កុំ​ឲ្យ​ច្រឡំ​រវាងអារម្មណ៍​ងប់ងុលមួយឆាវ និងស្រឡាញ់​​មនុស្ស​ម្នាក់​​ពិត​គួរ​មើល​ចំណុច​នេះ

  • 2019-04-09 09:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាចនឹងមានមនុស្ស​ជា​ច្រើន​ច្រឡំ​គ្នា​ជាមួយ​អារម្មណ៍​ស្រឡាញ់​មនុស្ស​ម្នាក់​ពិត និង អារម្មណ៍​ងប់ងុលមួយឆាវហើយ​ក៏​មាន​មនុស្ស​មិន​តិច​ទេ​ត្រូវ​សម្រេច​ចិត្ត​ខុស​ដោយ​សារ​តែ​ភាព​មិន​ច្បាស់​លាស់​នេះ។ ដើម្បី​ចង់​ដឹង​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ណា​រវាង​អារម្មណ៍​ ២​ នេះ អ្នក​គួរ​តែ​មើល​ចំណុច​ខុស​គ្នា​ខាង​ក្រោម​នេះ ៖

អារម្មណ៍​ងប់ងុលមួយឆាវ ៖

១. អ្នក​មាន​អារម្មណ៍​នឹក​គេ​ខ្លាំង​ពេល​ដែល​មិន​បាន​ជួប​គេ មិន​បាន​ឃើញ​មុខ ឬ​ក៏​មិន​បាន​ជជែក​គ្នា អ្នក​ចង់​ជួប​ ចង់​និយាយ​ជាមួយ​គេ។

តំណាង

**២.** ក្នុង​កែវ​ភ្នែក​អ្នក​គឺ​ម្នាក់​នោះ​ល្អ​ទាំង​អស់ ទោះ​បី​ពេល​ខ្លះ​គេ​មិន​សូវ​យល់​ មិន​សូវ​ល្អ​ដាក់​អ្នក​ក៏​អ្នក​នៅ​តែ​មាន​អារម្មណ៍​​ថា​គេ​នៅ​តែ​ល្អ។

៣. មើល​មិន​ឃើញ​ពី​អនាគត​ជាមួយ​គ្នា​ទេ គ្រាន់តែ​ដឹង​ថា​មាន​អារម្មណ៍​ថា​ស្រឡាញ់​គេ​ខ្លាំង រហូត​ពេល​ខ្លះ​មិន​ចង់​សូម្បី​តែ​ដក​ខ្លួន​ចេញ​ពី​គេ​មួយ​ជំហាន។

៤. អ្នក​ងប់ងុល​ជាមួយ​គេ​ខ្លាំង​ រហូតតែង​តែ​មាន​គិត​អី​ម្នាក់​ឯង ហើយ​ស្រមៃ​នេះ​ស្រមៃ​នោះ​ពីមនុស្ស​ម្នាក់​នោះ ថា​គេ​ក៏​គិត​ដូច​យើង ថា​គេ​ក៏​ស្រឡាញ់​យើង។

រូបតំណាង

៥. អ្នក​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​គេ​ចាប់​អារម្មណ៍​ច្រើន ទាំង​ពេល​ខ្លះ​ត្រូវផ្លាស់ប្ដូរ​ខ្លួន​ឯង​ព្រោះ​តែ​គេ​ក៏​មាន។

ស្រឡាញ់​មនុស្ស​ម្នាក់​ពិត​ប្រាកដ ៖

១. អ្នក​មិន​សូវ​មាន​អារម្មណ៍​នឹក​នោះ​ទេ ប៉ុន្តែ​អ្នក​នឹង​មាន​អារម្មណ៍​ឯកា​ខ្លាំង​ពេល​ដែល​អ្នក​គ្មាន​គេ​នៅ​ក្បែរ។

រូបតំណាង

២. អ្នក​មើល​ឃើញ​ពី​ចំណុច​អាក្រក់​របស់​គេ តែ​អ្នក​នៅ​តែ​អាច​ទទួល​យក​និង​រស់​នៅ​ជាមួយ​គ្នា​បាន។

៣. អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​ក្ដី​សុខ មាន​ភាព​កក់​ក្ដៅ​ ហើយ​អារម្មណ៍​ស្រឡាញ់​នៅ​តែ​មាន​រៀង​រាល់​ថ្ងៃ​មិន​ដែល​ដាច់​ទោះ​បី​ជា​មិន​សូវ​ពុះ​កញ្ជ្រោល​ក៏​ដោយ។

៤.​ អ្នក​មាន​ភាព​ច្បាស់​លាស់ ហើយមាន​គម្រោង មាន​ផែនការ​ជាមួយ​គ្នា​ទៅ​អនាគត​ មិនមែន​ជា​ការ​រវើរវាយ​ផ្ដេសផ្ដាស​ទាំង​មិន​ទាន់​មាន​អ្វី​ជា​គោល​ដៅអីនោះ​ទេ។

៥. តែងតែ​ធ្វើ​ជា​ខ្លួន​ឯងគ្រប់​ពេល ហើយ​ព្យាយាម​​កែ​ប្រែ​នូវ​ចំណុច​ដែល​ខ្លួន​មិន​ល្អ​ដើម្បី​ថែរក្សា​គ្នា​ឲ្យ​បាន​យូរ។

ពេល​ខ្លះ​ដោយ​សារ​ភាព​មិន​ច្បាស់​លាស់ និង​ចែក​មិន​ដាច់​រវាង​អារម្មណ៍​ទាំង​នេះ​ហើយ ទើប​ពេល​ខ្លះ​អាច​ឲ្យ​អ្នក​ចោល​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ទៅ​រក​មនុស្ស​ដែល​អ្នក​ងប់ងុល​មួយ​ពេល៕

ចុចអាន៖ទម្លាប់​ ៥យ៉ាង​ដែល​គូស្នេហ៍​មាន​សុភមង្គល​ធ្វើ​រៀងរាល់​យប់​មុន​ពេល​ចូល​គេង

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម