ក្តៅម្លឹងៗ! មិនឃ្លុំឲ្យជិត ប្រយ័ត្នខ្មៅមួ​យដុំ សមួយដុំដូចនេះ

  • 2019-04-18 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​អាកាសធាតុ​នា​ពេល​បច្ចុប្បន្នក្ដៅ​ដល់​កម្រិត​ណា គ្រាន់​តែ​មើល​រូប​ភាព​ទាំង​នេះ​គឺ​ដឹង​តែ​ម្ដង។

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា​អាកាសធាតុ​នៅ​គ្រប់​ទី​កន្លែង​គឺ​មាន​សភាព​ក្ដៅ​ខ្លាំង គួប​ផ្សំ​នឹង​ស្ងួត​ផង​ដែរ​ ​ធ្វើ​ឲ្យ​រាល់​ពេល​ចេញ​ក្រៅ ពេល​ស្បែក​ត្រូវ​ថ្ងៃ​គឺ​ក្រហាយ​តែ​ម្ដង។ អាកាសធាតុ​ក្ដៅ​នេះ​មិន​ចាំ​បាច់​ប្រើ​ពាក្យ​សម្ដី​មក​បរិយាយ​ឡើយ ដោយ​គ្រាន់​តែ​ចេញ​ទៅ​ណា​ភ្លេច​បិទបាំង​តែ​បន្តិច មក​វិញ​គឺ​ស្បែក​មាន​២​ពណ៌​ភ្លាម​តែម្ដង។

ជាមួយ​អាកាសធាតុ​បែប​នេះ អ្នក​ទាំង​អស់​គ្នា​គួរ​ជៀសវាង​ចេញ​ក្រៅ​ពី​ចន្លោះ​ពេល​ពី​ម៉ោង​១០​ព្រឹក ទៅ​​ម៉ោង ៣ រសៀល ព្រោះ​កំឡុង​ពេល​នេះ​គឺ​កម្ដៅ​ថ្ងៃ​មាន​ផ្ទុក​កាំរស្មី​ UV ​ខ្ពស់​បំផុត ដែល​អាច​បំផ្លាញ និង​ធ្វើ​ឲ្យ​កើត​ជំងឺ​មហារីក​ងាយ​ជាង​គេ។ ក្រៅ​ពី​នេះ គួរ​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ និង​បិទបាំង​ស្បែក​ឲ្យ​ជិត រាល់​ពេលត្រូវ​ចេញ​ក្រៅ​ដោយ​ជៀស​មិន​បាន បើ​មិន​ចង់​មាន​សភាព​ស្បែក​ដូច​ខាង​រូប​ទាំង​នេះ​ទេ៕

ចុចអាន ៖ ប្រយ័ត្ន!វិធី​ការពារ​ស្បែក​ពីកាំរស្មី​យូវី​ដែល​ឡើង​ដល់​កំរិត​កំពូល ​កុំ​ឲ្យ​​ខ្លោច និង​កើត​មហារីក

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម