ឡូយ​ម្ល៉េះ! Free HEEKCAA ៥០០ កែវ និង​កាដូ​ជា​ច្រើន​ទៀត ពី​ពិព័រណ៍​ធំ​មួយ​​​ខែ​ក្រោយ​នេះ

  • 2019-04-26 09:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​នាំ​មក​នូវ​ព្រឹត្តិការណ៍​ពិព័រណ៍​លក់​គ្រឿង​សម្អាង និង​ផលិតផល​រក្សា​សម្រស់​ជា​ច្រើន​សន្ធឹក​សន្ធាប់​ និង​ម៉ូត​សម្លៀក​បំពាក់​​ស្អាតៗ​ហើយ​នោះ កម្មវិធី "Fashion Beauty Fair" ក៏​បាន​នាំ​នូវ​កម្មវិធី​បញ្ចុះ​តម្លៃ​ជា​ច្រើន​មក​ជូន​អតិថិជន។

ក្រៅ​ពី​នោះ កម្មវិធី​ក៏​បាន​ត្រៀម​កាដូ​ជា​ច្រើន​រួម​មាន​៖

  • ភេសជ្ជៈ​ចំនួន HEEKA ៥០០ កែវ
  • ម៉ាស​បិទ​មុខ Silk Mask ២០០០ សន្លឹក
  • សាប៊ូ​កក់​សក់ Kerasys ចំនួន​ ២០០ ដប
  • ជិះ​ Grab ដោយ​ឥត​គិត​ថ្លៃ

ក្នុង​នោះ អ្នក​នឹង​បាន​រីករាយ​ទិញ​ទំនិញ​ម៉ាកល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក​ជា​ច្រើន​ប្រភេទ មានទាំង​ផលិតផល​​លក់​សម្លៀកបំពាក់​ស្អាតៗ ទាន់សម័យ រួម​នឹង​គ្រឿង​​តុបតែងខ្លួន គ្រឿង​រក្សា​សម្រស់ និង​សុខភាព​​ម៉ាក​ល្បីៗ ដែល​​មាន​គុណភាព​ល្អៗ​ជា​ច្រើន ថែម​ទាំង​បាន​ទស្សនា​ការ​ដើរ​ម៉ូដ​ពី​អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី គឺ​លោក ឯម រៀម។

"Fashion Beauty Fair" នឹង​ធ្វើ​​ឡើង​​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ​ជាន់​ទី៣ ពី​ម៉ោង ៩ ព្រឹក ដល់ ១០ យប់។ ក្នុង​នោះ​ម្ចាស់​អាជីវកម្ម​នានា ដែល​មាន​ផលិតផល​ទាក់ទង​សម្រស់ សុខភាព ក៏​ដូចជា Fashion ក៏​អាច​ចាប់​​​ឱកាស​ល្អ​នេះ​ដើម្បី​បង្ហាញ​ផលិតផល​ទាំង​​ថ្មី និង​ចាស់​​ឲ្យ​​អតិថិជន​រាប់​ម៉ឺន​នាក់​បាន​ស្គាល់​កាន់​តែ​ច្បាស់ និង​សាក​ប្រើប្រាស់​ផង​ដែរ។ ក្រៅ​ពី​នោះ វា​​ក៏​ជា​ពេល​វេលា​​​មួយ​ដែល​អ្នក​អាច​ជ្រៀត​ចូល​បង្ហាញ​យីហោ​ខ្លួន​ក្នុង​ផ្សារ​ទំនើប​ខ្នាត​យក្ស ​ និង​សាង​ទំនាក់​ទំនង​ជា​មួយ​ Brand ផ្សេង​ទៀត​ក្នុង​ការ​សហការ​លក់​ជា​ដើម។

បើមានចំណាប់អារម្មណ៍ជួលស្ដង់លក់ក្នុងកម្មវិធី សូមទាក់ទង៖

  • អ៊ីម៉ែល៖ 360ads.events@gmail.com
  • លេខទូរសព្ទ៖ 011 46 99 59/ 010 514 143
  • Facebook៖ Beauty Fairs Cambodia

អត្ថបទ៖ សុខណា