​​​រូប​ភាព​ដែល​​មើល​​​​​ឃើញ​មុនគេ អាច​បញ្ជាក់​ពី​​​​អារម្មណ៍​​ខាង​ក្នុង​របស់​អ្នក​

  • 2019-04-23 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​​យើង​​​ម្នាក់​ៗ​​​​សុទ្ធ​តែ​មាន​​​​​​​​​​​​ការ​​​​គិត​​វិភាគ​​ខុសៗ​គ្នា រាល់​​ពេល​មើល​ឃើញ​​របស់​​​អ្វី​​មួយ​​។ ភាព​​ខុស​គ្នា​នេះ​​ហើយ ទើប​អាច​​បញ្ជាក់​ច្បាស់​​ពី​​​ជម្រើស​និង​​គោល​​ដៅ​​​​ផ្សេងៗ​​​​​​​​​​ដែល​អ្នក​​ចង់​បាន​ក្នុង​ជីវិត​។

​​ដូច​រូបភាព​​មួយ​​ផ្ទាំង​​​​ខាង​​ក្រោម​​​នេះ​​​​​​​ដែរ ​វា​​​​​មាន​​បង្កប់​​​​​​រូប​ជា​​ច្រើន​ទៀត​​នៅ​ជាមួយ​គ្នា​​។ ឥលូវ​សាក​​សម្លឹង​បន្តិច​​មើល ​​រូប​ណា​​មួយ​ដែល​​អ្នក​មើល​​​ឃើញ​​​​មុន​គេ អាច​​​បញ្ជាក់​​​​យ៉ាង​​​​​ច្បាស់​​ពី​​​អារម្មណ៍​​ខាងក្នុង​​របស់​​អ្នក​​​​។

​​១. មើល​​​ឃើញ​​​ដើម​ឈើ​​មុន​គេ

​​​​​​​​​​​​ប្រហែល​មាន​មនុស្ស​​ច្រើន​ណាស់​ ដែល​​មើល​​ឃើញ​ដើម​ឈើ​​មុន​គេ ព្រោះ​​​វា​ធំ​ហើយ​លេច​ធ្លោ​ទៀត។ ​​អ្នក​​ដែល​​​ក្រឡេក​ឃើញ​​វា​មុន​គេ មាន​​ន័យ​ថា​​​​ជា​មនុស្ស​​​​​​​ចូល​ចិត្ត​​​គិត​​ដោយ​​ប្រើ​​​​តក្កវិទ្យា។ អ្នក​មាន​ភ្នែក​មុត​ និង​​​​តែង​តែ​​ជឿ​ទុក​ចិត្ត​​​​លើ​​​​ខួរក្បាល​​របស់​​​ខ្លួន​​ ថែមទាំង​​​​មិន​​បណ្ដោយ​​ឲ្យ​​បេះដូង​​​មក​​គ្រប់​គ្រង​លើ​ការ​​សម្រេច​ចិត្ត​​នោះ​​ទេ។ អ្នក​​ធ្វើ​អ្វី​​​​​​​​ដោយ​​យក​គុណភាព​និង​​ហេតុផល​​ជា​ធំ​​​​។​​ ​​

២​. មើល​ឃើញ​​​ស្វា​​​មុន​គេ​

អ្នក​​​​​អាច​ជា​មនុស្ស​ដែល​​​​មាន​​មហិច្ឆតា​​ធំ​​​​ខ្ពស់​​ខ្លាំង ហើយ​ពេល​ខ្លះ​​ក៏​​ហត់​​នឿយ​​​ខ្លាំង​​ដែរ ដោយ​សារ​​តែ​ស្តង់​​​ដារ​​ដែល​​អ្នក​កំណត់​​គឺ​​ខ្ពស់​​ដូចគ្នា ធ្វើ​​​​ឲ្យ​​ពិបាក​​ក្នុង​​ការ​ឈោង​​​​ចាប់​​វា។ ក្តី​​ស្រមៃ​ធំ ​​បាន​​ធ្វើ​​ឲ្យ​​អ្នក​​​​​ខិត​ខំ​​យ៉ាង​​សស្រាក់​​សស្រាំ ទោះ​​​បី​ជា​​ហត់​​​​​ទាំង​កាយ​​ទាំង​ចិត្ត ក៏​មិន​ព្រម​ឈប់​​ដែរ​។ ​​​ប៉ុន្តែ​សម្រាប់​​ចំណុច​ល្អ​​វិញ គឺ​អ្នក​​​​តែង​តែ​​​​ចង់​​ចេះ​ចង់​​ដឹង​​ឥត​​ឈប់​ឈរ និង​អាច​​ប្រឈម​នឹង​​បញ្ហា​បាន​ច្រើន​​យ៉ាង​​ផង​ដែរ​។​​​​

​​៣. មើល​​​ឃើញ​តោ​​​​​​​​មុន​គេ

អ្នក​​ដែល​អាច​មើល​ឃើញ​​​​តោ​​ក្នុង​​​រួប​នេះ ជា​មនុស្ស​​​​វាងវៃ​និង​​​ស្រលាញ់​​​សេរីភាព​​ខ្លាំង​។ ​​យ៉ាង​ណា​មិញ ពេល​​ខ្លះ​​អ្នក​អាច​​នឹង​​សម្រេច​​​ចិត្ត​​លឿន ដោយ​ខ្វះ​ការ​ពិចារណា​​​​ឲ្យ​​​បាន​​ច្បាស់​លាស់​​​​បន្តិច​សិន​។ ប្រហែល​ជា​អ្នក​ធ្លាប់​​រស់​នៅ​​មាន​សម្ពាធ ទើប​បាន​ជា​​​​​​​​ចង់​ចាប់​​ផ្តើម​​​​​ជីវិត​​ថ្មី​​ដោយ​​​ខ្លួន​ឯ​​ងសារ​ជាថ្មី ដោយ​មិន​​ខ្វល់​​ពី​នរណា​ទាំង​អស់​។ ​​ជួនកាល​​អ្នក​​បាន​ធ្វើ​​ឲ្យ​​ប៉ះពាល់​​ដល់​អារម្មណ៍​អ្នកដទៃ​​ដោយ​អចេតនា​​​។ ​អ្វី​​ដែល​​​​​​​ប្រាថ្នា​​ចង់​បាន ​អ្នក​​តែង​​ខិត​ខំ​​​​​ដល់​ទី​​​បំផុត ​​​​មិន​បោះ​​បង់​​​ពាក់​​កណ្តាល​ផ្លូវ​​ដាច់​​ខាត​។​​

​៤.​ មើល​​​ឃើញ​​​​​​ត្រី​មុន​គេ

​​ត្រី​​នៅ​​ក្នុង​​រូប​នេះ ​តូច​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​​​បើ​អ្នក​​មើល​ឃើញ​​វា​មុន​គេ មាន​ន័យ​ថា​​​​អ្នក​​មាន​ចំណុច​​ពិសេស​​ប្លែក​ពី​គេ។ ​​​​​​អ្នក​មាន​​ទំនាក់​​​ទំនង​​ល្អ​ជាមួយ​គ្រប់​គ្នា​ នៅ​​ជុំវិញ​​ខ្លួន​​។ បែបនេះ​​ទើប​បាន​ជា​អ្នក​អាច​​បត់​បែន យល់​​ដឹង​​​រឿង​​គ្រប់​​យ៉ាង​​​​បាន​​​​ល្អ​។ អ្នក​មិន​ត្រឹម​​​តែ​​គិត​​ពី​​ផល​​ប្រយោជន៍​​ខ្លួន​​ឯង​​ទេ ថែម​ទាំង​​ចង់​ឲ្យ​អ្នក​​​ដទៃ​ទទួល​បាន​​​​ប្រយោជន៍​ល្អ​ៗ​ដូច​គ្នា​។ មនុស្ស​​ប្រភេទ​នេះ ​​​រស់​នៅ​​​​​​​​ដោយ​ភាព​​​រីករាយ ពេញ​​ចិត្ត​នឹង​​ជីវិត​​​​ ​​​​​​​និង​​គោរព​​​​​ស្រលាញ់​​​នូវ​អ្វី​ៗ​ដែល​​​ខ្លួន​​ធ្លាប់​​​ឆ្លង​កាត់​។

​ចុះ​​អ្នក​​ទាំង​អស់​គ្នា​​​ មើល​​ឃើញ​​អ្វី​មុន​គេ​​?​​​​

ចុចអានបន្ត៖

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី