៩៩% នៃ​មនុស្ស​កំពុង​ធ្វើ​រឿង​ ៦​ យ៉ាង​នេះ​ខុស​ដោយ​មិន​ដឹង​ខ្លួន​រាល់​ថ្ងៃ

  • 2019-04-05 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ពិត​ទៅ​រឿង​ដែល​មនុស្ស​​ទូទៅ​តែង​តែ​ធ្វើ​រាល់​ថ្ងៃ​ ដែល​អាច​ចាត់​ទុក​បាន​ថា​ជា​ទម្លាប់​ទៅ​ហើយ​​នោះ​ បែរ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ទៅ​វិញ​។​ បើ​ចឹង​ដឹង​ថា​​មាន​រឿង​អ្វី​ខ្លះ​ទៅ​ មក​អាន​នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា​។​

យក​ដៃ​ច្រត់​ចង្កា

បើ​អ្នក​ចូល​ចិត្ត​យក​ដៃ​ទៅ​ច្រត់​ចង្កា​ វា​អាច​ធ្វើ​ឲ្យ​ឆ្អឹង​ប្ដូរ​ទីតាំង ហើយ​ឈាម​រត់​ខុស​ប្រក្រតី​។​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចង្កា​ញែក​ជា​ពីរ​ និង​ធ្វើ​ឲ្យ​ឆាប់​ឃើញ​ស្បែក​ចាស់​។​

អង្គុយ​គង​អន្ទាក់ខ្លា

អង្គុយ​បែប​នេះ​ធ្វើ​ឲ្យ​មាន​ការ​រារាំង​ចរន្ត​ឈាម​ និង​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត​ក្រៅ​ពី​ឈឺ​ខ្នង​ និង​បញ្ហា​ឆ្អឹង​ខ្នង​។ ការ​ណែ​នាំ​ពី​គ្រូ​ពេទ្យ​ជា​ច្រើន​​គឺ​ហាម​មិន​ឲ្យ​អង្គុយ​បែប​នេះ​ទេ​។

សិត​សក់​ពេល​សក់​សើម

វា​គឺ​ជា​រឿង​ដែល​ខុស​ខ្លាំង​ណាស់​នៅ​ពេល​អ្នក​សិត​សក់​ពេល​ទើប​តែ​ងូត​ទឹក​ហើយ​។​ សូម​រង់​ចាំ​ឲ្យ​សក់​ស្ងួត​សិន​ ដោយ​សារ​តែ​ពេល​សើម​សក់​មាន​សភាព​ខ្សោយ​និង​ឆាប់​ជ្រុះ​ណាស់​។

គេង​ផ្អៀង​មួយ​ម៉ោង​មុន​ពេល​គេង

ទម្លាប់​ធ្វើ​បែប​នេះ​គឺ​ប៉ះ​ពាល់​ដល់​ការ​គេង​ខ្លាំង​ណាស់​។​ វា​ធ្វើ​ឲ្យ​ភ្នែក​អ្នក​មាន​រង្វង់​ខ្មៅ​ ដូច្នេះ​សូម​បញ្ឈប់​ការ​លេង​ទូរសព្ទ​នៅ​ទី​ងងឹត​ មុន​ពេល​គេង​។

ថែ​តែ​មុខ​ មិន​ថែ​ស្បែក​លើ​រាង​កាយ

វា​ជា​កំហុស​ទូទៅ​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ​។​ ថែ​តែ​មុខ​ តែ​មិន​ថែ​រាងកាយ​ អ្នក​គួរ​តែ​ប្រើ​ឡេ​ការពារ​កម្ដៅ​លាប​លើ​រាង​កាយ​របស់​អ្នក​នៅ​កន្លែង​ដែល​ប៉ះ​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​។

ងូត​ទឹក​ក្ដៅ​ខ្លាំង​ពេក

ងូត​ទឹក​ក្ដៅ​ពេក​គឺ​មិន​ល្អ​ចំពោះ​ស្បែក​របស់​អ្នក​នោះ​ទេ ត្រូវ​កំណត់​សីតុណ្ហភាព​ទឹក​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​ពេល​ងូត​៕

ចុចអាន៖ ស្រី​ៗគួរ​ដឹង​! បើ​មាន​រោម​ដុះ​ច្រើន​​ខុស​ប្រក្រតីនៅ​កន្លែង​ទាំងនេះ​ បញ្ជាក់​ថា​អ្នក​កំពុង​មាន​ជំងឺ​

ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ ឃួន​ សុលីកា