ញ៉ាំ​ត្រី​ក៏​អាច​ការពារ​​ជំងឺ​ Depression បាន​ដែរ​

  • 2019-04-19 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ស្រាវ​ជ្រាវ​ថ្មី​របស់​ហូឡង់​បាន​រក​ឃើញ​ថា​អាស៊ីត​ខ្លាញ់​អូមេហ្គា​ ៣​ ដែល​រក​ឃើញ​នៅ​ក្នុង​ប្រេង​របស់​ត្រី​អាច​ជួយ​​អារម្មណ៍​អ្នក​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ ហើយ​និង​ថប់​អារម្មណ៍​បាន​។

អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ Vrije Universiteit Amsterdam បាន​ប្រមូល​សំណាក​ឈាម​ពី​មនុស្ស​ជិត​ ៣០០០ នាក់​រួម​ទាំង​អ្នក​ដែល​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​និង​ថប់​អារម្មណ៍​ដែល​កំពុង​រស់​នៅ​ភាព​ក្រៀម​ក្រំ​និង​ភាព​ឈឺ​ចាប់​។​

ពួក​គេ​បាន​រក​ឃើញ​ថា​អាស៊ីត​ខ្លាញ់​អូមេហ្គា​ ៣​ គឺ​ជាសមាមាត្រ​ទៅ​នឹង​ជំងឺ​ផ្លូវ​ចិត្ត​ដូច​ជា​ ការ​ធ្លាក់​ទឹក​ចិត្ត​និង​ថប់​អារម្មណ៍​ធ្ងន់​ធ្ងរ​ និង​អ្នក​ដែល​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​និង​ថប់​អារម្មណ៍​កម្រិត​ទាប​ក្នុង​ពេល​តែ​មួយ​។​

យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញ​លទ្ធផល​ឲ្យ​ឃើញ​ថា​ សមុទ្រ​គឺ​ជា​ថ្នាំ​ដ៏​សំខាន់​មួយ​ដើម្បី​ព្យាបាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​និង​ថប់​អារម្មណ៍​ ចំពោះ​អាហារ​វិញ​គឺ​ត្រី​ដែល​សម្បូរ​ដោយ​ជាតិ​អូមេហ្គា​ ៣​ និង​បង្គា​សមុទ្រ​តូច​ៗ។​

លើស​ពី​នេះ​សារជាតិ​ថ្នាំ​ក្នុង​ខ្លាញ់​ត្រី​ក៏​ជួយ​ព្យាបាល​​សុខភាព​​ផ្លូវ​ចិត្ត​​ដែល​ត្រូវ​បាន​រារាំង​ដោយ​ទុក្ខ​កង្វល់​នឹង​កំពុង​វិវឌ្ឍ​​ទៅ​រក​ជំងឺ​ថប់​អារម្មណ៍​និង​បាក់​ទឹក​ចិត្ត​ឲ្យ​ល្អ​ប្រសើរ​វិញ​បាន​ដែរ​។

លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​គឺ​បាន​មក​ពី​អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​​ ១០០០​ នាក់​ នៅ​សាកលវិទ្យាល័យ​គីអូ​ក្នុង​ប្រទេស​ជប៉ុន​។ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជនជាតិ​ជប៉ុន​បាន​រក​ឃើញ​ភស្តុតាង​គួរ​ឲ្យ​កត់​សម្គាល់​ថា​របប​អាហារ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​អត្រា​ប្រជាជន​នៃ​ក្រុម​អ្នក​ជំងឺ​បាក់​ទឹក​ចិត្ត​គឺ​អាស៊ីត​អូមេហ្គា​ ៣​ ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​របប​អាហារ​ទាំង​នេះ​។

កាល​ពី​មុន​អាហារ​ដែល​មាន​ខ្លាញ់​ត្រី​និង​ផលិតផល​ដែល​សម្បូរ​ដោយ​អាស៊ីត​អូមេហ្គា​ ៣​ ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ប្រើ​ធ្វើ​ជា​គ្រាប់​ថ្នាំ​ជា​ប្រចាំ​ ជាពិសេស​សម្រាប់​កុមារ​ ព្រោះ​វា​ជួយ​អភិវឌ្ឍន៍​ខួរ​ក្បាល​ ហើយ​នឹង​ល្អ​សម្រាប់​ខួរ​ក្បាល​ បេះដូង​ និង​ការពារ​ភាព​ចាស់​សម្រាប់​មនុស្ស​ពេញ​វ័យ​៕

ចុចអាន៖ មក​ដឹង​ពី​ផលល្អ​ និង​ អាក្រក់​របស់​ស្អំ​ចៀន​ពង​ទា​មុន​នឹង​ញ៉ាំ

ប្រភព៖ soha ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម