មានសង្សារហើយ ហេតុអ្វីចូលមករញ៉េរញ៉ៃក្នុងជីវិតខ្ញុំទៀត?

  • 2019-04-26 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​មាន​សង្សារ​រួច​ហើយ សូម​កុំ​ចូល​មក​ពាក់​ព័ន្ធ​ក្នុង​ជីវិត​ដ៏​ឯកោ​របស់​នារី​ម្នាក់ ​ដែល​មាន​បេះ​ដូង​ស្មោះ​ត្រង់ ព្រោះ​វា​មិន​បាន​ជួយ​ឲ្យ​ចំណង​នេះ​ទៅ​មុខ​ទេ តែ​ដូច​អ្នក​កំពុង​រុញ​នាង​ចូល​ក្នុង​ជ្រោះ​ជ្រៅ ខ្មៅ​ងងឹត​ ហៅ​មិន​ឮ​ដូច្នោះ​ដែរ។

ការ​យក​ចិត្ត​ទុក​ដាក់ ​បារម្ភ និង​តែង​តែ​ឆាត​មក​រាល់​ថ្ងៃ​ ជជែក​គ្នា​លេង​ឲ្យ​នាង​សប្បាយ​ចិត្ត សុទ្ធ​តែ​ជា​អនុស្សាវរីយ៍​ដែល​នាង​ចង​ចាំ​ទាំង​មិន​ដឹង​ខ្លួន​ថា វា​គ្រាន់​ជា​អំ​ពើ​ក្លែង​ក្លាយ​ដែល​អ្នក​ធ្វើ​ឡើង​។ អ្នក​បាន​ផ្ដល់​ក្ដី​សង្ឃឹម​យ៉ាង​ធំធេង ស្នាម​ញញឹម និង​ភាព​រី​ក​រាយ​​ឲ្យ​នាង ហើយ​នាង​វិញ​ក៏​គិត​ថា ​នេះ​​ជា​ការ​ពិត និង​ទុក​អ្នក​ក្នុង​បេះ​ដូង​របស់​នាង​តែមួយ​គត់។

វត្តមាន​របស់​អ្នក​ចូល​ក្នុង​ជីវិត​នាង មាន​សា​រៈ​សំខាន់​ណាស់ ហើយ​នាង​ស្ទើរ​តែ​មិន​ជឿ​ថា ​អ្វី​ដែល​នាង​កាន់​តែ​ជឿ​ជាក់​បំ​ផុត​នោះ ​គឺ​ជា​ការ​បោក​ប្រាស់​យ៉ាង​សហាវ​បំផុត​ដែរ។ ​តាម​ពិត​ អ្នក​មាន​សង្សារ​រួច​ហើយ ​ហើយ​អ្នក​និង​គេ​ក៏​មិន​ទាន់​បែក​គ្នា​ដែរ អ្នក​ស្រលាញ់​​សង្សារ​អ្នក​ខ្លាំង​ណាស់ ចុះ​ហេតុ​អ្វី​អ្នក​ចូល​មក​ក្នុង​ជីវិត​បេះ​ដូង​នារី​ឯកា​ម្នាក់​ ធ្វើ​ដូច​ស្រលាញ់​នាង​មែន​ទែន? អ្នក​ថែម​ទាំង​ធ្លាប់​និយាយ​រឿង​អនាគត​ជា​មួយ​នាង​ទៀត​ផង ហេតុ​អ្វី​ធ្វើ​ដូច​មែន​ទែន ​បើ​អ្នក​គ្រាន់​តែ​លេង​សើច​ជាមួយ​​នាង? ​

បើ​អ្នក​គ្រាន់​តែ​​ចង់​សម្ដែង​កុន ហើយ​បន្ទាប់​មក​ក៏​​ចាក​ចេញ​ទៅ​វិញ ​សូម​យក​ពេល​វេលា​នោះ ​ទៅ​ចំណាយ​ពេល​ជាមួយ​សង្សារ​របស់​អ្នក​វិញ​ល្អ​ជាង ព្រោះ​នាង​ជា​មនុស្ស​​មាន​បេះ​ដូង ​ចេះ​ឈឺ​ចាប់ ​ចេះ​យំ ។ បើ​អ្នក​មាន​សង្សារ​រួច​ហើយ ​សូម​កុំ​ធ្វើ​ដូច​ខ្លួន​​ឯង​ទំ​នេរ​គ្មាន​គូ ​មក​ស្រលាញ់​នារី​ផ្សេង​ៗ​តាម​តែ​ចិត្ត​បែប​នេះ។ ​យ៉ាង​ហោច​ណាស់ ​ក៏​គួរ​អាណិត​សង្សារ​របស់​អ្នក​ដែល​នាង​មិន​ដឹង​ថា ​សង្សារ​របស់​នាង​ជា​ព្រាន​នារី ​មាន​នាង​ហើយ ​នៅ​លួច​ទាក់​ទាក់​ទង​នារី​ផ្សេង​ទៀត។ ​មុន​ពេល​អ្នក​ចាស់​ស្លាប់​ទៅ ​សូម​ទុក​ Credit ​សម្រាប់​ខ្លួន​ឯង​​ផង៕

ចុចអាន៖​​​ ​នៅ​ពេល​ដែល​អ្នក​ចេះ​ស្រឡាញ់​ខ្លួន​ឯង​អ្នក​នឹង​ដឹង​ថា​ពិភពលោក​នេះ​ស្រស់​ស្អាត ​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម