ប្រុស​ៗ​គ្រាន់​តែ​ចូល​ចិត្ត​ធ្វើ​រឿង​​៧​​យ៉ាង​នេះ​ មិន​មាន​ន័យ​ថា ​គេ​មិន​ស្រលាញ់​​យើងទេ

  • 2019-04-08 08:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឃើញ​ច្រើន​គូ​ហើយ​សព្វ​ថ្ងៃ​នេះ​ឈ្លោះ​គ្នា​ដោយ​សារ​តែ​រឿង​ដដែល​ៗ​ គូ​ខ្លះ​ឈាន​ដល់​ការ​បែក​គ្នា​ថែម​ទៀត​។​ ភាគ​ច្រើន​ដោយ​សារ​តែ​រឿង​យល់​ច្រឡំ​នឹង​គ្នា ​មិន​មែន​ដោយសារ​មាន​អ្នក​ទី៣​អ្វី​ឡើយ​។

អ្វី​ដែល​សំខាន់​នោះ​គឺ​ថា​ មនុស្ស​ប្រុស​ស្ទើរ​តែ​ ៩៩​%​ ហើយ​ដែល​ចូល​ចិត្ត​ធ្វើ​រឿង​ ៧​ យ៉ាង​នេះ​ ជា​ហេតុ​ធ្វើ​ឲ្យ​ស្រី​ៗ​គិត​ថា​គេ​អត់​ស្រលាញ់​ខ្លួន​។​​

មនុស្ស​ប្រុស​ចូល​ចិត្ត​មាន​មិត្ត​ភក្តិ​ច្រើន

មនុស្ស​ប្រុស​ចូល​ចិត្ត​មាន​មិត្ត​ភក្តិ​ពេល​លេង​ហ្គេម​ខ្លាំង​ណាស់​។​ វា​ជា​មូល​ហេតុ​ធំ​​ដែល​បង្ក​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ជម្លោះ​។​ ស្រី​ចូល​ចិត្ត​រក​រឿង​ឈ្លោះ​សង្សារ​របស់​គេ​ ដោយ​សារ​តែ​មិត្ត​ភក្តិ​ដែល​ស្គាល់​គ្នា​ក្នុង​ហ្គេម​ហ្នឹង​ហើយ​ ដោយ​សារ​តែ​ភាគ​ច្រើន​ពួក​គេ​វក់​នឹង​ហ្គេម​រហូត​ដល់​គ្មាន​ពេល​ឲ្យ​នាង​ ហើយ​មិន​ថា​ពេល​ណា​ទេ ​ឲ្យ​តែ​មិត្ត​ភក្តិ​ក្នុង​ហ្គេម​ហៅ​លេង​ដឹង​តែ​លេង​ហើយ​។ ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ​ ក៏​មិន​មែន​មាន​ន័យ​ថា​គេ​មិន​ស្រលាញ់​អ្នក​នោះ​ទេ​ គឺ​គេ​គ្រាន់​តែ​វក់​នឹង​អ្វី​ដែល​គេ​ចូល​ចិត្ត​តែ​ប៉ុណ្ណោះ​។​

រវល់​ការងារ​ខ្លាំង​ដល់​ថ្នាក់​គ្មាន​ពេល

រឿង​មក​ពី​ការងារ​ មក​ពី​រវល់​ ដូច្នោះ​ហើយ​សង្សារ​ក្មេង​នឹង​គិត​ថា​មិត្ត​ប្រុស​របស់​គេ​ផ្លាស់​ប្ដូរ​។​ អ្នក​គួរ​តែ​យល់​ថា ​គេ​រវល់​តែ​ម្នាក់​ឯង​ ការងារ​ដែល​គេ​ធ្វើ​គឺ​ពិត​ជា​នឿយ​ហត់​ខ្លាំង​ណាស់​។​ អ៊ីចឹង​ហើយ​ អ្នក​គួរ​តែ​លើក​ទឹក​ចិត្ត​គេ​ជំនួស​ឲ្យ​ការ​រក​រឿង​ដាក់​បន្ទុក​ឲ្យ​គេ​ថែម​។​ សូម​ឈប់​គិត​ថា​គេ​មិន​ស្រលាញ់​ខ្លួន​ឯ​ង​ទៀត​ ហើយ​ត្រូវ​ជឿ​ជាក់​លើ​គេ​ថា​គេ​ធ្វើ​ការ​យ៉ាង​លំបាក​ក៏​ព្រោះ​តែ​ អនាគត​របស់​អ្នក​ទាំង​ពីរ​។​ ​

គេង​មុន​នាង

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​រក​រឿង​ឈ្លោះ​ជា​មួយ​ប្រុស​ៗ​ក៏​ដោយ​សារ​តែ​គេ​ចូល​គេង​លឿន​ជាង​នាង​ រហូត​ធ្វើ​ឲ្យ​នាង​សង្ស័យ​ថា​ គេ​យក​ពេល​ទៅ​លេង​សារ​ ឬ​និយាយ​ទូរសព្ទ​ជា​មួយ​ស្រី​ផ្សេង​ ទើប​យក​លេស​ថា​ចង់​គេង​បែប​នេះ​។​ មនុស្ស​ស្រី​គួរ​តែ​យល់​ថា ​គេ​ចំណាយ​ពេល​រៀន​ និង​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ ដូច្នេះ​ហើយ​រាង​កាយ​ត្រូវ​ការ​សម្រាក​ ពេល​ខ្លះ​គេ​គ្រាន់​តែ​ហត់​ពិត​មែន​ ហើយ​ក៏​ចង់​សម្រាក​មិន​មាន​រឿង​អ្វី​ផ្សេង​លើស​ពី​នេះ​ទេ​។​​

មិន​ចេះ​និយាយ​ពាក្យ​ផ្អែម

ស្រី​ៗ​ចូល​ចិត្ត​គិត​ថា ​គេ​មិន​ស្រលាញ់​នាង​ដោយ​សារ​តែ​សង្សារ​ខ្លួន​ឯង​មិន​ចេះ​ប្រើ​ពាក្យ​សម្ដី​ផ្អែម​ មិន​ចេះ​បញ្ចេញ​អារម្មណ៍​ឲ្យ​នាង​ដឹង​។​ គេ​ជា​មនុស្ស​ប្រុស​អៀន​ មិន​ចូល​ចិត្ត​និយាយ​ វា​ប្រៀប​ដូច​ជា​ដាក់​សម្ពាធ​ឲ្យ​គេ​នៅ​ពេល​ដែល​បង្ខំ​ឲ្យ​គេ​ធ្វើ​អ្វី​ដែល​ខុស​ពី​ចរិត​ខ្លួន​ឯង​។ អ្នក​គួរ​តែ​អង្គុយ​គិត​ពិចារណា​ជា​មួយ​នឹង​កំហុស​នេះ​ឡើយ​វិញ​។​ អ្នក​គួរ​តែ​មើល​លើ​ទង្វើ​ដែល​គេ​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​ពាក្យ​ដែល​អ្នក​ចង់​​ឮ​ ​ទុក​ឲ្យ​ពេល​វេលា​បញ្ជាក់​ពី​ភាព​ពិត​របស់​គេ​ទៅ​។​

មិន​តប​សារ

មនុស្ស​ស្រី​នឹង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ខ្លាំង​ នៅ​ពេល​ដែល​សង្សារ​ខ្លួន​ឯង​មិន​តប​សារ​​។​ ពេល​ដែល​គេ​មិន​តប​សារ​ អ្វី​ដែល​រត់​ចូល​ក្នុង​ខួរ​ក្បាល​របស់​នាង​មុន​គេ​នោះ​គឺ​សង្សារ​គេ​ប្រាកដ​ជា​ប្រែ​ចិត្ត​មិន​ខាន​។​ កុំ​ទាន់​អាល​គិត​ច្រើន​ពេក​អី​ ជួន​កាល​គេ​ជា​មនុស្ស​ដែល​មិន​ងាយ​នឹង​មើល​ឆាត​​ ពេល​ខ្លះ​គេ​មិន​បាន​តប​ ដោយ​សារ​តែ​គេ​កំពុង​តែ​ជាប់​រវល់​ការងារ​ក៏​ថា​បាន​ រហូត​ដល់​គ្មាន​ពេល​តប​សារ​របស់​អ្នក​។​

ចូល​ចិត្ត​រស់​ក្នុង​អ្វី​ពិភព​លោក​របស់​គេ

ជួន​កាល​មនុស្ស​ប្រុស​ប្រៀប​បាន​ដូច​ជា​ក្មេង​ម្នាក់​អ៊ីចឹង​ ​​ចូល​ចិត្ត​នៅ​ម្នាក់​ឯង​ ។​ ប៉ុន្តែ​គេ​មិន​មែន​មិន​ចាប់​អារម្មណ៍​ជា​មួយ​អ្នក​នោះ​ទេ​។ ធាតុ​ពិត​គឺគេ​ចាប់​អារម្មណ៍​អ្នក​ គ្រាន់​តែ​ថា​ពេល​ខ្លះ​​គេ​ត្រូវការ​ពេល​នៅ​ម្នាក់​ឯង​។​ តែ​ស្រី​ៗ​បែរ​ជា​គិត​ថា​គេ​មាន​រឿង​អ្វី​លាក់​បាំង​ ឬ​គេ​មិន​ស្រលាញ់​នាង​។​ ពេល​ខ្លះ​គេ​គ្រាន់​តែ​ចង់​រស់​នៅ​តាម​បែប​របស់​គ។​ បើ​ថា​គេ​ពិត​ជា​ស្រលាញ់​អ្នក​មិន​ថា​យ៉ាង​ណា​ទេ​ គេ​នឹង​មិន​ភ្លេច​អ្នក​ដាច់​ខាត​។​ ​

ចូល​ចិត្ត​ភ្លេច

មនុស្ស​ប្រុស​ខ្លះ​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ចាំ​អ្វី​ច្រើន​ទេ​ ដូច​ថ្ងៃ​កំណើត​ ឬ​ថ្ងៃ​រំលឹក​ខួប​ស្នេហ៍​ តែ​ស្រី​ៗ​បែរ​ជា​គិត​ថា​គេ​មិន​ស្រលាញ់​ខ្លួន​ ពេល​ដែល​គេ​គ្មាន​អំណោយ​អ្វី​ឲ្យ​។​ នាង​តែង​តែ​ Drama ព្រោះ​គិត​ថា​សង្សារ​ខ្លួន​ឯង​មិន​ខ្វល់​​ មិន​ស្រលាញ់​នាង​ទើប​មិន​ចាំ​ថ្ងៃ​សំខាន់​បែប​នេះ​។​ ការ​គិត​នេះ​មិន​ត្រឹម​ត្រូវ​ទេ​ ព្រោះ​តែ​មួយ​ថ្ងៃ​ៗ​មាន​រឿង​ច្រើន​ណាស់​ដែល​ត្រូវ​គិត​ ពេល​ខ្លះ​គេ​អាច​នឹង​មិន​ចាំ​មែន​ក៏​ថា​បាន​៕

ចុចអាន៖ ក្នុង​ចំណោម​បុរស​១០០​ នាក់​ មាន​ ៩៩​ នាក់​ហើយ​ដែល​ស្រលាញ់​មនុស្ស​ស្រី​បែប​នេះ​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម