបាក​ណា​មួយ។ តែ​អ្វី​ដែល​អ្នក​មិន​អាច​រស់​បាន​នោះ​គឺ​ស្ថិត​នៅ​២​យ៉ាង​នេះ​ទាំង​អស់។ ប្រៀប​ដូច​ជា​ខ្យល់​អាកាស ប្រសិន​ជា​គ្មាន​វា​ទេ គឺ​យើង​មិន​អាចរ​ស់​បាន​ឡើយ។

រូបតំណាង

ប្រសិន​បើ​ត្រូវ​ឈរ​រវាង​មនុស្ស​ដែល​ខ្ញុំ​ត្រូវ​ការ និង​មនុស្ស​ដែល​ខ្ញុំ​មិន​អាច​រស់​ខ្វះ​បាន ខ្ញុំ​ប្រាកដ​ជា​រើស​មនុស្ស​ដែល​មិន​អាច​ខ្វះ​បាន​ហើយ។ កើត​ជា​មនុស្ស​ស្រី សួរ​ថា​មាន​អ្នក​ណា​ដែល​មិន​ត្រូវ​ការ​បុរស​ដែល​ខ្លួន​ពិត​ប្រាកដ​នោះ។ តាំង​ពី​ចាប់​កំ​ណើត​មក គឺ​យើង​ទន់​ខ្សោយ ងាយ​សង្ស័យ និង​ព្រួយ​បារម្ភ​ច្រើន។ ខ្ញុំ​មិន​ខ្លាច​ភាព​ឯកា តែ​ខ្លាច​ការ​បោក​ប្រាស់​ច្រើន​ជាង។ បើ​ជួប​មនុស្ស​ម្នាក់​ដែល​អាច​ផ្ដល់​ការ​ទុក​ចិត្ត​ឲ្យ​ខ្ញុំ​បាន ខ្ញុំ​នឹង​ស្ងប់​ចិត្ត​ពេល​នៅ​ក្បែរ​គេ។

រូបតំណាង

ជំនឿ​ទុក​ចិត្ត​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​អារម្មណ៍​របស់​យើង​យ៉ាង​ខ្លាំង។ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើងចង់​នៅ​ក្បែរ​គេ​នោះ​ទេ តែ​វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ន​ថា ឲ្យ​តែ​គេ​ដើរ​ចេញ​ទៅ យើង​នឹង​មាន​អារម្មណ៍​មិន​សុវត្ថិភាព។

ស្រលាញ់​គ្នា ចំពោះ​អ្នក​ខ្លះ​គឺ​ជា​រឿង​ដ៏​ងាយ​ស្រួល​មួយ។ ឲ្យ​តែ​មាន​អារម្មណ៍​គឺ​ស្រលាញ់​ភ្លាម។ តែ​មាន​រឿង​មួយ​ដែល​មិន​ងាយ​ស្រួល​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​គឺ​អាពាហ៍ពិពាហ៍។ មូលហេតុ​អី​ដែល​មនុស្ស​កាន់​តែ​ច្រើន​រើស​យក​ការ​រស់​នៅ​ម្នាក់​​ឯង ព្រោះ​ដោយ​សារ​តែ​ចំពោះ​ពួក​គេ មង្គលការ​គឺ​ជា​អ្វី​មួយ​ដែល​ធំ​ខ្លាំង ហើយ​ពួក​គេ​មិន​ហ៊ាន​ប្រថុយ​នឹង​វា។

រូបតំណាង

ដើម្បី​រៀប​ការ​នឹង​មនុស្ស​ម្នាក់ ត្រូវ​មើល​ថា តើ​គេ​ប្រៀប​ដូច​ជា​ខ្យល់​អុក​ស៊ី​សែន​ដែរ​ឬ​អត់ គឺ​ថា​យើង​អាច​រស់​ខ្វះ​គេ​ឬ​អត់ ឬ​មាន​គេ​ក៏​បាន​ មិន​មាន​ក៏​បាន? បើ​យើង​តេស្ត​ទៅ​ឃើញ​ថា មាន​គេ​ក៏​បាន អត់​គេ​ក៏​បាន​នោះ មិន​បាច់​ទាន់​ដើរ​ដល់​ជំហាន​រៀប​ការ​នឹង​គ្នា​អី ព្រោះ​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ឡើយ។ នៅ​ពេល​យើង​មាន​ជម្រើស​គ្រប់​គ្រាន់​ដើម្បី​រើស​យក​អ្វី​ដែល​ខ្លួន ពេញ​ចិត្ត​ហើយ ដូច​នេះ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ស្ដាយ​ក្រោយ​ជា​មួយ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ព្រោះ​យើង​នឹង​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​វា​ទាំង​ស្រុង៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម