បង្ហើបមូលហេតុអ្នកខ្លះគ្រាន់តែឃើញឈាម ទន់ដៃទន់ជើងចង់សន្លប់

  • 2019-04-30 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​ឃើញ​ឈាម​ហើយ​ភ័យ​ស្លន់ស្លោរ​ដោយ​មិន​ដឹង​មូលហេតុ​នោះ អ្នក​អាច​រក​ឃើញ​មូល​ហេតុ​នៃ​ភាព​ភ័យ​ខ្លាច​នេះ​ខាង​ក្រោម។

ខុស​ពី​ក្នុង​ភាពយន្ត មនុស្ស​យើង​គ្រប់​រូប​មិន​មែន​អ្នក​​ក្លាហាន​ហ៊ាន​ប្រឈម​មុខ​នឹង​អំពើហិង្សា​នោះ​ឡើយ ជា​ពិសេស​គឺ​មើល​ឃើញ​ឈាម​តែ​ម្ដង។ រហូត​ដល់​ថ្នាក់​ អ្នក​ខ្លះ​គ្រាន់​តែ​ឃើញ​ភ្លាម សន្លប់​ភ្លែត​ក៏​មាន។

យោង​តាម​ការ​ពិសោធន៍ ប្រជាជន​លើ​ពិភពលោក​ប្រមាណ ៣.៥% ដែល​មាន​ភាព​ភ័យ​ខ្លាច​របួស​ឈាម (blood-injection-injury phobia)។ ស្ថានភាព​នេះ ធ្វើ​ឲ្យ​ពួក​គេ​ខ្លាច​ដល់​កំពូល រហូត​ដល់​ថ្នាក់​សន្លប់​បាត់​បង់​ស្មារតី។ បើ​ធ្ងន់ធ្ងរ​ជាង​នេះ ពួក​គេ​នឹង​បាត់​បង់​ស្មារតី គិត​អ្វី​លែង​ចេញ គឺ​នៅ​ភាំង​តែ​ម្ដង។

យោង​តាម​​ការ​ពិសោធន៍​ពី​សកលវិទ្យាល័យ John Hopkins សហរដ្ឋអាមេរិក ភាព​ភ័យ​ខ្លាច​ឈាម​នេះ គឺ​ជា​ការ​ភ័យ​ខ្លាច​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​យឺត ខុស​ពី​ការ​ភ័យ​ខ្លាច​ដទៃ​ដែល​ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់។ ដោយ​ឡែក អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​មូល​ហេតុ​នៃ​ការ​ខ្លាច​ឈាម​នេះ​គឺ​មក​ពី នៅ​សម័យ​មុន​ នៅ​ពេល​ឃើញ​មាន​គ្រោះ​ថ្នាក់​ខិត​ជិត​ចូល​មក​ដល់ មនុស្ស​ពេល​នោះ​តែង​ធ្វើ​ពុត​ជា​ស្លាប់​ដើម្បី​យក​រួច​ខ្លួន។ អាស្រ័យហេតុនេះ​ហើយ ប្រសិន​បើនៅ​សម័យ​នេះ អ្នក​ឃើញ​ឈាម​ហើយ​ចង់​សន្លប់ នោះ​គឺ​ជា​រឿង​ធម្មតា​ដែរ ព្រោះ​វា​គ្រាន់់​តែ​ជា​ប្រតិកម្ម​ការ​ពារ​ខ្លួន​ឯង​ពី​​គ្រោះ​ថ្នាក់​តែ​ប៉ុណ្ណោះ៕

ចុចអាន៖ អាហារធម្មតា​ ៤ ប្រភេទ​ធ្វើ​ឲ្យ​​កើត​ជំងឺ​រលាក​ និង​មហារីក​ពោះ​វៀន

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម