មនុស្ស​​ស្រី​​​​ចេះ​​ចាយ​​​លុយ​តាម​​​​​ក្បួន​ទាំង​​នេះ​ បុរស​​​ណា​​ក៏​​ប៉ង​​​​​ចង់​បាន​ធ្វើ​ជា​​ប្រពន្ធ​​ដែរ

  • 2019-04-10 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​មនុស្ស​​​​​គ្រប់​​គ្នា​​​​​​​តែង​​​​​​​​ខិត​​​ខំ​​រក​លុយ​យ៉ាង​​​សស្រាក់សស្រាំ​។ ​ប្រឹង​​​​តែ​​​​រក​​​បើ​​​​មិន​​ចេះ​​​​​​សន្សំ​​ និង​​គិត​គូ​​ពី​របៀប​​ចាយ​វាយ​ឲ្យ​​បាន​ត្រឹម​​ត្រូវ​ទេ​ ទោះ​​​រក​​ដល់​អស់​​​ខ្យល់​​​​​ក៏​​មិន​​ឃើញ​​​​សល់​​ដែរ​​។ ធ្វើ​​ជា​​​មនុស្ស​​​​ស្រី​ឆ្លាត​​​​​​មួយ​​​រូប អ្នក​​​​​​គួរ​​​ចេះ​​ពី​​ក្បួន​​រៀប​​​​​​ចំ​ទុក​​ដាក់​​លុយ​​​​កាក់ឲ្យ​បាន​​ល្អ ទើប​​អាច​​​ក្លាយ​ជា​​​ នារី​​​ដែល​គ្រប់​គ្នា​​​ចង់​​គោរព​​​ យក​​​គំរូ​​តាម និង​​​ប៉ង​​​​ចង់​បាន​​ជា​​​​ភរិយា​​ផង​​ដែរ​​។

រូបតំណាង

ចេះ​​​​​​បែង​​​ចែក​​​​​​រវាង​​​​​​​​​​ចំណង់​​និង​​​តម្រូវ​​ការ​​​​ចាំ​​បាច់​

​​​​​ស្តាប់​​​ទៅ​​ដូច​ជា​​ងាយ​ណាស់​​ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​​សុទ្ធ​តែ​អាច​ធ្វើ​​​បាន​ឡើយ​។ ​​​​​​ដោយ​​សារ​​តែ​​ចំណង់ ឃើញ​​​អ្វី​​​ក៏​​ចង់​ទិញ​​​​​ ចង់​​​​​​យួរ​​​យក​មក​​ផ្ទះ ធ្វើ​​ឲ្យ​​​​​​​​​​​ហិរញ្ញវត្ថុ​គ្មាន​ភាព​​​នឹងនរ។ ជាក់​​ស្តែង​​​តម្រូវ​ការ​ចាំ​បាច់​​​​​របស់​​មនុស្ស​​​យើង​មាន​​ដូច​ជា ​​​​ម្ហូប​អាហារ សម្លៀកបំពាក់ ទី​​​លំនៅ ​​​សុខភាព...​​​​​ដែល​ផ្ទុយ​​ស្រឡះ​​ពី​ចំណង់។ ​​ចំណង់​​​អាច​​​​​​​បំពេញ​​​តម្រូវ​​​ការ​​​​​របស់​អ្នក​បាន​មួយ​ពេល អាច​ធ្វើ​ឲ្យ​​អារម្មណ៍​​រំភើប​​​សប្បាយ​​​​រីករាយ​​និង​​ឃើញ​របស់​​​ថ្មី​​​ ប៉ុន្តែ​​​​វា​​មិន​អាច​ជួយ​អ្វី​​​បាន​​​​​ នា​ពេល​​អនាគត​​ឡើយ មាន​តែ​​​​ច្រាន​អ្នក​​​ឲ្យ​​ហិន​ហោច​​​ដោយ​មិន​ដឹង​​ខ្លួន​។​ ហេតុ​​នេះ​​​​មុន​​​​ហូត​លុយ​​​​ទិញ​​អ្វី​​មួយ​​ ទោះ​​​​ថ្លៃ​​ឬ​​​ថោក​ក្តី​ ត្រូវ​​​​​​​ប្រាកដ​​ថា​​​​វា​ជា​​​​​របស់​​ចាំ​បាច់​​​​​​បំផុត​។

​​​​​​មិន​​ចាយ​​​​​​លើស​ពី​​ចំណូល

​​​​ជា​ពិសេស​​ក្នុង​​សង្គម​​​ទំនើប​​​​​សព្វ​ថ្ងៃ ភាគ​​ច្រើន​​​​​​​​​គេ​​​ចូល​​ចិត្ត​​ចាយ​​វាយ​តាម​​កាត​​​ធនាគារ​​។ វា​​មាន​ភាព​​ងាយ​​ស្រួល​​និង​​រហ័ស ប៉ុន្តែ​​​​លុយ​​​ក៏​អស់​​​រហ័ស​​ទៅ​​តាម​ហ្នឹង​​ដែរ បើ​​​​​​អ្នក​​​​ចេះ​​តែ​​ដក​​តាម​​ចិត្ត​​ចង់​។ ​​​​រក​​ចំណូល​បាន​​ច្រើន​ប៉ុណ្ណា​​ កុំ​​ចូល​​ចិត្ត​​​បង្ហើយ​ឲ្យ​​អស់​ត្រឹម​នោះ​​ ហើយ​គិត​ថា​​គង់​​​​តែ​​ខែ​​ថ្មី​បាន​មក​​​វិញ​ដដែល។ បើ​​អ្នក​​មាន​គំនិត​​​បែប​នេះ មិន​ត្រឹម​​តែ​មិន​​សល់​លុយ​​​ប៉ុណ្ណោះ​​ទេ ជួន​កាល​​អាច​ជំពាក់​​គេ​ថែម​​ទៀត ដោយ​​សារ​តែ​​​បណ្តោយ​​​​​​​​តាម​អារម្មណ៍​​ខ្លាំង​ពេក​។ កុំ​​ចាយ​​វាយ​​ហួស​មាឌ ត្រូវ​​ចេះ​លៃលក​ ទុក​​សន្សំ ឬ​ទុក​​បើក​​​​​របរ​​អ្វី​​មួយ​​ ទើប​អនាគត​​​ភ្លឺ​​ស្វាង​។

​​កំណត់​​គោល​​ដៅ​​​ក្នុង​ការ​​ចំណាយ​​

​​​​មិន​​ថា​​ក្នុង​ជីវិត ការងារ ឬ​​​ការ​ប្រកប​​របរ​​រក​ស៊ី​​​ក៏​ដោយ​ អ្វី​​​​​ដែល​​ចម្បង​​​បំផុត​គឺ​​​​​​​ ដឹង​​​​​ច្បាស់​ពី​គោល​ដៅ​​។ ​គោល​ដៅ​​អាច​នាំ​​អ្នក​​ទៅ​កាន់​ភាព​ជោគ​ជ័យ​។ ពេល​ចង់​​ធ្វើ​អ្វី​មួយ បើ​​អ្នក​មាន​លុយ​​ហើយ ប៉ុន្តែ​គ្មាន​​គោលដៅ​​​​ច្បាស់​​លាស់​ នោះ​អ្នក​​នឹង​​មិន​អាច​​កំណត់​​​​​​​ថា​​​​តើ​​គួរ​​ចំណាយ​​បែប​ណា​​​ ទើប​មិន​ខ្ជះខ្ជាយ​​លុយ​​ឥត​​ប្រយោជន៍​។

​​​​​​​បង្កើន​ការ​​​សន្សំ​​​

​​ដោយ​​​សារ​​តែ​​​​ជីវិត​ប្រចាំ​​​​​ថ្ងៃ​​តែង​​តែ​​ត្រូវ​ការ​លុយ​​ជា​​​ចាំ​បាច់ ហើយ​ពេល​​ខ្លះ​​ចំណូល​​​ក៏​​​មិន​ទៀង​ ធ្វើ​ឲ្យ​​​ការ​​​​​គ្រប់​គ្រង​​លុយកាក់​​ ជួប​​ផល​​លំបាក​ច្រើន។ អ្វី​​ដែល​​អ្នក​អាច​​​ធ្វើ​​​បាន ​​គឺ​ត្រូវ​​តែ​​​​ឆ្លៀត​​សន្សំ។ ​ក្នុង​​នោះ​​​ដែរ​មាន​ជម្រើស​ពីរ គឺ​​​ការ​​​​​​​​​សន្សំ​​ដោយ​​​ខ្លួន​ឯង និង​​​ការ​​បើក​​​គណនី​​​​​​សន្សំ​​ជាមួយ​ធនាគារ​។ ត្បិត​​តែ​ការ​​សន្សំ​​​​ជាមួយ​​ធនាគារ ត្រូវ​​​​កាត់​​លើ​​ថ្លៃ​ពន្ធផ្សេងៗ ប៉ុន្តែ​​យ៉ាង​​ហោច​ណាស់​​អ្នក​អាច​​​​​សល់​​លុយ​​​បូក​​រួម​​នឹង​​ការ​ប្រាក់ ទុក​​សា​គួរ​ពេល​​​​ជួប​បញ្ហា​​​​បាន​ដែរ​។

​​​​​​​​ចេញ​​លុយ​​​​​ឲ្យ​​​អ្នក​​ដទៃ​​​​ខ្លះ

​​​​​ត្រង់​​​ចំណុច​នេះ​​មិន​​មែន​មាន​ន័យ​ថា អ្នក​​ត្រូវ​​ដើរ​​​​ប៉ាវ​​គេ​​​យក​​មុខ​​យក​មាត់​អី​​នោះ​ទេ។ ប៉ុន្តែ​វា​​​ជា​ការ​​​ផ្សារភ្ជាប់​បង្កើន​ទំនាក់ទំនង ជាមួយ​​មនុស្ស​​ជុំវិញ​​​ខ្លួន​។ វា​​ក៏​ជា​​​ឱកាស​​មួយ​​​ ដែល​​​ធ្វើ​​ឲ្យ​អ្នក​​​​​​​​​ស្វែង​​យល់​​​​​​​​កាន់​តែ​​​ច្បាស់​​ពី​​សង្គម​មនុស្ស​​សព្វ​ថ្ងៃ​​។ បើ​​មួយ​​ថ្ងៃ​ៗ​ អ្នក​មិន​​អាច​ទៅ​ណា​​ឆ្ងាយ ក្រៅ​ពី​​កន្លែង​ធ្វើ​​​ការ​និង​​ផ្ទះ​​នោះ ប្រៀប​បាន​​​ដូច​ជា​​បិទ​​ផ្លូវ​​​ខ្លួន​ឯង​​អីចឹង​។ បើ​អ្នក​​មាន​ប្រាស្រ័យ​ទាក់​ទង​​ល្អ​ជាមួយ​​មនុស្ស​​គ្រប់​ប្រភេទ អ្នក​នឹង​អាច​ទទួល​​បាន​បទ​​ពិសោធន៍​​​ថ្មីៗ​ជា​​ច្រើន និង​​​​គំនិត​ទូលំទូលាយ​ជាង​មុន​ផង​​ដែរ​។

ព្យាយាម​​ជម្រះ​​​​​បំណុល​

​​​​​បំណុល​​ទាំង​អស់​​ មិន​មែន​​​សុទ្ធ​តែ​អាក្រក់​ឡើយ​ ព្រោះ​​​ពេល​​​​​ខ្លះ​​​អ្នក​​​ជំពាក់​​បំណុល​​គេ ក្នុង​​​​​​គោល​​បំណង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បី​​​យក​​​​មក​ពង្រីក​​​​​និង​​​ផ្លាស់​ប្តួរ​​វា​ឲ្យ​ទៅ​ជា​​​​ប្រយោជន៍​ធំ​​​​​។ យ៉ាង​ណា​​​មិញ​​​ ​​​​​ពី​​មួយ​​​ថ្ងៃ​​​ទៅ​​មួយ​​​ថ្ងៃ​​​ អ្នក​​​​អាច​​​ខំ​​ប្រឹង​​​​​ព្យាយាម​​​ សង​​​បំណុល​​​​​​ឬ​​​បង់​​​​រំលោះ​​បន្តិច​ម្តង​ៗ​ យូរ​​​ៗ​​ទៅ​អ្នក​នឹង​​​​សល់​​​របស់​​​ធំ​​នៅ​ក្នុង​​ដៃ​​ដោយ​មិន​​ដឹង​​​ខ្លួន​​​ ប្រសើរ​ជាង​​​​​មនុស្ស​​​មួយ​​ចំនួន​ដែល​​​​មិន​​ហ៊ាន​​​ខ្ចី​​​លុយ​គេ ព្រោះ​​​​ភ័យ​​ខ្លាច​ឬ​មិន​​​​ចង់​​​ប្រឹង​​​​​ដែរ​​។ ​​​​​​​​​​​​​​​​​​​ ​ ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម