ខ្លាំងមែន! អាយុ ១២ ឆ្នាំ តែមានសមត្ថភាពទិញឡានទំនើបដោយប្រើលុយខ្លួនឯង

  • 2019-04-26 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាយុ​ទើប​តែ​ ១២​ ឆ្នាំ​ តែ​ក្មេង​ស្រី​ជនជាតិ​ថៃជា​អ្នក​ផាត់​មុខ​ដ៏​ល្បីម្នាក់​ អាច​រក​លុយ​ទិញ​ឡាន​ទំនើប​ដោយ​ខ្លួន​ឯង​ ទោះ​បី​ជា​នាង​មិន​ទាន់​បើក​បរ​បាន​ខ្លួន​ឯង​ក៏​ដោយ​។​

នាង​មាន​ឈ្មោះ​ថា Natthanan ជា​ក្មេង​ស្រី​ដែល​​មាន​ដុង​ខាង​ makeup តាំង​ពី​កំណើត​។​ ដូច្នេះ​នាង​បាន​ចូល​រួម​វគ្គ​សិក្សា​ខ្លី​ៗ​ដែល​បង្រៀន​ពី​ការ​ផាត់​មុខ​បែប​អាជីព​ នៅ​ពេល​ដែល​នាង​មាន​អាយុ​ ៧​ ឆ្នាំ​។​ រយៈ​ពេល​ ២ ទៅ​ ៣​ ឆ្នាំ​ក្រោយ​មក​ នាង​បាន​ចាប់​ផ្ដើម​ល្បី​នៅ​លើ​បណ្ដាញ​សង្គម​ បន្ទាប់​ពី​បង្ហោះ​វីដេអូ​ដែល​ណែនាំ​ពី​ការ​ផាត់​មុខ​។​ នាង​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ដោយ​បាន​ក្លាយ​ជា​អ្នក​ផាត់​មុខ​អាជីព​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​ London Fashion Week 2018 ។​

នៅ​ថ្ងៃ​កំណើត​របស់ Natthanan ​នាង​បាន​បង្ហោះ​សារ​នៅ​លើ​គណនេយ្យ​ facebook ផ្ទាល់​ខ្លួន​របស់​នាង​ថា​ «ឆ្នាំ​នេះ​ខ្ញុំ​មាន​អាយុ​ ១​២​ ឆ្នាំ​ហើយ​ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នៅ​អ្វី​ដែល​ខ្ញុំ​មាន​សព្វ​ថ្ងៃ​នេះ​ណាស់​ ហើយ​ក៏​អរគុណ​ដល់​អ្នក​គាំ​ទ្រ​ដែល​តែង​តែ​លើក​ទឹក​ចិត្ត​នាង​ខ្ញុំ​។​ អរគុណ​សម្រាប់​ការ​ជូន​ពរ​ពី​អ្នក​ទាំង​អស់​គ្នា​ ហើយ​ខ្ញុំ​ក៏​សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ជួប​តែ​សុភមង្គល​ដែរ​» ដោយ​ភ្ជាប់​ជា​មួយ​នឹង​រូប​ថត​ដែល​នាង​ឈរ​ជាប់​ជា​មួយ​នឹង​ឡាន​ម៉ាក BMW ផង​ដែរ​។​

មាន​មនុស្ស​ច្រើន​ណាស់​ដែល​បាន​សរសើរ​នាង​។​ ពួក​គេ​សារភាព​ថា​ពួក​គេ​មិន​អាច​ទិញ​រថយន្ត​ប្រណិត​ដោយ​ប្រើ​លុយ​ខ្លួន​ឯង​បាន​ទេ ​មុន​ពេល​ដែល​ពួក​គេ​មិន​ទាន់​ឈាន​ដល់​វ័យ​ ២០​ ឆ្នាំ​។​ មនុស្ស​ជា​ច្រើន​ទៀត​ក៏​បាន​និយាយ​ថា​ពេល​ដែល​គេ​មាន​អាយុ​ ១២​ ឆ្នាំ​ គឺ​ពួក​គេ​នៅ​ជា​ក្មេង​ស្រី​មិន​ដឹង​អី​ ចេះ​តែ​លេង​តុក្កតា​តែ​ប៉ុណ្ណោះ​៕

ចុចអាន៖ មិត្ត​ប្រុស​ស្លាប់​១​ឆ្នាំ​ហើយ​តែ​នាង​នៅ​តែ​ផុស​រូប​ជា​មួយ​គ្នា​​ស្ទើរ​រាល់​ថ្ងៃ

ប្រភព៖ vnexpress ប្រែ​សម្រួល៖ ឃួន​ សុលីកា