ស្រលាញ់មិត្តរួមថ្នាក់ពេលសុភមង្គលដឹង២នាក់ ពេលបែកគ្នាត្រូវប្រឈមមួយថ្នាក់

  • 2019-04-24 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ស្នេហា​នៅ​ទី​ណា​ក៏​អាច​លាក់​បាន​ដែរ លើក​លែង​តែ​ក្នុង​ថ្នាក់​រៀន ព្រោះ​ទោះ​អ្នក​ខំ​លាក់​យ៉ាង​ណា​ក៏​ដោយ ក៏​មិត្ត​រួម​ថ្នាក់​ជីក​កកាយ​ចេញ​ទាល់​តែ​ដឹង​ដែរ។ ​ដល់​ពេល​ដឹង​ហើយ គឺ​ចាំ​ឲ្យ​ថ្ងៃ​អ្នក​បែក​គ្នា​ទេ ដើម្បី​បាន​ចំអក។

អាច​និយាយ​បាន​ថា កន្លែង​ដែល​យើ​ង​គ្រប់​គ្នា​ងាយ​រក​បាន​ស្នេហា​ជាង​គេ​នោះ​​គឺ​ថ្នាក់​រៀន​នេះ​ហើយ។ នៅ​ក្បែរ​គ្នា​ព្រឹក​ល្ងាច ធ្វើ​អ្វី​ក៏​ជាមួយ​គ្នា បើ​មិន​កើត​មនោសញ្ចេតនា​ទើប​ចម្លែក។ តាម​ការ​ពិត មាន​មនុស្ស​ម្នាក់​ដើម្បី​ធ្វើ​ជា​កម្លាំង​ចិត្ត ដើម្បី​ពុះពារ​ទៅ​មុខ​ជាមួយ​គ្នា ក៏​គ្មាន​អ្វី​ទាស់​ខុស​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្រលាញ់​មិត្ត​រួម​ថ្នាក់​ក៏​ជួយ​ឲ្យ​អ្នក​ងាយ​ស្រួល​គ្រប់គ្រង​មនោសញ្ចេតនា​ផង​ដែរ ព្រោះ​គ្រប់​សកម្មភាព​របស់​គេ ក៏​ដូច​ជា​របស់​យើង សុទ្ធ​តែ​ត្រូវ​លាត​​ត្រដាង​ទាំង​អស់ មិន​អាច​លាក់​បាំង​បាន​ឡើយ។

យ៉ាង​ណា​ក្ដី ជ្រុល​ស្រលាញ់​មិត្ត​រួម​ថ្នាក់​ក៏​មាន​បញ្ហា​ច្រើន​មិន​តិច​ដែរ។ សាក​គិត​មើល បែក​គ្នា​ហើយ តែ​ថ្ងៃ​ណា​ក៏​ឃើញ​មុ​ខ​គ្នា ចង់​គេច​ក៏​មិន​បាន ងាក​ទៅ​ណា​ក៏​ឃើញ តើ​មាន​អារម្មណ៍​យ៉ាង​ណា​វិញ?

មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ពេល​ស្រលាញ់​មិត្ត​រួម​ថ្នាក់ ​ដឹង​រឿង​របស់​អ្នក​ទាំង​២​ ពេល​ណា​ក៏​ត្រូវ​មនុស្ស​ពេញ​មួយ​ថ្នាក់​ចាប់​អារម្មណ៍​ដែរ។ ​រាល់​សកម្មភាព​របស់​អ្នក នឹង​ត្រូវ​គេ​ចាំ​ឃ្លាំ​ជា​និច្ច ទាំង​រឿង​យើង​បង្ហោះ​លើ​បណ្ដាញ​សង្គម គ្មាន​ទាក់ទង​អី​នឹង​រឿង​ស្នេហា​សោះ ក៏​ត្រូវ​ពួក​គេ​ផ្សារ​ភ្ជាប់​មក​រឿង​ស្នេហា​ដែរ។

ពេល​មាន​សុភមង្គល ទោះ​តិច​ឬ​ច្រើន ក៏​ដឹង​តែ​២​នាក់ តែ​ដល់​ពេល​បែក​គ្នា ទោះ​មិន​ដឹង​ជា​មក​ពី​ហេតុផល​អ្វី​ក៏ដោយ ក៏​រាប់​សិប​នាក់​ដទៃ​ចាំ​ចម្អក​ដែរ ទោះ​ក្នុង​ន័យ​ល្អ​ ឬ​ពេបជ្រាយ​គឺ​គេច​មិន​ផុត​ឡើយ៕

ចុចអាន៖ គិត​​ ៤​ ចំណុច​នេះ​ឲ្យ​ច្បាស់​​​សិន មុន​សម្រេច​ចិត្ត​ស្រលាញ់​បុរស​ណា​ម្នាក់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel