គួរ​​បន្ត​​​ឬ​​​​​​​លាឈប់​​ពី​​​​​​កន្លែង​​ការងារ​​ បើ​អ្នក​​​​​បាន​​ប្រាក់​ខែ​​​​ទាំង​មិន​ពេញ​​​​​​​​ចិត្ត​​​​​​​​​​​​​​​​​​​​​?

  • 2019-04-11 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​ដោយ​​​សារ​​តែ​​​ កាល​ពី​​​ប៉ុន្មាន​​​២-៣​​ឆ្នាំ​មុន ក្រុម​​ហ៊ុន​​​​​​​​​​ល្បី​​គួរ​សម ដែល​​អ្នក​​កំពុង​តែ​ធ្វើ​​ការ​ឲ្យ​​​សព្វ​​ថ្ងៃ​​ បាន​​ប្រកាស​​​ក្តែងៗ​​​​​ដើម្បី​​​ស្វែង​​​រក​​បុគ្គលិក ដូច្នេះ​​​ហើយ​​​ប្រហែល​​ជា​​អ្នក​​​សម្រេច​​ចិត្ត​​​ដាក់​​ពាក្យ ដោយ​​មិន​​បាន​​ពិចារណា ថា​​​​តើ​​​ការងារ​​នោះ​​ជា​​​ចំណង់​​​ចំណូល​​ចិត្ត​​​របស់​​​ខ្លួន​​ដែរ​ឬ​ទេ​? ពេល​ធ្វើ​បាន​យូរ​​​បន្តិច ​​អ្នក​ចាប់​​ផ្តើម​​​​​​មាន​​អារម្មណ៍​​​​នឿយ​ណាយ​​​​​ ស្តាយ​​​ក្រោយ​នឹង​ការ​​​​សម្រេច​​ចិត្ត​​មួយ​នេះ​។

រូបតំណាង

​​​​​​លោក Steve Jobs ដែល​ជា​ពាណិជ្ជករ​​​ ​និង​ជា​​​ម្ចាស់​​ក្រុម​ហ៊ុន​​ Apple ដ៏​ល្បី​នៅ​​​សហរដ្ឋអាមេរិក ​​​​​បាន​​​និយាយ​​​​​ក្នុង​​កិច្ច​បើក​កម្មវិធី នៃ​​​​សកលវិទ្យាល័យ Standford ថា "ពេល​​វេលា​​​​​របស់​​​​​មនុស្ស​​យើង​មាន​កំណត់​​ ដូច្នេះ​​​កុំ​​​​​​​​​ខ្ជះខ្ជាយ​​វា​​ធ្វើ​អ្វី​​ដែល​​​​ខ្លួន​​​ឯង​​មិន​​ពេញ​​​ចិត្ត​​”​ "កុំ​​ឲ្យ​​​ទឹក​មាត់​​​​​​អ្នក​ដទៃ​​មក​​ពន្លិច​​ក្តី​​ស្រមៃ​​​របស់​អ្នក​"។

បើ​​ប្រៀប​​​ធៀប​​ក្តី​​​សុបិន​​របស់​អ្នក​​​កាល​​​នៅ​អាយុ​​ ១០​ឆ្នាំ ជាមួយ​នឹង​​ឥលូវ​នេះ​វិញ​ ​មាន​ភាព​ខុស​​​គ្នា​​ដូច​​មេឃ​និង​ដី​​ ព្រោះ​​តែ​​​​​​​​​​​​​​​​​​កត្តា​​​ក្នុង​​​សង្គម​​ បាន​​​​ធ្វើ​ឲ្យ​គំនិត​អ្នក​ផ្លាស់​ប្តូរ​។ ពេល​​ជ្រើស​​​រើស​​​​ការងារ​អ្វី​​​​​​មួយ​​​​​​ ដើម្បី​​ចិញ្ចឹម​ជីវិត ​​កុំ​​​​​គិត​​​រំពឹង​​​​តែ​​​​លើ​ប្រាក់​​ខែ​​មួយ​មុខ។ ត្រូវ​​​​​ចោទ​​សំណួរ​ពីរ​សំខាន់ៗ ទៅ​​​ខ្លួន​ឯង​​ថា តើ​វា​ជា​​ការងារ​​​​ដែល​អ្នក​​ស្រលាញ់​​​ពិត​​ប្រាកដ​​​ដែរ​ទេ? តើ​​​វា​​ផ្តល់​​​ឱកាស​​ល្អ សម្រាប់​​​​ពេល​អនាគត​ដែរ​ទេ?​​

រូបតំណាង

​​​​ពេល​អ្នក​​មាន​អារម្មណ៍​​ថា ការងារ​​ដែល​កំពុង​ធ្វើ​​សព្វ​​ថ្ងៃ​​​ មិន​​អាច​ជួយ​​​អភិវឌ្ឍ​​​អ្វី​បាន​ទេ ​អាចជ្រើស​​រើស​​​​​ផ្លូវ​​​ថ្មី​​​ដើម្បី​​​​​បំពេញ​​​​​បំណង​​​ដែល​​អ្នក​​​​​ចង់​​​​បាន​ប្រសើរ​​ជាង​​​។ ពេល​​​ខ្លះ​​​​​​​​​​ ទោះ​បី​ជា​អ្នក​​ធ្វើ​​ការ​​​ល្អ​​ប៉ុណ្ណា​​​​ប៉ុន្តែ​អ្នក​​គ្មាន​​ចិត្ត​​​​​សប្បាយ​​​​​​រីករាយ​​​នឹង​​លទ្ធផល​ដែល​ទទួល​បាន​ឡើយ។ ស​​បញ្ជាក់​​ច្បាស់​ថា អ្នក​​​កំពុង​តែ​ធ្វើ​​ការ​​ដែល​ផ្ទុយ​ពី​ឧត្តម​គតិ​​របស់​​​ខ្លួន​ឯង​។

​​​​​​​​​​​​ត្រូវ​​​​ចេះ​​​វិភាគ​​ និង​​​​​​​​វាយ​​​តម្លៃ​​​ពី​​ស្ថានភាព​​​បច្ចុប្បន្ន

​មិន​ថា​អ្នក​មាន​ឬ​អ្នក​ក្រ ជីវិត​​​​​​​តែង​តែ​​​​ដើរ​​ទៅ​​​ដល់​​​ចំណុច​មួយ ដែល​នាំ​​អ្នក​​កើត​​​ទុក្ខ​​ បាក់​​ទឹក​ចិត្ត​​​​ ដោយ​​សារ​មូល​​​ហេតុ​​ផ្សេងៗ​​គ្នា។ បើ​​​ជួប​​​រឿង​​បែប​នេះ​មែន អ្នក​គួរ​ឈប់​​សម្រាក​​​​បន្តិច​​​សិន រហូត​​​​​ដល់​អាច​​​គិត​​​បាន​ច្បាស់​​លាស់​​ហើយ យក​​​​ប៊ិច​និង​​​សៀវភៅ​ រាយ​​​ឈ្មោះ​​​​ការងារ​​ដែល​អ្នក​​ចូល​ចិត្ត ហើយ​​​​​​​​​​​​ជ្រើស​​​​​យក​​​​មួយ​​​ដែល​​​​​​ស្រលាញ់​​​​​បំផុត​សម​​​នឹង​​សមត្ថភាព​ អ្នក​​អាច​​​​​​គោរព​តាម​​​ការ​​សម្រេច​​ចិត្ត​​លើក​នេះ​​​ហើយ​ មិន​​​បាច់​​រារែក​ទៀត​ទេ។

រូបតំណាង

រៀន​ទទួល​​ស្គាល់​​ខ្លួន​ឯង​​​ និង​​​គិត​ឲ្យ​បាន​ធំ​​​​​​ ​​​​​​​​​​​​​​​​ នេះ​​ប្រហែល​ជា​​​​​​​ផ្នែក​មួយ​​ដែល​​ពិបាក​ធ្វើ​​បន្តិច​​​ហើយ ប៉ុន្តែ​​ត្រូវ​​​ចេះ​ទទួល​​​​​​ស្គាល់​​ថា កាល​​​ពី​មុន​អ្នក​​បាន​​​​​​​​​​សាង​​​កំហុស​​ក្នុង​​ការ​​សម្រេច​ចិត្ត​​ម្តង​រួច​ទៅ​​ហើយ ដូច្នេះ​​ការ​​​សម្រេច​​​​ចិត្ត​លើក​ទី​ពីរ​​​​ អ្នក​គួរ​​​​​មាន​ទំនួល​​​ខុស​ត្រូវ ត្រៀម​​ខ្លួន​​​​​​រួច​រាល់​​ក្នុងការ​ទទួល​​​យក សម្ពាធ​​ព្រម​ទាំង​​​ហានិភ័យ​ផ្សេងៗ​​​ដែល​មិន​​អាច​ទាយ​ដឹង​មុន​។ ដើរ​​លើ​​​ផ្លូវ​​​ដែល​អ្នក​​មិន​​ពេញ​​​ចិត្ត ​​ចង់​​​​​ផ្លាស់​ប្តូរ​ក៏​មិន​ទាស់​ខុស​អី​​ដែរ​។ បើ​​​នៅ​​ទ្រាំ​​​ធ្វើ​ដោយ​​​បង្ខំ​​​​ចិត្ត​ដដែល លុយ​​រក​​បាន​​​​​ច្រើន​​​​​ប៉ុណ្ណា ​វា​គ្មាន​​តម្លៃ​​​និង​​មិន​​អាច​​យក​មក​ព្យាបាល​​​ទុក្ខ​​សោកសៅ​សម្ពាធ​​ក្នុង​​ចិត្ត​បាន​ឡើយ​។ ​ចូរ​ធ្វើ​ឲ្យ​​​ការ​ខិត​ខំ​​ប្រឹង​​ប្រែង​​និង​ភាព​​​​​​ជោគជ័យ សម​​​នឹង​អ្វី​ដែល​អ្នក​​​ប្រាថ្នា​​ក្នុង​​​​​ជីវិត ទើប​មិន​​ស្តាយ​​ក្រោយ​៕​

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម