មិនមែនក្តៅធម្មតា គឺក្តៅដល់ថ្នាក់ពងទាកូនញាស់ក្លាយជាទា

  • 2019-04-24 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាកាសធាតុ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ក្ដៅ​ឡើង​ៗ រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ស៊ុត​មួយ​ចំនួន បាន​ញាស់​ក្លាយ​ជា​សត្វ​អស់។

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សីតុណ្ហភាព​នៃ​ពិភពលោក​ ក៏​ដូច​ជា​ទ្វីបអាស៊ី​បាន​កើន​ឡើង​ជា​ខ្លាំង ដោយ​មាន​តំបន់​មួយ​ចំនួន​បាន​ឡើង​ដល់​៤០​អង្សារ។ ទោះ​បី​ជា​អ្នកជំនាញ​បាន​ឲ្យ​ដឹង​ថា សីតុណ្ហភាព​នេះ​មិន​ទាន់​ជា​សីតុណ្ហភាព​ក្ដៅ​បំផុត​នៃ​រដូវ​ក្ដៅ​ឆ្នាំ​នេះ​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​បាន​ត្អូញ​ជា​ហូរ​ហែរ​ថា ពិត​ជា​ក្ដៅ​ខ្លាំង​ណាស់ គឺ​ពិបាក​ក្នុង​ខ្លួន​ជា​ខ្លាំង។

អាកាសធាតុ​ក្ដៅ​បែប​នេះ ក៏​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​របស់​មនុស្ស​ជា​ច្រើន​ត្រូវ​ប្រែ​ប្រួល​ផង​ដែរ។ ជាក់​ស្ដែង ថ្មី​ៗ​នេះ អ្នក​ប្រើ​បណ្ដាញស​ង្គម​ម្នាក់​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​​ផ្អើល ក៏​ដូច​ជា​អស់​សំណើច​ជា​ខ្លាំង​នៅ​ពេល​និយាយ​ពីស្ថានភាព​របស់​ខ្លួន​នៅ​ក្នុង​ខែ​ក្ដៅ​នេះ។ តាម​នោះ​ដែរ បុរស​ម្នាក់​នេះ​បាន​ទិញ​ពង​ទា​កូន​ប្រមាណ​២០​គ្រាប់​មក​ទុក​ញ៉ាំ យ៉ាង​ណា​ក្ដី លោក​មិន​ទាន់​បាន​ស្ងោរ​ញ៉ាំ​ផង ស្រាប់​តែ​ព្រឹក​ឡើង ពង​ទា​ទាំង​អស់​ញាស់​ក្លាយ​ជា​កូន​ទា​អស់ ធ្វើ​ឲ្យ​លោក​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង។

នៅ​ពេល​នេះ បុរស​ខាង​លើ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ជាមួយ​ហ្វូង​ទា​ថ្មី​របស់​ខ្លួន​ឡើយ។ ចែក​រំលែក​នឹង​អ្នក​បង្ហោះ​ខាង​លើ អ្នក​ប្រើ​បណ្ដាញ​សង្គម​មួយ​រូប​ទៀត​បាន​បញ្ចេញ​មតិ​ថា គេ​ក៏​ជួប​រឿង​ដូច​គ្នា​ដែរ​ ដោយ​លោក​បាន​ទិញ​ពង​ក្រួច​កូន​មក​ញ៉ាំ ថ្ងៃ​បន្ទាប់​ស្រាប់​តែ​ពង​ក្រួច​ញាស់​អស់។

អាកាសធាតុ​បែប​នេះ សម្រាប់​អ្នក​ចង់​ញ៉ាំ​ពង​ទា​កូន ពង​ក្រួច​កូន ពេល​ទិញ​មក​ហើយ គួរ​ចំអិន​ភ្លាម​ៗ ដោយ​ពុំ​គួរ​ទុក​យូរ​ឡើយ ប្រយ័ត្ន​បាន​ទា​មួយ​ហ្វូង​ដូច​បុរស​ខាង​លើ៕

ចុចអាន៖ គ្រោះថ្នាក់ណាស់! កុំអាងមេឃក្ដៅ ហើយចេះតែរកកន្លែងត្រជាក់ខ្លាំង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម