ធានាបានដូចចិត្ត! សម្រាប់​អ្នក​ចង់​ស្គម​លឿន​ អាច​សាក​ញ៉ាំសាឡាដបាន

  • 2019-04-11 03:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​ចង់​បាន​រាង​ស្វែល​ស្អាត​ ហើយ​បាន​ក្នុង​រយះ​ពេល​ខ្លី​ ប៉ុន្តែ​អ្វី​ដែល​ពិបាក​ធ្វើ​បំផុត​នោះ​ គឺ​ការ​តម​អាហារ​ ជា​ពិសេស​បាយ​តែ​ម្ដង​។​ បាយ​ជា​អាហារ​មាន​ជាតិ​កាបូន​ និង​ស្ករ​ខ្ពស់​ដែល​ធ្វើ​ឲ្យរាង​កាយ​យើង​ធំ​ធាត់។​ អ្នក​គួរ​កាត់​បន្ថយ​បាយ​ ហើយ​មក​ញ៉ាំ​ន្លែ​ស្រស់ៗ​ជា​មួយ​សាច់​មាន់​នេះ​វិញ​ម្ដង​មើល​?​ ធានា​ថា​ស្រក​លឿន​ ញ៉ាំ​ឆ្អែត​ដោយ​មិន​បាច់​ញ៉ាំ​បាយ​។​ តោះ!​ទៅ​មើល​របៀប​ធ្វើ​ទាំង​អស់​គ្នា៖​

១.​ គ្រឿង​ផ្សំ

សាច់​ទ្រូង​មាន់​ស្ងោរ​និង​ហាន់​ជា​ចំណិត​ មួយ​ពែង

សណ្ដែក​បារាំង​ស្ងោរ​ ហាន់​ដុំ​ៗ​មួយ​ពែង

ម្ទេស​ប្លោក​តូច​ ២​ ផ្លែ​ហាន់​ដុំ​ៗ​

ការ៉ុត​ឈូស​ ១​ ពែង

ស្បៃ​ក្ដោប​ចម្រុះ​ពណ៌​ ១​ ពែង

គីនឆាយ​ហាន់​ឲ្យម៉ត់​កន្លះ​ពែង

គ្រាប់​អាល់មុន​លីង​ និង​ស្លឹក​ខ្ទឹម ហាន់​កន្លះ​ពែង

ល្ង​លីង​ ១​ ស្លាប​ព្រា​បាយ

២.​ទឹក​ត្រី

ខ្ទឹម​ស​ចិញ្ច្រាំ​ម៉ត់ ១​ ស្លាប​ព្រា​កាហ្វេ

ទឹក​ស៊ីអ៊ីវ​ ២​ស្លាប​ព្រា​បាយ

ទឹក​ខ្មេះ​​ ២ ស្លាប​ព្រា​បាយ​

ទឹក​ឃ្មុំ​ ១​ ស្លាប​ព្រា​កន្លះ

ខ្ញី​ម៉ត់ ១​ ស្លាបព្រា​កាហ្វេ​

របៀប​ធ្វើ៖

១. ​លាយ​ខ្ទឹម​មត់​ ទឹក​ស៊ីវអ៊ីវ​ ទឹក​ខ្មេះ ទឹកឃ្មុំ និង​ខ្ញី​ចូលគ្នា​ដាក់​កូន​ចាន​មួយ​ទុក​មួយ​អន្លើ​

២.​ ដាក់​សាច់​មាន់ ស្ពៃ​ក្ដោប ម្ទេស​ប្លោក​ ការ៉ុត និង​សណ្ដែក​បារាំង​លាយ​ចូល​គ្នា​ច្របល់​ឲ្យ​សព្វ។

៣.​ ចាក់​ទឹក​ត្រី​ដែល​បាន​លាយ​នោះ​ចូល​ ទៅ​ល្បាយ​បន្លែ​ ច្របល់​ឲ្យ​សព្វ​ រួច​សឹម​រោយ​គីនឆាយ​ និង​ច្របល់​ម្ដង​ទៀត​។​

៤.​ រោយ​គ្រាប់​អាល់មុន​ ដើម​ខ្ទឹម​ និង​ល្ង​ពី​លើ​

៥.​ ដួស​ដាក់​ចាន​ហូប​ភ្លាម​ ឬ​ទុក​​ឲ្យត្រជាក់​ក្នុង​ទូរ​ទឹក​កក​សិន​កាន់តែ​មាន​រសជាតិ។៕

ចុចអាន៖៥ ថ្ងៃសម្រកក្បាលពោះបានយ៉ាងងាយជាមួយភេសជ្ជៈមួយកែវនេះ

ប្រភព៖ popsugar ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម