ទីតាំង៤កន្លែងក្នុងផ្ទះ មិនគួរព្យួរនាឡិកា បើមិនចង់ឲ្យគ្រួសារហិនហោច

  • 2019-04-26 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ត្រូវ​គេ​ចាត់​ទុក​ថា​របស់​មាន​ប្រយោជន៍ ព្រោះ​អាច​មើល​​ពេល​វេលា​បាន​ក៏​ដោយ តែ​នាឡិកា​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ជា​វត្ថុ​ឆុង​នឹង​ហុងស៊ុយ​ច្រើន ដែល​មិន​មែន​ចេះ​តែ​ព្យួរ​នៅ​ទី​ណា​ក៏​បាន​នោះ​ទេ។ ព្រោះ​បើ​ព្យួរ​ខុស​កន្លែង នាឡិកានឹង​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នក​ចលាចល និង​មាន​​រឿង​ឥត​ល្ហែ។ ខាង​ក្រោម​នេះ​គឺ​ជា​ទីតាំង​ទាំង​៤​កន្លែង​ដែល​មិន​គួរ​ព្យួរ​នាឡិកា។

១. ព្យួរ​លើ​បង្អួច

នៅ​ក្នុង​ភាសា​ចិន ពាក្យ “zhong” ក្នុង​ពាក្យ​នាឡិកា មាន​ន័យ​ថា​បញ្ចប់ ដូច​នេះ​ហើយ​ប្រសិន​បើ​ព្យួរ​លើ​បង្អួច​ដែល​ជា​ប្រភព​នៃ​ថាមពល​របស់​ផ្ទះ​នោះ នឹង​ធ្វើ​ឲ្យ​ថាមពល​មិន​អាច​ចូល​ផ្ទះ​បាន។ សកម្មភាព​នេះ​នឹង​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​មាន​អារម្មណ៍​ថា ពេល​វេលា​ចេះ​តែ​ដើរ​លឿន​ទៅ​មុខ​ទាំង​ខ្លួន​មិន​សម្រេច​បាន​អ្វី​ទាំង​អស់ ធ្វើ​ឲ្យ​គ្រប់​គ្នា​រង​សម្ពាធ។

២. ព្យួរ​លើ​ក្បាល​ដំណេក​បន្ទប់​គេង

នាឡិកាព្យួរ​លើ​ក្បាល​ដំណេក​បន្ទប់​គេង នឹង​ធ្វើ​ឲ្យ​ម្ចាស់​បន្ទប់​រសាប់រសល់​ដោយ​សារ​សំឡេង​ដែល​បង្ករ​ឡើង ធ្វើ​ឲ្យ​ពិបាក​ផ្ចង់​អារម្មណ៍​គេង ងាយ​កើត​ស្ត្រេស។ បើ​ម្ចាស់​បន្ទប់​ចង់​ព្យួរ​នាឡិកា ដាច់​ខាត​ត្រូវ​ជៀស​វាង​ក្បាល​ដំណេក​ចេញ បើ​មិន​ចង់​នាំ​ទុក្ខ​ដល់​ខ្លួន។

៣. ជៀស​វាង​ដាក់​នាឡិកា​បែរ​ចូល​ផ្ទះ

នាឡិកា​ជួយ​ជម្រុញ​ឲ្យ​បរិយាកាស​បាន​ដើរ​ស្រួល ធ្វើ​ឲ្យ​បន្ទប់​រស់​រវើក។ ដូច​នេះ គួរ​ដាក់​មុខ​នាឡិកា​បែរ​ទៅ​ក្រៅ ឬ​វេរ​រ៉ង់ដា​គឺ​ល្អ​បំផុត។ ការ​ព្យួរ​ដូច​នេះ នឹង​ជួយ​ឲ្យ​នាឡិកា​អូសទាញ​លាភ​សំណាង​ចូល​ក្នុង​ផ្ទះ។ បើ​ដាក់​នាឡិកា​បែរ​ចូល​ផ្ទះ នឹង​មិន​បាន​ប្រយោជន៍​អ្វី​ទាំង​អស់។

៤. ព្យួរ​នៅ​លើ​សាឡុង

នៅ​ក្នុង​បន្ទប់​ភ្ញៀវ តែង​មាន​​ឈុត​សាឡុង​អង្គុយ។ អ្នក​មិន​គួរ​ព្យួរ​នាឡិកា​ខាង​លើ​ឈុត​សាឡុង​នេះ​ឡើយ ព្រោះ​នាឡិកា​នឹង​បង្ករ​សម្ពាធ​ទៅ​លើ​អ្នក​អង្គុយ​ខាង​ក្រោម។ ទីតាំង​នេះ​ក៏​ជា​ទីតាំង​ដែល​នឹង​បង្ករ​ដល់​ហុងស៊ុយ​សុខភាព​របស់​ម្ចាស់​ផ្ទះ​ដូច​គ្នា៕

ចុចអាន៖ ត្រណមទាំង ៤គួរធ្វើតាមដាច់ខាតពេលសង់ផ្ទះ បើ​មិន​ចង់​ឲ្យ​ផ្ទះ​នៅ​មិន​កើត លក់​មិន​ចេញ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel