ការ​ពិត​នៅ​ពី​ក្រោយ​កម្រាល​ និង​ខ្នើយ​តូច​ៗ​ក្នុង​បន្ទប់​សណ្ឋាគារ​​មិន​ធ្លាប់​មាន​អ្នក​ដឹង

  • 2019-04-11 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ធម្មតា​បើ​អ្នក​សម្គាល់​មើល​ អ្នក​នឹង​ឃើញ​បន្ទប់​ភាគ​ច្រើន​ក្នុង​សណ្ឋាគារ​ត្រូវ​បាន​ក្រាល​ដោយ​កម្រាល​ពណ៌​ឆើត​នៅ​លើ​ពូក​ និង​មាន​ខ្នើយ​តូច​ៗ​ពីរ​ ដែល​មាន​​ពណ៌​ខុស​គ្នា​នៅ​លើ​គ្រែ​។​ មាន​ឆ្ងល់​អត់​ហេតុ​អី​គេ​ចាំ​បាច់​ប្រើ​របស់​ទាំង​នោះ​?​

ជា​ទូទៅ​​កម្រាល​ទាំង​នោះ ​ត្រូវ​បាន​គេ​ក្រាល​ពី​លើ​ពូក​​​​មួយ​ភាគ​បី​ ហើយ​វា​ភាគ​ច្រើន​ធ្វើ​ពី​អំបោះ​ឡែន​ពណ៌​ឆើត​ៗ​។​ អ្នក​ទាំង​អស់​គ្នា​ភាគ​ច្រើន​គិត​ថា​ គេ​ប្រើ​វា​ដើម្បី​ឲ្យ​មើល​ទៅ​ឃើញ​បន្ទប់​លេច​ធ្លោ​ ហើយ​វា​គ្រាន់​តែ​ជា​តុបតែង​ប៉ុណ្ណោះ​។​ មិន​ខុស​ទេ​ ប៉ុន្តែ​វា​មិន​មែន​ជា​មូល​ហេតុ​ចម្បង​នៃ​ការ​ប្រើ​កម្រាល​នេះ​ឡើយ​។​

មាន​អ្នក​ដំណើរ​ជា​ច្រើន​ពេល​ទៅ​លំហែ​កាយ​ ជា​ពិសេស​អ្នក​មាន​គូ​ ពេល​ដែល​ពួក​គេ​ត្រាំ​ទឹក​អាង​ក្នុង​បន្ទប់​ទឹក​ហើយ​ចេញ​​មក​វិញ​ ពួក​គេ​តែង​តែ​ធ្វើ​រឿង​ធម្មជាតិ​តាម​របៀប​អ្នក​ស្រលាញ់​គ្នា​ ។​ រឿង​នេះ​កើត​ឡើង​ដោយ​សារ​មនោសញ្ចេតនា​ ហើយ​ច្បាស់​ណាស់​ពួក​គេ​នឹង​ប្រើ​កម្រាល​នេះ​សម្រាប់​សំអាត​កន្លែង​ដែល​កខ្វក់​ ហើយ​ក៏​ប្រើ​ខ្នើយ​តូច​ៗ​ទាំង​ពីរ​សម្រាប់​សកម្មភាព​ផ្សេង​ៗ​។​

ពិត​ណាស់​កម្រាល​នោះ​ក៏​ត្រូវ​បាន​គេ​ប្រើ​ក្នុង​គោល​បំណង​ផ្សេង​ៗ​ជា​ច្រើន​ដែរ​ ដូច​ជា​ប្រើ​ការ​ពារ​ភាព​កខ្វក់​ ប្រើ​ជំនួស​កម្រាល​តុ​។​ កម្រាល​និង​ខ្នើយ​ទាំង​នោះ​មិន​ត្រឹម​តែ​មើល​ទៅ​ស្រស់​ស្អាត​ទេ ​តែ​វា​មាន​ប្រយោជន៍​ច្រើន​ណាស់​៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម