សន្សំលុយទៅ! ខែក្រោយ មានពិព័រណ៍គ្រឿងសម្អាង និងសម្លៀកបំពាក់ចុះថ្លៃកប់សារី

  • 2019-04-05 04:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សល់មិនដល់ប្រមាណកន្លះខែទៀត ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ ពោលគឺនៅថ្ងៃ ១៤-១៥-១៦ មេសា ។ អ្នកមិនទាន់បានរៀបចំខ្លួន ឬមិនទាន់មានសំលៀកបំពាក់ថ្មី សម្រាប់ខ្លួនឯង ឬគ្រួសារ ទុកត្រៀមដើរលេងចូលឆ្នាំនោះ ឱកាសល្អមកដល់ហើយ។

ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះផងដែរ កម្មវិធីពិព័រណ៍ម៉ូត និងសម្រស់ ក៏មានការរៀបចំពិសេស គឺការបញ្ចុះថ្លៃគ្រប់ផលិតផលទាំងអស់មានដូចជា ស្តង់លក់ផលិតផលម៉ាកល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក សរុបប្រមាណជា ៣០០ ស្ដង់ ក្នុងនោះមានផលិតផល ដូចជា សម្លៀកបំពាក់ និងគ្រឿងតុបតែង (Apparel & Accessories) សម្រស់ និងម៉ូដ (Beauty & Fashion)។

មិនត្រឹមតែមានផលិតផលសម្រាប់តុបតែងខ្លួនប៉ុណ្ណោះទេ ប្រភេទផលិតផលបែប កីឡា និងសុខភាព (Sports & Fitness) សម្ភារៈផ្ទះបាយ (Home Appliances) ផលិតផលកូនក្មេង (Baby Care) សុខភាព (Health Care) អាហារ និងភេសជ្ជៈ (Foods & Beverages) អប់រំ (Education) កម្សាន្ត (Entertainment) ទេសចរណ៍ (Travel & Tourism) និងអចលនទ្រព្យ (Real Estate) ក៏មាននៅថ្ងៃពិព័រណ៍ផងដែរ។

អ៊ីចឹងចាំអីទៀតកៀកចូលឆ្នាំ កៀកជិតបានដើរលេងផង កុំភ្លេចបបួលក្រុមគ្រួសារ មិត្តភក្តិ និង Crush ទៅទិញឥវ៉ាន់ ក្រែងបានស្អាត ដើរលេងចូលឆ្នាំឱ្យសប្បាយណាណីម្តង។ ពិព័រណ៍នេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ ៤-៥-៦ មេសា នៅផ្សារទំនើបអ៊ីអនសែនសុខជាន់ទី៣ ម៉ោង ៩ព្រឹក ដល់ ១០យប់៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម