ដឹង​ពី​ភាសា​កាយវិការ ដើម្បី​ដឹង​ច្បាស់​ថា​គេ​មាន​ចិត្ត​លើ​អ្នក​ឬ​អត់

  • 2019-04-11 02:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខុស​ពី​ភាសានិយាយ ភាសា​កាយ​វិការ​មិន​ចេះ​កុហក​ឡើយ។ ចិត្ត​មនុស្ស​គិត​បែប​ណា ភាសា​កាយវិការ​នឹង​សម្ដែង​ចេញ​បែប​នោះ។ ដើម្បី​ដឹង​ថា បុគ្គល​ម្ខាង​ទៀត​មាន​ចិត្ត​លើ​អ្នក​ឬ​អត់ គ្រាន់​តែ​ក្រឡេក​មើល​ភាសា​កាយវិការ​ទាំង​នេះ​គឺ​អាច​ដឹង​ភ្លាម។

រូបតំណាង

យោង​តាម​ការ​ពិសោធន៍​ចិត្តវិទូ Albert Mehrabian បាន​ឲ្យ​ដឹង​ថា បុគ្គល​ទល់​មុខ​អ្នក អាច​យល់​ពី​អត្ថន័យ​ពី​អ្វី​ដែល​អ្នក​ចង់​បង្ហាញ​បាន​ដល់​ទៅ​៥៥% តាម​រយៈ​កាយវិការ​រាងកាយ ៣៨%​តាម​រយៈ​សំឡេង​ និងត្រឹម​តែ​​៧%ប៉ុណ្ណោះ​តាម​ការ​និយាយ។

ឲ្យ​ខ្លី​មក គឺ​ភាសា​កាយវិការ​មិន​អាច​បិទបាំង​បាន​ឡើយ។ ហេតុ​ដូច​នេះ​ហើយ ចង់​ដឹង​នរណា​ម្នាក់​មាន​ចិត្ត​លើ​យើង​ឬ​អត់ ផ្អែក​លើ​ភាសា​កាយវិការ​គឺ​ច្បាស់លាស់​បំផុត ព្រោះ​នៅ​ពេល​ស្រលាញ់​នរណា​ម្នាក់ ទោះ​ចិត្ត​ចង់​លាក់ តែ​កាយវិការ​នឹង​សម្ដែង​ចេញ​មក​ដូច​ការ​គិត។ ខាង​ក្រោម​នេះ​គឺ​កាយវិការ​ដែល​គេ​បង្ហាញ​ថា គេ​មាន​ចិត្ត​លើ​អ្នក​ឬ​អត់៖

រូបតំណាង

១. ពេល​ជជែក​គ្នា គេ​មាន​ទំនោរ​ខិត​មក​ជិត​អ្នក។ ទោះ​មិន​ជិត​ពេក តែ​មាន​អារម្មណ៍​ថា​ស្និទ្ធិស្នាល។ ប្រសិនបើ​គួប​ផ្សំ​នឹង​ក្រ​សែ​ភ្នែក​ផ្អែមល្ហែម​ទៀត​នោះ គឺ​គេ​មាន​ចិត្ត​លើ​អ្នក​ហើយ។

២. សញ្ញា​ទី​២​ គឺ​នៅ​ពេល​ដើរ​លំហែរ​ជាមួយ​គ្នា គេ​ដើរ​យឺ​ត​ជាង​មុន តាម​ល្បឿន​របស់​អ្នក ហើយ​នៅ​ពេល​ឈប់​ដើរ ទិស​ជើង​របស់​គេ​ក៏​តម្រង់​មក​អ្នក​ដែរ។

៣. នៅ​លើ​តុអាហារ ប្រសិន​បើ​ភាគី​ម្ខាង​ទៀត កំពុង​ពេញ​ចិត្ត​អ្នក គេ​នឹង​អង្គុយ​ខិត​មក​មុខ និង​ដាក់​ដៃ​លើ​តុ​ នេះ​គឺ​សញ្ញា​គេ​កំពុង​បើក​ភ្លើង​បៃតង​ហើយ។ ផ្ទុយ​មក​វិញ បើ​គេ​មិន​ចូលចិត្ត​អ្នក គេ​នឹង​អង្គុយ​ផ្អែក​នឹង​កៅអី ហើយ​ឱប​ដៃ ដើម្បី​ឃ្លាត​ឆ្ងាយ​​ពី​អ្នក។

រូបតំណាង

៤. បើ​អ្នក​មាន​អារម្មណ៍​ថា ដៃ​គេ​ចេតនា​ប៉ះ​ដៃ​អ្នក ដែល​ការ​ប៉ះ​នេះ​គឺ​ឧស្សាហ៍​កើត​ឡើង​នោះ​គឺ​មិន​មែន​កើត​មក​ឡើង​ដោយ អចេតនា​ទេ គឺ​គេ​មាន​ចេតនា​ប៉ះ​ដៃ​អ្នក ដែល​មិន​ធ្វើ​ឲ្យ​គេ​ឃើញ​ច្បាស់​ពេក។

៥. ពេល​នៅ​ជុំ​មិត្តភ័ក្ដិ​មួយ​ក្រុម ហើយ​ក្រោយ​ពេល​គេ​និយាយ​រឿង​កំប្លែង ឬ​រឿង​អ្វី​មួយ គេ​មិន​សូវ​ចាប់​អារម្មណ៍​​លើ​ប្រតិកម្ម​របស់​អ្នក​ដទៃ​ឡើយ គឺ​នៅ​ចាំ​មើល​ប្រតិកម្ម​របស់​អ្នក​តែ​មួយ​គត់ ថា​តើ​អ្នក​មាន​សើច​​នឹង​រឿង​កំប្លែង​របស់​គេ​ឬ​អត់។

រូបតំណាង

៦. វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា មនុស្ស​ប្រុស​ពេល​កាន់​តែ​ធំ​ដឹង​ក្ដី នឹង​កាន់​តែ​កម្រ​សើច​អស់​ពី​មាត់ និង​ចេញ​សំឡេង។ តែ​បើ​នៅ​ក្បែរ​អ្នក​ហើយ​គេ​តែង​សើច​ក្អាកក្អាយ​នោះ គឺ​មាន​ន័យ​ថា​គេ​មាន​អារម្មណ៍​ជា​មួយ​យើង​ទើប​មាន​សកម្មភាព​ដូច​នេះ៕

ចុចអាន៖ ស្ទីល​សារភាព​​​ដោយ​ប្រើ​ឃ្លា​ទាំង​នេះ បើ​គេ​បដិសេធ​ទៀត​ទើប​ចម្លែក

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម