មក​ដឹង​ពី​ផលល្អ​ និង​ អាក្រក់​របស់​ស្អំ​ចៀន​ពង​ទា​មុន​នឹង​ញ៉ាំ

  • 2019-04-09 03:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 342

ចន្លោះមិនឃើញ

ស្អំ​ចៀន​ពង​ទា​ជា​មុខ​ម្ហូប​​ម៉្យាង​ដែល​មាន​រស​ជាតិ​ឆ្ងាញ់​ អ្នក​ធ្លាប់​ញ៉ាំ​ប្រាកដ​ជា​ដឹង​ហើយ។​ ទោះ​បី​វា​មាន​រស​ជាតិ​ល្វីង​ និ​ង​មាន​ក្លិន​ស្អុយ​បន្តិច​មែន​ តែ​នៅ​តែ​រក្សា​បាន​រសជាតិ​ឆ្ងាញ់​គួរ​ឲ្យ​ចាប់​ចិត្ត​។​ មិន​ត្រឹម​តែ​ឆ្ងាញ់​ ពង​ទា​ចៀន​ស្អំ​មាន​ទាំង​អត្ថប្រយោជន៍​និង​ផល​អាក្រក់នឹក​ស្មាន​មិន​ដល់​។

គុណសម្បត្តិ​របស់​ស្អំ

១. ស្អំ​មាន​វីតាមីន​ A ខ្ពស់​ជួយ​ចិញ្ចឹម​​សុខភាព​ភ្នែក

២. មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ជួយ​កាត់​បន្ថយ​ជំងឺ​មហារីក

៣. មាន​ជាតិ​សរសៃ​ខ្ពស់​​ ជួយ​សម្រួល​ដល់​ការ​បញ្ចេញ​ជាតិ​ពុល​បាន​ល្អ​

៤. ស្អំ​ជួយ​កាត់​បន្ថយ​កម្ដៅ​ក្នុង​រាង​កាយ​ ដូច្នេះ​វា​ស័ក្ដិសម​សម្រាប់​ញ៉ាំ​នៅ​ផ្ទះ​ពេល​មាន​អាកាស​ធាតុ​ក្ដៅ​

​៥. ជួយ​បំបាត់​ការ​ហៀរ​សំបោរ​និង​ ឈឺ​ក្រពះ។

គុណ​វិបត្តិ​របស់​ស្អំ

១. ស្ត្រី​ដែល​​បំបៅ​កូន​ដោយ​ទឹក​ដោះ​មិន​គួរ​បរិភោគ​ស្អំ​ទេ ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ទឹក​ដោះ​រីង ឬខះ

២. នៅ​រដូវ​ភ្លៀង​​ស្អំនឹង​មាន​រស​ជាតិ​ជូរ​ ហើយ​មាន​ក្លិន​ស្អុយ​ជាង​មុន​ ពេល​ញ៉ាំ​ទៅ​អាច​បណ្ដាល​ឲ្យ​ឈឺ​ពោះ

៣. ស្អំ​មាន​ជាតិ​អាស៊ីត​អ៊ុយរិក​ខ្ពស់​ អ្នក​មាន​ជំងឺ​សន្លាក់​អាច​បរិភោគ​បាន​ តែ​ត្រូវ​បរិភោគ​ឲ្យ​មាន​កម្រិត​ កុំ​បរិភោគ​ ច្រើន​ពេក។ បើ​មាន​សញ្ញា​ឈឺ​សន្លាក់​ខ្លាំង​ និង​មាន​ការ​ឈឺ​ចុក​ចាប់​ត្រង់​ជង្គង់​គួរ​តែ​ជៀស​វាង​កុំ​បរិភោគ​ស្អំ​អី

៤. ស្អំ​គឺ​ជា​រុក្ខជាតិ​មួយ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​មេរោគ​ចម្លង​ជំងឺ​រាក​ ដូច​ជា​ជំងឺ​រាក Salmonella អ៊ីចឹង​ ហើយ​ត្រូវ​លាង​បន្លែ​ឲ្យ​បាន​ស្អាត​និង​ស្រុះ​ជា​មួយ​ទឹក​ក្ដៅ​ និង​ត្រូវ​តែ​ចម្អិន​ឆ្លង​កាត់​កម្ដៅ​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​ពេល​បរិភោគ​៕

ចុចអាន៖ អាហារធម្មតា​ ៤ ប្រភេទ​ធ្វើ​ឲ្យ​​កើត​ជំងឺ​រលាក​ និង​មហារីក​ពោះ​វៀន

ប្រភព៖ Sanook ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម