អត់ចង់ថត Pre-Wedding ស្ទីលដដែលៗ មើលរូបថតទាំងនេះពេញនិយមបំផុតឆ្នាំ២០១៩

  • 2019-04-04 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​ពេល​គិត​ដល់​ថត Pre-wedding ​គូ​ស្នេហ៍​​ខ្លះ ​ក្រញាញ់​ខួរ ព្រោះ​មិន​ដឹង​គួរ​ថត​បែប​ណា ​ឲ្យ​មើល​​ទៅ​ប្លែក កំប្លែងៗ ហើយ​ទាក់​ទាញ​ ព្រោះ​បើ​ចាំ​តែ​ធ្វើ​តាម​​អ្នក​​ថត​រូប​ពេក ​ក៏​មិន​កើត​ដែរ។

សម្រាប់​គូ​ស្នេហ៍​ ត្រៀម​ចូល​រោង​ការ លែង​ស្មុគ​ស្មាញ​ទៀត​ហើយ ព្រោះ​បណ្តុំ​​រូប​ថត​ខាង​ក្រោម​សុទ្ធ​សឹង​តែ​ជា​ស្ទីល​ទាក់​ទាញ​ខ្លាំង និង​ពេញ​និយម​បំផុត​សម្រាប់​ឆ្នាំ​២០១៩ នេះ។ ​​

១. ឈរ​កាន់​បាច់​ផ្កា ហើយ​បិទ​ភ្នែក​ម្ខាង

២. អង្គុយ ហើយ​សម្លឹង​ភ្នែក​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាងរ៉ូមែនទិក

៣. ​ខាង​ប្រុស​កាន់​ដៃ​ខាង​ស្រី ហើយ​​ខាង​ស្រី​ងាក​មុខ​មក​កាមេរ៉ា រួចញញឹម

៤. សើ​ច​ដាក់​គ្នា​មួយ​ទំ​ហឹង​យ៉ាង​រីករាយ ដោយ​ទុក​ចន្លោះ​កណ្ដាល​ជា​ទី​តាំង

៥. ធ្វើ​កាយ​វិការ​រាំ

៦. លើកបី​ខាង​ស្រី ប្រៀប​ដូច​នាង​ជា​ក្មេង​តូច

៧. ងាកមុខហើយសើចយ៉ាងស្រទន់ដាក់កាមេរ៉ា

៨. កាន់ឆត្រថតរូបចំពេលអាកាសធាតុចុះអ័ព្ទ

៩. សើចទាំងពីរនាក់ ក្រោមពន្លឺ

១០. ស្ទីលថតបែបនេះក៏ពេញនិយមខ្លាំងដែរ គឺកាន់កាំជ្រួចរួចគ្រវីលចុះឡើង

១១. ថតបែបកំប្លែងៗ ជាមួយបន្លែ ផ្លែឈើ

១២. ឲ្យខាងប្រុសធ្វើដូចកំពុងមានក្តីសុខ ពេលខាងស្រីយកចិត្តទុកដាក់បាំងថ្ងៃឲ្យ

១៣. ថតក្នុងសួនផ្កា

១៤. បិទភ្នែកគេងលើស្មៅ ហើយកាន់ដៃគ្នា

១៥. ប្លង់នេះ Sweet តិចហើយ គឺឲ្យខាងប្រុសថើបមាត់ខាងស្រី

១៦. ខាងស្រីងើយមុខឡើងបន្តិច ហើយឲ្យចុងច្រមុះប៉ះគ្នាទៅវិញទៅមក

១៧. ឈរផ្អែកខ្នងគ្នា ក្រោមផ្ទៃមេឃពណ៍ខៀវស្រទន់

១៨. សើចមួយទំហឹង តាមបែបធម្មជាតិ

១៩. ញ៉ាំនំបណ្តើរ ដើរបណ្តើរ

២០. ខាងស្រីសើចអៀន ពេលខាងប្រុសឲ្យបាច់ផ្កា

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម