លេចចេញ១០សញ្ញានេះ បង្ហាញថាអ្នកចង់បញ្ចប់មនោសញ្ចេតនា តែមិនហ៊ាននិយាយ

  • 2019-04-18 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​មាន​តែ​មនុស្ស​ប្រុស​ទេ​ដែល​ធុញ​ទ្រាន់ និង​ចង់​បញ្ឈប់​ស្នេហា​មួយ ព្រោះ​នៅ​ពេល​ឆ្អែត​ចិត្ត ឬ​លែង​មាន​សេចក្ដី​សុខ​ក្នុង​មនោសញ្ចេតនា​ណា​មួយ មនុស្ស​ស្រី​ក៏​ចង់​បញ្ចប់​ចំណង​មនោសញ្ចេតនា​មួយ​ដែរ។ តែ​ដោយ​ហេតុផល​ណា​មួយ ពួក​គេ​មិន​អាច​បង្ហើប​មាត់​និយាយ​ចេញ​មក​បាន ធ្វើ​ឲ្យ​ខ្លួន​ធ្លាក់​ចូល​ស្ថានភាព​កុហក​ខ្លួន​ឯង។

រូបតំណាង

ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា អ្នក​លែង​អាល័យ​ស្នេហា​មួយ​នេះ​ហើយ តែ​មិន​ដាច់​ចិត្ត​និយាយ​ចេញ​មក៖

១. អារម្មណ៍​ផ្លាស់​ប្ដូរ​មិ​ន​ប្រក្រតី

អ្នក​លែង​មាន​អារម្មណ៍​ផ្ញើ​សារ និង​និយាយ​ទូរសព្ទ​រាប់​ម៉ោង​ជាមួយ​គ្នា​ទៀត​ហើយ។ អារម្មណ៍របស់​ចំពោះ​គេ​នៅ​ពេល​នេះ​គឺ​ហីហី កំបុត​ៗ។ សម្ដី​របស់​គេ​និយាយ​ហាក់លែង​ចូល​ត្រចៀក​ទៀត ឬ​អាក្រក់​ជាង​នេះ​ទៀត គឺអ្នក​តែង​ចង់​ឈ្លោះ​ជាមួយ​គេ​ជានិច្ច។

២. គេច​ពី​គេ

មាន​ភាព​ងាយ​ស្រួល​ខ្លាំង​ណាស់ ដើម្បី​ដឹង​ថា អារម្មណ៍​របស់​អ្នក​ជាមួយ​គេ​នៅ​ដូច​ដើម​ឬ​អត់។ នៅ​ពេល​អ្នក​ចាប់​ផ្ដើម​លែង​បង្ហាញ​សកម្មភាព​ចាប់​អារម្មណ៍​នឹង​គេ ក៏​ដូច​ជា​ចាប់​ផ្ដើម​គេច​វេស​ពី​គេ​ហើយ មាន​ន័យ​ថា អារម្មណ៍​របស់​អ្នក​ចំពោះ​គេបាន​ប្រែប្រួល​ហើយ។

រូបតំណាង

៣. ពេល​នៅ​ក្បែរ​គេ អ្នក​មានអារម្មណ៍​ថា​ធុញ​ទ្រាន់

ស្រលាញ់​គ្នា បាន​នៅ​ក្បែរ​គ្នា គឺ​ជា​ការ​ចង់​បាន​របស់​គ្រប់​គូ​ស្នេហ៍។ ផ្ទុយ​មក​វិញ ប្រសិន​បើ​អ្នក​មាន​ឱកាស​បាន​នៅ​ក្បែរ​គេ​ហើយ តែ​បែរ​ជា​មាន​អារម្មណ៍​ធុញ​ទ្រាន់ ហើយ​បន់​ឲ្យ​តែ​ឆាប់​ចប់​ នឹង​អាល​បាន​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ​នោះ មាន​ន័យ​ថា អ្នក​លែង​អាល័យ​ស្នេហា​មួយ​នេះ​ហើយ គឺ​នៅ​តែ​ចាំ​ពេល​និយាយ​ពាក្យ​ថា​បែក​ប៉ុណ្ណោះ។

៤. គេ​លែង​ជា​ជម្រើស​ទី​១​សម្រាប់​អ្នក

មនុស្ស​ដែល​អ្នក​ធ្លាប់​គិត​ដល់​ទី​១​រាល់​ពេល​ក្រោក​ពី​ដំណេក​គឺ​ធ្លាប់​ជា​រូប​គេ តែ​បច្ចុប្បន្ន​គេ​លែង​ជា​ជម្រើស​ទី​១​ហើយ។ រាល់​ព័ត៌មាន​ដែល​អ្នក​តែង​ចែក​រំលែក​នឹង​គេ​នោះ នៅ​ពេល​នេះ​ អ្នក​ក៏​លែង​ចង់​ប្រាប់​គេ​ទៀត​ដែរ។

រូបតំណាង

៥. លែង​ប្រចណ្ឌ

ប្រចណ្ឌ​គឺ​ជា​រស​ជាតិ​មួយ​ក្នុង​រឿង​ស្នេហា​ដែល​មិន​អាច​ខ្វះ​បាន។ មានតែ​អ្នក​ស្រលាញ់​គ្នា​ខ្លាំង​ប៉ុណ្ណោះ ទើប​មាន​អារម្មណ៍​បែប​នេះ​ទៅ​កាន់​ដៃ​គូ។ យ៉ាង​ណា​ក្ដី ប្រសិនបើ អ្នក​អស់​អារម្មណ៍​មួយ​នេះចំពោះ​ដៃ​គូ​ខ្លួន​ហើយ មាន​ន័យ​ថា​មនោសញ្ចេតនា​របស់​អ្នក​ចំពោះ​គេ​ក៏​សាបរលាប​ដូច​គ្នា៕

ចុចអាន៖ ​ ៦ចំណុច​ដែល​បង្ហាញឲ្យ​ឃើញ​ពី​ស្នេហា​ដែល​ប្រឹង​យ៉ាង​ណា​ក៏​គ្មាន​អនាគត

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel