ទាន់​​​​កូន​នៅ​ក្មេង ត្រូវ​ចេះ​ពត់​​គំនិត​​​ពួក​គេ​​ឲ្យ​បាន​ល្អ​​ តាម​វិធី​​៥យ៉ាង​​​នេះ​

  • 2019-04-12 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​ការ​បង្ហាត់​បង្រៀន​​ ​ប្រៀន​ប្រដៅ​​កូន​​​​​​ៗ​​ ឲ្យ​​បាន​ទាន់​​ពេល​​វេលា​ ជា​រឿង​​​​​ដែល​​​ឪពុក​ម្តាយ​គ្រប់​​​រូប​​​គួរ​​ដឹង​។ ​​ពេល​កូន​ៗ​​​នៅ​​វ័យ​ក្មេង​​ ​ប្រៀប​បាន​​នឹង​ក្រដាស​ ស​​ទទេ​ស្អាត ដូច្នេះ​​ឪពុក​ម្តាយ​គឺ​ជា​អ្នក​​ពត់​​បត់បែន និង​អាច​ជួយ​​បណ្តុះ​​​​​គំនិត​​​ពួក​គេ​​​​​ឲ្យ​ល្អ​ប្រសើរ​ តាំង​ពី​តូច​​​ក្រូចឆ្មា​ ដោយ​វិធី​​​​៥​​យ៉ាង​​ខាង​ក្រោម​នេះ​៖

១. ​របស់​​លេង​កាន់​តែ​​​តិច ក្មេង​កាន់​តែ​​ឆ្លាត​

​​​​​​​​ទោះ​បី​ជា​​​​​​សម្បូរ​លុយ​​ច្រើន​​​​​យ៉ាង​​ណា​​ក៏​​ដោយ ត្រូវ​ចាំ​ថា​​​មិន​​គួរ​ទិញ​របស់​​លេង​ឲ្យ​កូន​​ច្រើន​ពេក​ទេ​​​​​។

មូល​ហេតុ​អ្វី​​​​​បាន​ជា​របស់​​របរ​​លេង​​​ច្រើន​ពេល​ បែរ​​ជា​​​មិន​ល្អ​​​​ដល់​ការ​អភិវឌ្ឍ​​ខួរ​​ក្បាល​របស់​កូន​ទៅ​វិញ​? ដោយ​សារ​មាន​ចំនួន​​​ច្រើន​នេះ​ហើយ ធ្វើ​​​ឲ្យ​ពួក​គេ​​​​ កាន់​នេះ​​បន្តិច​​នោះ​​បន្តិច ភ្នែក​​សម្លឹង​​មើល​​របស់​ច្រើន ​មិន​អាច​​ផ្តោត​សំខាន់​​និង​​​ស្វែង​យល់​​ឲ្យ​បាន​ច្បាស់​ពី​របស់​​ជាក់​លាក់​ណា​​​មួយ។ ពេល​​ដែល​​ក្មេង មិន​​​ចាប់​​អារម្មណ៍៍​ចង់​​ដឹង​​​​​​​ពី​​របស់​អ្វី​មួយ​ហើយ ពួក​គេ​លេង​វា​តិច​ជាង​​៣​នាទី នឹង​​​​​ប្រលែង​ចោល ​​ហើយ​​នេះ​​​​​គឺ​ជា​ទម្លាប់​អាក្រក់​មួយ​ផង​​​ដែរ​។​

​​​​​​​​​​របស់​​លេង​​​កាន់​តែ​​តិច​​ ​​ខួរ​ក្បាល​​ក្មេង​​​​​​​មាន​ការ​​វិវត្ត​កាន់​​តែ​​​​​ច្រើន​។ ពួក​គេ​​នឹង​​ចាប់​​កាន់​​វា លេង​ដោយ​​យក​ចិត្ត​ទុក​​ដាក់ និង​ស្រលាញ់​​​​​​កាន់​​តែ​ខ្លាំង។ ​​គ្រប់​ប្រដាប់​​​ប្រដា​​​លេង​ ដែល​​​​​​​​បញ្ជា​​ខួរក្បាល​​​ក្មេង​ឲ្យ​គិត រុក​​រក ​​​​​និង​ឆ្ងល់ ​អាច​ជួយ​ឲ្យ​ពួក​គេ​កាន់​តែ​​ឆ្លាត​​ជាង​មុន​។

​​២. បង្រៀន​ឲ្យ​ពួក​គេ​​ញ៉ាំ​​អាហារ​ដោយ​​ខ្លួន​ឯង

​​​​​​ក្មេង​​​​​ដែល​អាច​ញ៉ាំ​អាហារ​ដោយ​​ខ្លួន​ឯង គឺ​ជា​រឿង​​ធម្មតា ប៉ុន្តែ​​​​​​វា​ក៏​ជា​​វិធី​មួយ​ ​ដើម្បី​​​ហ្វឹក​​ហាត់​​ឲ្យ​ពួក​​​​គេ​មាន​​ទម្លាប់​​និង​​​អាកប្បកិរិយា​ល្អ​ក្នុង​ជីវិត​​ផង​ដែរ​។ ​​ឪពុក​​ម្តាយ​ដែល​​ចូល​​ចិត្ត​​បញ្ចុក​​កូន​រាល់​​​ថ្ងៃ ធ្វើ​​​​ឲ្យ​​ពួក​គេ​ទម្រើស​ និង​​​កាន់​​តែ​មិន​ចង់​ញ៉ាំ។

​​៣. ឲ្យ​​កូន​គេង​​​​​​​​​ឲ្យ​បាន​គ្រប់​​គ្រាន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​​​ម្តាយ​​ភាគ​​​​ច្រើន​​​​​​​​​តែង​គិត​​ថា បើ​​​​​​​​​​គេង​​បាន​​​​គ្រប់​​គ្រាន់ ​មិន​​ចាំ​​​បាច់​​ចូល​​គេង​ទៀង​ម៉ោង​​ក៏​បាន​ដែរ ដូច្នេះ​​ហើយ​​ពេល​​​ខ្លះ​​​ទម្លាប់​​​​​បំបៅ​​កូន​​ពេល​​​យប់ ឬ​​បណ្តោយ​​​​​ឲ្យ​​​ពួក​គេ​លេង​​​ដល់​​​យប់​ជ្រៅ​​ជា​​ដើម​។ ប៉ុន្តែ​​​នេះ​​ក៏​ជា​​​កំហុស​​​​​មួយ​ដែរ​។ ក្មេង​​​​​តូច​ៗ​​​​ដែល​​​​​​គេង​​បាន​គ្រប់​គ្រាន់​​​​​ទៀង​ពេល នឹង​​មាន​​សុខភាព​​ល្អ​​ អារម្មណ៍​​ស្រស់​ស្រាយ​​​ ថែម​ទាំង​​​​ធ្វើ​​ឲ្យ​ខួរ​ក្បាល​មាន​ការ​វិវត្ត​ បាន​យ៉ាង​ល្អ​​​​​​​ក្នុង​​​អំឡុង​ពេល​គេង​។

​​​​​៤. បណ្តោយ​​​​​ឲ្យ​​កូន​​​ប្រឈម​​នឹង​​​​ឧបសគ្គ​​​​​​

​​​ពេល​​ឃើញ​កូន​ឈឺ ​​​​ឬ​​ត្រូវ​​​​​​របួស​​​តិច​​​តួច​​ក្តី អ្នក​​​​​តែង​​បារម្ភ​​​ពី​ពួក​គេ​​ខ្លាំង។ យ៉ាង​​​ណា​មិញ ​​​អ្នក​​មិន​បាច់​​​​​ភ័យ​ពេក​​ទេ ហើយ​​បណ្តោយ​​​ឲ្យ​ពូក​គេ​ឈឺ​ជាមួយ​​របួស​​ខ្លះ​ទៅ ​​​​ដើម្បី​ឲ្យ​​​ពួក​គេ​​ចេះ​​ប្រឈម​ជាមួយ​​​​ភាព​លំបាក​​​ដែល​​កើត​ឡើង។ ​​បើ​​​មាន​រឿង​​អី​តិចតួច ម្តាយ​ឪពុក​​ចេញ​​មុខ​​រ៉ាប់​រង​​ទាំង​អស់​​នោះ ចុះ​ពេល​​​ធំ​ឡើង ធ្វើ​​ម៉េច​ពួក​គេ​អាច​​​មាន​ជំហរ​​ដោះ​ស្រាយ​​បញ្ហា​​​ផ្សេងៗ​ក្នុង​​ជីវិត​បាន​​​ដោយ​​​​ខ្លួន​ឯង​?

៥. យក​​កូន​​​ទៅ​​ដើរ​លេង ឲ្យ​​ស្គាល់​​ពិភព​ខាង​ក្រៅ​

​ពេល​ដែល​អ្នក​​​បា​ន​នាំ​​កូន​​​ចេញ​​ដើរ​​លេង​​​នៅ​​ខាង​ក្រៅ​​​ច្រើន ​អាច​​ឲ្យ​កូន​​ជួប​​រឿង​រ៉ាវ​​​ថ្មី​​ប្លែកៗ ​បង្កើន​​​​​សមត្ថភាព​​និង​​ចំណេះ​​ដឹង​​របស់​ពួក​គេ​ទ្វេ​​ដង​។ ឪ់ពុក​​ម្តាយ​មួយ​​ចំនួន​វិញ​គិត​ថា កូន​​​ដែល​​​ក្រោម​អាយុ​​៣​ឆ្នាំ មិន​អាច​​ចាំ​អ្វី​បាន​ទេ ​នាំ​​ដើរ​លេង​​​​​​ច្រើន​នាំ​​តែ​​ខាត​​​លុយ​​​និង​ពេល​វេលា នេះ​​គឺ​​ជា​ការ​គិត​​​ខុស​។

ក្មេង​​ដែល​​បាន​ជួប​​ពិសោធន៍​​ថ្មីៗ ឃើញ​អ្វីៗ​ដោយ​ភ្នែក​​​របស់​ពួក​គេ​ផ្ទាល់​​ រូប​ភាព​​រួ​ម​ទាំង​​សំឡេង​ នឹង​​​ដក់​ជាប់​​​​ផ្នែក​ណា​មួយ​​​នៃ​ខួរ​​ក្បាល ដែល​​អាច​​ក្លាយ​ជា​ប្រយោជន៍​​ទៅ​​ថ្ងៃ​មុខ​។​

​ចុចអានបន្ត៖

​​​​​

​​​​​

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម