Facebook យល់ចិត្តមែន ចេញ​មុខងារ​ថ្មី​សម្រាប់​អ្នក​ Single

  • 2019-05-01 08:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ណាត់​ជួប​គ្នា​តាម Online ជា​អ្វី​ដែល​អ្នក​នៅ​លីវ​ប្រាថ្នា​ចង់​បាន ឥឡូវ​មាន​ហើយ Facebook សូម​បំពេញ​បំណង​របស់​អ្នក។ ដោយ​មុខងារ​ឲ្យ​ឈ្មោះ Dating ។

Facebook Dating អាច​អនុញ្ញាត​ឲ្យ​អ្នក​ស្វែងរក​គូគាប់​តាម​រយៈ​បណ្តាញ​សង្គម​យក្ស​មួយ​នេះ ដោយ​ផ្អែក​តាម​ចំណង់ចំណូលចិត្ត, មិត្តភាព​ស្គាល់​បន្ត​គ្នា (Mutual Friends) និង​ការ​ចាប់​អារម្មណ៍​លើ​មាតិកា​តែ​មួយ។

មុខងារ​ថ្មី​នេះ​​បាន​ដាក់​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​នេះ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន, វៀតណាម, សិង្ហបុរី, ម៉ាឡេស៊ី, ឡាវ, ប្រេស៊ីល, ប៉េរូ, ឈីលី, បូលីវី, អេក្វាទ័រ, ប៉ារ៉ាហ្គាយ, អ៊ុយរុយហ្គាយ, ហ្គូយ៉ាណា និង ស៊ូរីណាម។ ប្រទេស​ដែល​កំពុង​​ស្ថិត​ក្នុង​ដំណាក់​កាល​សាក​ល្បង​នៃ​មុខងារ​នេះ​មាន​ដូច​ជា​កូឡុំប៊ី, ម៉ិកស៊ីកូ, ថៃ, អាហ្សង់ទីន និង​កាណាដា ហើយ​សហរដ្ឋអាមេរិក​នឹង​មាន​ប្រើ​ចុង​ឆ្នាំ​នេះ។

Dating” នេះ​ នឹង​ដំណើរ​ការ​ដូច​ខាង​ក្រោម៖

#១. បង្កើត​ Profile ថ្មី​ដោយ​ប្រើ​តែ​ឈ្មោះ​​ (មិន​ប្រើ​ត្រកូល)។ Profile ថ្មី​នេះ​ នឹង​មិន​បង្ហាញ​ដល់​មិត្តភ័ក្ដិ​ដែល​មាន​លើ​ Profile ដើម ឬ អ្នក​ប្រើ​ប្រាស់​ដែល​មិន​ប្រើ​មុខងារ​ Dating នេះ​ទេ ហើយ​ក៏​មិន​បង្ហាញ​លើ​ News Feed ដែរ។

#២. អ្នក​អាច​ចាប់​ផ្ដើម​ស្វែង​រក​ Event នៅ​ក្នុង​​តំបន់​រស់នៅ​ ​និង ស្វែង​រក​ Group ដែល​​ត្រូវ​​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក។ អ្នក​អាច​ចុច​លើ​ពាក្យ​ "Unlock” ដើម្បី​ Unlock Profile ឲ្យ​​អ្នក​ដទៃ​បាន​ឃើញ​ ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​ស្វែង​រក​ស្នេហ៍។ ពេល​ចុច​ Unlock ហើយ​ អ្នក​ក៏​អាច​ឃើញ​ Profileដែល​បាន​ Unlock ដទៃ​ទៀត​ដែរ។

#៣. អ្នក​អាច​ចូល​មើល​ Profile របស់​​អ្នក​ដែល​បាន​ Unlock Profile ដែល​មាន​រូបភាព​ខ្លះៗ​ រួម​ទាំង​ព័ត៌មាន​មួយ​ចំនួន។ អ្នក​នឹង​បាន​ឃើញ​ Profile ដែល​បង្ហាញ​ចេញ​មក​ផ្អែក​​លើ​ចំណង់​ចំណូល​ចិត្ត​ស្រដៀង​គ្នា​ ឬ ​មាន​មិត្តភ័ក្ដិ​ដូច​គ្នា។

#៤. ប្រសិន​បើ​អ្នក​ទាំង​ពីរ​ចាប់​អារម្មណ៍​គ្នា​ អ្នក​នឹង​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​សន្ទនា​គ្នា​ តាម​រយៈ​ប្រអប់​សារ​មួយ​ ដែល​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​ Messenger ឬ WhatsApp។ ដើម្បី​សុវត្ថិភាព​ អ្នក​អាច​ត្រឹម​ផ្ញើ​សារ​ឆ្លើយ​ឆ្លង​ជា​អក្សរ​ប៉ុណ្ណោះ​ មិន​អាច​ផ្ញើ​រូបភាព​ ឬ វីដេអូ​បាន​នោះ​ទេ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម